ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

​គណ​:​ប្រតិភូ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ចុះ​សិក្សា​ស្វែងយល់​ពី​វិស័យ​ផែនការ វិនិយោគ និង​ធនធានទឹក នៅ​ខេត្ត​ពោធិ៍សាត់

​គណ​:​ប្រតិភូ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ចុះ​សិក្សា​ស្វែងយល់​ពី​វិស័យ​ផែនការ វិនិយោគ និង​ធនធានទឹក នៅ​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ពោធិ៍សាត់ ៖ ដោយ​បាន​ការអនុញ្ញាត ពី​សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤​នេះ គណ​:​ប្រតិភូ​គណ​:​កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម រុក្ខា​ប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង​ឧតុនិយម នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៣) ដឹកនាំ​ដោយ លោក​សន្តិ​បណ្ឌិត ឡូយ សុផាត ប្រធាន​គណៈកម្មការ បាន​ចុះ​បំពេញ​ទស្សនកិច្ច សិក្សា​ស្វែងយល់ អំពី​ជំនាញ​ទទួលខុសត្រូវ​របស់​ខ្លួន ជាមួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​។​

​ក្នុង​ដំណើរ​ចុះ​បំពេញ​ទស្សនកិច្ច សិក្សា​ស្វែងយល់​នេះដែរ ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​បាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់​។​

​ក្នុងឱកាស​នោះ លោក ខូ​យ រី​ដា បាន​ជម្រាប​គណៈប្រតិភូ​រដ្ឋសភា អំពី​ស្ថានភាព​ទូទៅ និង​សភាពការណ៍​ក្នុង​ខេត្ត ពិសេស​គឺ​បាន​ជម្រាប​ជូន​ពី​ការងារ​មួយចំនួន ដែល​ទាក់ទិន​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​គណៈកម្មការ ដូចជា​ការងារ​រៀបចំ​ផែនការ​វិនិយោគ និង​ធនធានទឹក នៅក្នុង​ខេត្ត​ពោធិ៍សាត់​។​

​លោក ខូ​យ រី​ដា បាន​បន្តថា នៅ​លើ​ការងារ​ធ្វើ​ផែនការ ខេត្ត​បាន​ចុះ​ប្រមូល​ទិន្នន័យ​ផលិតផល​ក្នុងស្រុក សរុប​GDP ប្រចាំឆ្នាំ ប្រមូល​ទិន្នន័យ​ស​ន្ទ​ស្សន៍ ថ្លៃ​ទំនិញ​នៅលើ​ទីផ្សារ ក្នុង​ក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ និង​បាន​ប្រមូល​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​គ្រប់​ភូមិ​។ ជាមួយគ្នា​នោះ ខេត្ត​ក៏​បាន​ធ្វើ​ការវិភាគ​ទិន្នន័យ ចងក្រង​សៀវភៅ​ឯកសារ​ព័ត៌មាន សៀវភៅ​ព័ត៌មាន​ពិន្ទុ​តាម​វិស័យ និង​បាន​សម្របសម្រួល បច្ចេកទេស ស្តីពី​ការរៀបចំ​គម្រោង​សកម្មភាព​អាទិភាព ឃុំ សង្កាត់ ដើម្បី​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ឃុំ សង្កាត់ ព្រមទាំង​បាន​ធ្វើ​ការបញ្ចូល​ទិន្នន័យ គម្រោង​សកម្មភាព​អាទិភាព ឃុំ សង្កាត់ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា តាមរយៈ​កម្មវិធី​គ្រប់គ្រង​គម្រោង​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ​។​

