ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រកាស​ចូល​កាន់តំណែង​អភិបាលស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ លោក ចិន ខន្តី ជំនួស​លោក វុ​ធ តា​រ៉ា ដែល​ទទួលមរណភាព

​ប្រកាស​ចូល​កាន់តំណែង​អភិបាលស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ លោក ចិន ខន្តី ជំនួស​លោក វុ​ធ តា​រ៉ា ដែល​ទទួលមរណភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤​ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​អញ្ជើញ​ជាអធិបតី​ប្រកាសចូល​កាន់តំណែង​ជា​ផ្លូវការ​អភិបាលស្រុកជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​, លោក ចិន ខន្តី អតីត​អភិបាលរង​ស្រុក ឡេីង ជំនួស​លោក វុ​ធ តា​រ៉ា អតីត​អភិបាលស្រុក​ចាស់ ដែល​ទទួលមរណភាព ដោយ​រោគាពាធ​។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាលស្រុក​ជាំ​ក្សាន្ត​នេះ ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ មន្ត្រីរាជការ ចំណុះ​រដ្ឋបាល​ស្រុក ឃុំ និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​ចូលរួម​អបអរសាទរ​ចំពោះ​លោក ចិន ខន្តី ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ផ្តល់​សេចក្តីទុកចិត្ត តែងតាំង​ជា​អភិបាលស្រុក​ជាំ​ក្សាន្ត នាពេលនេះ​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ណែនាំ​ដល់​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត​ថ្មី ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ពង្រឹង​របៀបរបប​ការងារ រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អ រវាង​ក្រុមប្រឹក្សា​គណៈ​អភិបាលស្រុក ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ឫ​អង្គភាព​នានា និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម គីម រិទ្ធី ក៏​បាន​ថ្លែង​ណែនាំ​ដល់​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត ក្នុងនាម​ជា​មេដឹកនាំ ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ធ្ងន់ បើក​ចិត្ត​ឱ្យ​ទូលាយ ទទួលយក​ទាំងអស់​រាល់ការស​រសើរ​និង​ពាក្យរិះគន់ ពង្រឹង​ការងារ​សហប្រតិបត្តិកា​រ ពិសេស​បាតុភាព​នៅក្នុង​មូលដ្ឋាន​ឱ្យ​តឹង​ណែន​ក្នុង​ដៃ ការងារ​ដីធ្លី ការចូល​កាន់កាប់​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ រួម​ទាំង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ផងដែរ​៕
ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.