ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​ព្រះវិហារ​ជា​ខេត្ត​នៅ​តាម​ព្រំដែន​មែន តែ​ផ្លូវថ្នល់​ស្រួល​ធ្វើដំណើរ​ដោយ​មិន​មាន​សំបុ​កមាន់ទេ តែ​សូម​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍

ខេត្ត​ព្រះវិហារ​ជា​ខេត្ត​នៅ​តាម​ព្រំដែន​មែន តែ​ផ្លូវថ្នល់​ស្រួល​ធ្វើដំណើរ​ដោយ​មិន​មាន​សំបុ​កមាន់ទេ តែ​សូម​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុក គឹម​សាន បាន​អញ្ជើញ​ជា​តំណាង​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ចូលរួម​ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ «​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» ដែល​រៀបចំ​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ និង​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លុវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដល់​សិស្សានុសិស្ស និង​កុមារ នៅ​វិទ្យាល័យ​ហ្ម​សែត ក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ដោយ​មាន​ការចូលរួម ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក ព្រំ វន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត។​

ឯកឧត្តម អ៊ុក គឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដោយ​មោទនភាព​ចំពោះ​ផ្លូវថ្នល់​នៅក្នុង​ខេត្ត​ព្រះវិហារ បើទោះបី​ខេត្ត​មួយ​នេះ​ស្ថិតនៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​តាម​ព្រំដែន​ក៏​ពិតមែន តែ​ផ្លូវថ្នល់​ស្រួល​ធ្វើដំណើរ ដោយ​មិន​មាន​សំបុ​កមាន់ទេ តែ​ឯកឧត្តម​សូម​អំពាវនាវ​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​​ឯកឧត្តម អ៊ុក គឹម​សាន បាន​ថ្លែង​ប្រាប់​ប្អូនៗ​សិស្សានុសិស្ស ពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ចាប់តាំងពី​អាណត្តិ​ទី​១​ដល់​អាណត្តទី​៦ និង​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​ឯកឧត្តម​ក៏​ថ្លែង​ដោយ​មោទនភាព​ចំពោះ ខេត្ត​ព្រះវិហារ​របស់​យើង ដែល​ជា​ខេត្ត​នៅតាម​ព្រំដែន​មែន តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ បើ​និយាយ​ពី​ផ្លូវថ្នល់​គឺ​ស្រួល ធ្វើដំណើ​រណាស់ មិន​មាន​សំបុ​កមាន់ទេ ប៉ុន្តែ​បងប្អូន​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផង​។​

​ឯកឧត្តម អ៊ុក គឹម​សាន បាន​បញ្ជាក់ទៀតថា ទាក់ទង​និង​សុវត្ថិភាព​ចរាចរណ៍​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ កាល​លោក​ទើប​ចូល​កាន់តំណែង​ថ្មីៗ គឺ​លោក​យកចិត្តទុកដាក់​ណាស់ ដោយ​លោក​បាន​ទិញ​ចំណាំងផ្លាត​មក​បំពាក់ លើ​គោយន្ត របស់​ប្រជាពលរដ្ឋ​គ្រប់​ក្រុង​ស្រុក​។ ថ្មីៗ​នេះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​យកចិត្តទុកដាក់​រឿង​សុវត្ថិភាព​ចរាចរណ៍ ដោយ​ណែនាំ​ដល់​រថយន្ត​ដែល​ដាក់​សុ​ី​ផ្លេ​កែឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​ដោះចេញ ដោយឡែក​ខេត្ត​ព្រះវិហារ​របស់​យើង​ប៉ុន្មាន​ថ្ងៃនេះ ក្រោម​បទ​បញ្ជា​របស់​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត​ឃើញ​ថា​រថយន្ត​ជាច្រើន​គ្រឿង​ដែល​ដាក់​ស៊ី​ផ្លេ​កែច្នៃ បាន​ធ្វើការ​ដោះ​ចេញ​ដោយ​ខ្លួនឯង​។​

​ក្នុងនាម​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​, ឯកឧត្តម អ៊ុក គឹម​សាន បាន​ថ្លែង​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា ដោយ​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​បើកបរ​ម៉ូតូ ពិសេស​រាល់​ពេល​ធ្វើដំណើ​រ​តាម​ដងផ្លូវ ត្រូវ​ប្រុងប្រយ័ត្ន មើល​ឆ្វេង មើល​ស្តាំ មុន​នឹង​ឆ្លងកាត់​ផ្លូវ​។​

​ដោយឡែក​លោក សំ លាង​ទ្រី បាន​ថ្លែងថា ការរៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ «​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» ដល់​សិស្សានុសិស្ស និង​កុមារ​នាពេលនេះ គឺ​ដើម្បី​ចូលរួម​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ទប់ស្កាត់​ឱ្យ បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ករ​ឱ្យ​មាន​ការបាត់បង់​នូវ​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ទៅ​លើ​កុមារ ហើយក៏​ជាការ​ពញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លុវ​ថ្នល់ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ អំពី​សុវត្ថិភាព​ចរាច​រណ៍​តាម​ដងផ្លូវ​សាធារណៈ​។​

​លោក ព្រំ វន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា សម្រាប់​ឆ្នាំ​២០២៣ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៣៣១៧​ករណី អ្នកស្លាប់​មាន​ចំនួន​១៥៩០​នាក់ របួសធ្ងន់​ចំនួន​២៧៦៦​នាក់ អ្នក​របួសស្រាល​ចំនួន​១៧៤៩​នាក់ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​មាន​ចំនួន​ជាង​៣០០០​ករណី នេះ​ជា​ទិន្នន័យ​ទូទាំងប្រទេស​។​លោក​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មាន​៖​កត្តា​មនុស្ស កត្តា​យានយន្ត កត្តា​ផ្លូវថ្នល់ លោក​ថា​កត្តា​មនុស្ស​មាន​ជាង​៩០%៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.