ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នាយ​ឧត្តមសេនីយ៍ ស ថេត ណែនាំ​នាយ​នគរបាល​ដែល​ទើបបាន​ទទួល​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ត្រូវ​អនុវត្ត​ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ដឹកនាំ​អង្គភាព​ឲ្យ​រីកចម្រើន

នាយ​ឧត្តមសេនីយ៍ ស ថេត ណែនាំ​នាយ​នគរបាល​ដែល​ទើបបាន​ទទួល​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ត្រូវ​អនុវត្ត​ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ដឹកនាំ​អង្គភាព​ឲ្យ​រីកចម្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឲ្យ​នាយ​នគរបាល ដែល​ទើបបាន​ទទួល​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​នៅ​ថ្ងៃនេះ ត្រូវ​អនុវត្ត​ទៅតាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការដឹកនាំ​អង្គភាព​ឲ្យមាន​ការរីកចម្រើនស​ម្ដៅថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែក​ជាមួយ​ក្រសួងមហាផ្ទៃ ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាង​ឲ្យ​សភាពការណ៍​ក្នុងប្រទេស មាន​ភាពស្ងប់ស្ងាត់​ទាំង​ផ្នែក​នយោបាយ និង​ផ្នែក​បច្ចេកទេស​ការងា​រ​សន្តិសុខ​។​

​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ ព្រមទាំង​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣​នេះ នាយ​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​ក្រើនរំលឹក​ឲ្យ​បន្ដ​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង នៅក្នុង​អង្គភាព​របស់​ខ្លួន និង​ត្រូវ​សហការ​គ្នា​ធ្វើ​កិច្ចការងារ ឲ្យបាន​សម្រេច​តាម​ទិសដៅ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​ប្រគល់ជូន​។​

