ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​យោធភូមិភាគ​ទី​៥ បើក​ការប្រកួត​ក្បាច់គុន​មិត្តភាព​កងទ័ព​, ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​បញ្ច​ស៊ី​ឡាត់​កម្ពុជា លើក​ទី​១ នៅ​ទីបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១

​យោធភូមិភាគ​ទី​៥ បើក​ការប្រកួត​ក្បាច់គុន​មិត្តភាព​កងទ័ព​, ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​បញ្ច​ស៊ី​ឡាត់​កម្ពុជា លើក​ទី​១ នៅ​ទីបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ឧត្តមសេនីយ៍ទោ សេង ធា​រិន ប្រធាន​គណៈកម្មការ​កីឡា យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡាត់​កម្ពុជា នៅ​យប់​ថ្ងៃ​ពុធ ទី​២០ ខែ​មីនា ឆ្នាំ​២០២៤ អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡា​ក្បាច់គុន កងយោធពល​ខេមរភូមិន្ទ​, ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​បញ្ច​ស៊ី​ឡាត់​កម្ពុជា​។ ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​គោលបំណង​នៃ​ការប្រកួត​នេះ ដើម្បី​ធ្វើ​ការដក​បទពិសោធន៍​បច្ចេកទេស​ចលនា​ប្រយុទ្ធ ធ្វើ​សំយោគ តាម​បែប​វិទ្យាសាស្ត្រ ក្នុង​ការវិវត្តន៍​ខ្លួន តាម​បរិបទ​នៃ​ការរីកចម្រើន​វិស័យ​កីឡា ប្រកប​ដោយ​កាលានុវត្តន៍​ភាព​។​

​នា​ឱកាស​នោះ​ដែរ ឧត្តមសេនីយ៍ទោ សេង ធា​រិន បានបញ្ជាក់​ថា ការរៀបចំ​ពី​ធី​ប្រកួត​កីឡា​ក្បាច់គុន មិត្តភាព ទាំង​៣​ប្រភេទ​កីឡា​នេះ ក៏​ជា​សកម្ម​ថ្មី​លើ​ក​ទី​១ សម្រាប់​អង្គភាព​យោធភូមិភាគ​ទី​៥ ហើយ​និង​ឈានទៅ​រៀបចំ​ការប្រកួត​បន្ថែម​ទៀត ដើម្បី​ឱ្យស្រប​តាម​ចក្ខុវិស័យ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការ និង​កងទ័ពជើងគោក ក្នុងការ​ប្រែក្លាយ​ទស្សនវិស័យ​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង ទស្សនវិជ្ជា​នៃ​ក្បាច់គុន គឺ​បង្រៀន​ឱ្យ​អ្នក​ចេះ​ក្បាច់គុន​ពិតប្រាកដ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ប្រកបដោយ​វិន័យ គុណធម៌​ថ្លៃថ្នូរ ប្រកប​ដោយ​ថាមពល ដើម្បី​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​ការកសាង​សមត្ថភាព​យោធិន​គ្រប់រូប និង​ជា​ខឿន​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​បន្តថា ការប្រកួត​កីឡា​ក្បាច់គុន មិត្តភាព​នេះ មាន​សមាសភាព​កីឡាករ មក​ពី​សាលា​គុន​កងពលតូច​ថ្មើរជើង​លេខ​៥១ ខេត្ត​បន្ទាយមានជ័យ សាលា​គុន​ល្បុក្កតោ​រាជធានី​ភ្នំពេញ ខេត្ត​កំពុងឆ្នាំង និង​ខេត្ត​សៀមរាប ដែល​ជា​កីឡាករ​ធ្លាប់​បាន​ប្រកួត​ដណ្តើម​មេដាយ ជូន​ជាតិ​មាតុភូមិ ក្នុង​ព្រឹត្តការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កន្លងមក​។​

​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ លោក​ឧកញ៉ា លោក លោកស្រី ដែល​មាន​សមានចិត្ត​ក្នុង​ការចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ក្បាច់គុន កងយោធពល​ខេមរភូមិន្ទ ដោយ​បាន​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន ក្នុង​ការចូលរួម​កសាង​សាលា​គុន មួយកន្លែង នៅក្នុង​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ តាម​លក្ខណៈ​ស្តង់ដា សំដៅ​លើកស្ទួយ​ធនធានមនុស្ស ទាំង​កីឡាករ ចៅក្រម អាជ្ញារ​កណ្តាល ដើម្បី​ឆ្លើយ​តមនូវ​សេចក្តីត្រូវការ​ចំពោះមុខ និង​បន្ត​អភិវឌ្ឍន៍​ខ្លួន​ទៅមុខ​ប្រកបដោយ​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.