​ចំពោះ​វិស័យ​វិនិយោគ លោក​អភិបាលខេត្ត បាន​បន្ថែមថា ក្រុមហ៊ុន​វិនិយោគ ដែល​បាន​អនុវត្ត​នៅ​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ចំនួន​២៥​គម្រោង មាន​ដូចខាងក្រោម​៖
*​ទី​១៖ គម្រោង​ផ្នែក​វាយ​ន​ភណ្ឌ មាន​ចំនួន​៣​គម្រោង​
*​ទី​២៖ គម្រោង​វិនិយោគ វិស័យ​កសិកម្ម​មាន​ចំនួន​៦​គម្រោង​
*​ទី​៣៖ គម្រោង​វិនិយោគ វិស័យ​ផលិត​ថាមពល​អគ្គិសនី មាន​ចំនួន​៥​គម្រោង​
*​ទី​៤៖ គម្រោង​វិនិយោគ វិស័យ​រ៉ែ​(​កិន​ថ្ម​) មាន​ចំនួន​៤​គម្រោង ទី​៥៖ គម្រោង​វិនិយោគ វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​១​គម្រោង​
*​ទី​៦៖ គម្រោង​វិនិយោគ វិស័យ​ផលិត​សម្ភារៈ​អគ្គិសនី មាន​ចំនួន​៥​គម្រោង​
*​ទី​៧៖ គម្រោង​វិនិយោគ វិស័យ​ដំឡើងរថយន្ត FORD មាន​ចំនួន​១​គម្រោង​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត ធំ មធ្យម និង​តូច សរុប​ចំនួន​៥១​ប្រព័ន្ធ​។ ប្រព័ន្ធធារាសាស្ត្រ បាន​នឹង​កំពុងដំណើរការ សរុប​ចំនួន ៣៣​ប្រព័ន្ធ លើ​៥១​ប្រព័ន្ធ ក្នុងនោះ​មាន​សំណង់​ធំៗ កាត់​ស្ទឹង​ចំនួន​៤​កន្លែង និង​សំណង់​សិល្ប​ការ ចំនួន​៩៩៦​កន្លែង ដែល​មាន​ខ្នាត​ធំ ចំនួន​៥​កន្លែង ខ្នាត​មធ្យម ចំនួន​៣៩​កន្លែង ខ្នាត​តូច ចំនួន​៥​កន្លែង និង​អាង​ស្តុក​ទឹក ចំនួន​២​កន្លែង និង​ប្រឡាយ​មេ ចំនួន​៣៣​ខ្សែ ស្មើនឹង​ប្រវែង ៨៦,០៦៦​ម៉ែត្រ និង​ប្រឡាយ​រង​ចំនួន​៩៣​ខ្សែ ស្មើនឹង​ប្រវែង ២៧១,០៥៥​ម៉ែត្រ និង​ប្រឡាយ​ជើង​ក្អែប ចំនួន​១,៥៧៧​ខ្សែ ស្មើនឹង​ប្រវែង ១,៤២១,៩៧៣​ម៉ែត្រ និង​ទំនប់​ដី សរុប​ចំនួន​៦​កន្លែង មាន​ប្រវែង ១៥,១៤១​ម៉ែត្រ ដែល​អាច​ស្រោចស្រព​រដូវវស្សា​លើ​ផ្ទៃដី ចំនួន​៩៧,៧០១​ហិកតា និង​រដូវប្រាំង​លើ​ផ្ទៃដី ចំនួន​២០,០៤៨​ហិកតា និង​មាន​ទំនប់​ទី​៣ និង​ទំនប់​ទី​៥ ដែល​អាច​ផ្ទុក​ទឹក​បាន ចំនួន​៥០​លាន​ម៉ែត្រគូប ដែល​ជា​អាង​ស្តុក​ទឹក សម្រាប់​ផ្គត់ផ្គង់​ដល់​ការស្រោចស្រព និង​ការប្រើប្រាស់​តាម​ដងស្ទឹង​ពោធិ៍សាត់ ជាពិសេស​សម្រាប់​ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង នៃ​ខេត្ត​ពោធិ៍សាត់​។​

​ទន្ទឹម​នឹង​លទ្ធផល​សម្រេច​បាន​ទាំងអស់នេះ ខេត្ត​ក៏​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ខិតខំ ដោះស្រាយ​ជា​បន្ត​ទៀត​ដែរ ដើម្បី​រួមចំណែក ក្នុង​ការសម្រេច​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​លើកកម្ពស់​កិច្ច​អភិវឌ្ឍ​ខេត្ត ឲ្យបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​
​ក្រោយពី​បាន​ស្តាប់​ការរាយការណ៍ របស់លោក​អភិបាលខេត្ត​នោះ​រួចមក​, លោក​សន្តិ​បណ្ឌិត ឡូយ សុផាត បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់ ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​នានា ដែល​ខិតខំ​ប្រឹងប្រែង ក្នុងការ​ធ្វើឲ្យ​ខេត្ត​ពោធិ៍សាត់ មាន​ការរីកចម្រើន ដោយបាន​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ការរួមចំណែក​យ៉ាង​ធំធេង ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.