​ដើម្បី​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ដាក់​ចេញ​ការណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​នាយកដ្ឋាន​-​អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចំនួន​៥​ចំណុច រួមមាន​៖
*​ទី​១៖ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​មិនមានស​ញ្ញាថ​មថយ​នៅឡើយ ទាំង​បទល្មើស​ឧក្រិដ្ឋ បទល្មើស​មជ្ឈឹម និង​ថ្មី​នេះ​ក៏​មាន​លេចធ្លោ​នូវ​សកម្មភាព​ក្មេង​ទំនើ​ង ដែល​ទាមទារ​ឲ្យ​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ផែន​នេះ ទាំង​អគ្គស្នងការដ្ឋាន និង​ប្រធាន​នាយកដ្ឋាន ត្រូវ​ប្រមូល​ធាតុ​ផ្សំ​គិត​ឡើងវិញ មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​សកម្ម​ភាព​ទាំងនេះ បន្ត​មាន​ទៀត​បាន​ទេ​។​
*​ទី​២៖ ពង្រឹង​បញ្ហា​គ្រឿងញៀន ពិសេស​នៅតាម​ក្លឹប​កម្សាន្ត ព្រោះ​គ្រឿងញៀន​ក៏​នៅតែ​ជា​ក្តី​កង្វល់​របស់​សកលលោក ប្រទេស​នៅក្នុង​តំបន់ ក៏​ដូច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​ផង​ដែរ​។ ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​បញ្ហា​នៅក្នុង​សង្គម​ក្រោយ​ការចាប់ខ្លួន តែងតែ​ធ្វើ​តេស្ត​រកឃើញ​មាន​សារធាតុ​ញៀន ដែល​នេះ​ជា​ការបង្កើត​បញ្ហា​ដល់​សង្គម ដែល​យើងទាំងអស់គ្នា ក្នុងនាម​ជា​អ្នកអនុវត្ត​ច្បាប់​ត្រូវតែ​រួម​គ្នា​បង្ការ បង្ក្រាប​ឲ្យដល់​ឫសគល់​។​
*​ទី​៣៖ គ្រោះថ្នាក់​ច​រារ​ចណ៍​ដែល​បង្កើត​ជា​សោដនាដកម្ម បង្កើត​ជា​ភាពក្រីក្រ​ក្នុង​គ្រួសារ ដែល​នេះ​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​ពិនិត្យ​ពិចារណារ​ឡើងវិញ ដែល​កត្តា​ទាំង​នេះ​ក៏​ស្រប​ជាមួយ​យុទ្ធសាស្ត្រ​បញ្ជ​កោណ​របស់​រាជរដ្ឋាភិបាល អាណត្តទី​៧ ដំណាក់កាល​ទី​១​។ កំឡុង​ពេល​ប្រមាណ​ខែ​ចុងក្រោយ​នេះ បើ​ធ្វើ​ការប្រៀបធៀប​ជា​មួយ​ឆ្នាំ​កន្លង​ទៅ គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង​ចំនួន​លើ​មនុស្ស​របួស និង​ស្លាប់​ដែល​ទាមទារ​ឲ្យមាន​ការ​ផ្តោត​សំខាន់​ទៅលើ​ចំណុច​មួយចំនួន​ទៀត ដើម្បី​ធ្វើឲ្យ​ចំនួន នៃ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​។​
*​ទី​៤៖ បញ្ហា​ទំនាស់​ដីធ្លី​នៅតាម​រាជធានី​-​ខេត្ត ជា​ពិសេស​ខេត្ត​ដែល​នៅ​ជាប់​តាម​ព្រំដែន​ទាំង​តូច​ទាំង​ធំ ដែល​អាជ្ញាធរ​មិន​អាច​មើលស្រាល​អំពី​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​ទេ ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ សុទ្ធសឹងតែ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ដើម្បី​ញុះញង់​ឲ្យមាន​ចលនា ដើម្បី​ទំលាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​មកលើ​រាជរ​ដ្ឋា​ភិបាល ដែល​នេះ​ជា​បញ្ហា​ដែល​ក្នុងនាម​ជា​អាជ្ញាធរ​មិន​ត្រូវ​មើលស្រាល​ជាដាច់ខាត​។ អាជ្ញាធរ​ដែល​ខេត្ត​ជាប់​នៅ​តាម​តំបន់​ព្រំដែន ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី ត្រូវ​បង្កើន​កម្លាំង​សមត្ថកិច្ច​ក្តាប់​ឲ្យបាន​សភាពការណ៍ កុំឲ្យ​មាន​ការ​ទន្ទ្រាន​យក​ដី​រដ្ឋ ដោយ​ខុសច្បាប់​រហូត​ក្លាយទៅជា​តំបន់អប្បគមន៍​។​
*​ទី​៥៖ ពង្រឹង​ការគ្រប់គ្រង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​អណាធិបតេយ្យ ដែល​បង្កើតឲ្យមាន​ជា​សម្លេង​ផ្ទុះ ការគ្រប់គ្រង​នូវ​សា​ធាតុគីមី​ផ្សំ ដែល​ក្នុងនោះ​មាន​ក្រសួង​ចំនួន​ពីរ ដែល​ទទួលបាន​អាជ្ញា​បណ្ណ ក្នុងការ​នាំ​ចូល​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ប្រើប្រាស់​ក្នុងការ​បំផ្ទុះ​ថ្ម​ដើម្បី​ធ្វើ​ផ្លូវ ធ្វើ​សំណង់​ជាដើម ដែល​មាន​ក្រុមហ៊ុន​ផ្សេងៗ មក​ទទួលយក​ដើម្បី​ទៅ​បន្តធ្វើ​អាជីវកម្ម​ដែល​ចំណុច​ទាំង​នេះ ក្នុងនាម​អាជ្ញាធរ​ត្រូវមាន​វិធានការ​ក្នុង​ការគ្រប់គ្រង​ទាំង​ការដឹកជញ្ជូន​យកទៅ​ទុកដាក់​នៅ​កន្លែង​ណា ដើម្បី​បម្រើ​ក្នុង​អាជីវកម្ម​បែបណា អាជ្ញាធរ​ត្រូវ​មាន​យន្តការ​គ្រប់គ្រង​អោយបាន​ម្មត់​ចត់ ទាំង​ព័ត៌មាន និង​ឯកសារ​បញ្ជាក់​ពី​ទីតាំង​ដែល​ទុកដាក់ ការដឹកជញ្ជូន និង​ការប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​។​
​ស្នងការ​នគរបាល​នៅតាម​បណ្តា​ខេត្ត ត្រូវ​ចាត់ចែង​ធ្វើបញ្ជី​ឲ្យបាន​ល្អិតល្អន់​ពី​ទីតាំង​ទាំង​នោះ​ផ្ញើ​មក​អគ្គស្នងការដ្ឋាន​នគរ​បា​ជាតិ ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ទាំងនោះ និង​ធ្វើ​ការគ្រប់គ្រង​ទីតាំង​ទាំង​នោះ​។​

​ជាមួយគ្នា​នោះ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ណែនាំ​ឲ្យ​ប្រធាន​នាយកដ្ឋាន​-​អង្គភាព ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការងារ​បុគ្គលិក របៀបរបប​ធ្វើ​ការងារ ពិសេស​ពាក់ព័ន្ធ​វិន័យ​កងកម្លាំង​នគរបាលជាតិ ការគ្រប់គ្រង​បញ្ជី​វត្តមាន និង​ឯកសណ្ឋាន​របស់​មន្ត្រី​ក្នុង​ការបំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​ឲ្យបាន​ម៉ត់ចត់​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.