ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​គ្រប់​តួអង្គ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​ត្រូវ​បង្កើន​កិច្ចសហការ​ល្អ​និង​ដោយ​ភាពស្មោះត្រង់​ជាមួយ​ក្រសួង​

​គ្រប់​តួអង្គ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​ត្រូវ​បង្កើន​កិច្ចសហការ​ល្អ​និង​ដោយ​ភាពស្មោះត្រង់​ជាមួយ​ក្រសួង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា តួអង្គ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​សុទ្ធតែ​មាន​តួនាទី​សំខាន់​សម្រាប់​រួមចំណែក​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​នេះ​។ ការយកចិត្តទុកដាក់​ចំពោះ​សកម្មភាព និង​ស្ថានភាព​អ្នកសារព័ត៌មាន​ពី​សំណាក់​អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន ក៏ដូចជា​ស្ថាប័ន​ផ្សេងទៀត​នៅ​កម្ពុជា ជា​កិច្ចការ​សំខាន់​ដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ ដើម្បី​ចូលរួម​លើកស្ទួយ​អាជីព និង​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​។ ទោះជា​យ៉ាងណា​ក៏ដោយ រាល់​របាយការណ៍​សកម្មភាព​ដែល​បាន​រៀបចំ​ឡើង គ្រាន់​ជា​ផ្នែក​មួយ​ក្នុង​ការកត់ត្រា​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង ដែល​អាច​ផ្តល់​ជា​ធាតុ​ចូល​មួយ​សម្រាប់​ការតាមដាន ស៊ើបអង្កេត​ឲ្យបាន​សុីជម្រៅ​បន្ថែមទៀតលើ​ហេតុការណ៍​ទាំងនោះ ដោយ​ត្រូវ​ពិនិត្យ​និង​ធានា​ថា​មាន​ធាតុ​ចូល​គ្រប់គ្រាន់​ទាំង​អង្គហេតុ និង​អង្គច្បាប់ ដើម្បី​អាច​ក្លាយ​ជា​បច្ច័យ​ដល់​ការសន្និដ្ឋាន និង​ដំណោះស្រាយ​ណាមួយ​។​

​ជា​ការពិត​ណាស់ កិច្ចការ​នេះ​ចាំបាច់​ទាមទារ​ឱ្យមាន​ការចូលរួម​សហកា​រ​ដោយ​វិជ្ជាជីវៈ និង​ភាពស្មោះត្រង់ ពី​បណ្តា​តួអង្គ​ពាក់ព័ន្ធ មាន​អ្នកសារព័ត៌មាន សមាគម ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ចាំបាច់​ដល់​ដំណើរការ​ស៊ើបអង្កេត និង​នីតិវិធី​ទាំងឡាយ ដើម្បី​ធានា​សុក្រឹតភាព​ព័ត៌មាន និង​ធាតុ​ចូល​គ្រប់​ជ្រុងជ្រោយ អាច​ទទួលយកបាន​ពី​គ្រប់​តួអង្គ​ទាំងអស់ សំដៅ​រួមចំណែក​គាំទ្រ​ដល់​គោលបំណង​រួម​គឺ​៖ ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​។ ដោយឡែក ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អង្គភាព ឬ​សមាគម​ទាំងអស់​ឱ្យ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព ក៏ដូចជា​របាយការណ៍​ដែល​ខ្លួន​បានរៀបចំ ដល់​ក្រសួង​-​ស្ថាប័ន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ជា​តួអង្គ​ចាំបាច់​ក្នុង​ដំណើរការ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​ភាពស្មោះត្រង់ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោលបំណង​រួម​ខាងលើនេះ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ការគូសបញ្ជាក់រ​បស់ ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០២៣ ផ្អែក​តាម​ទិន្នន័យ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ព័ត៌មាន អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ពេញលេញ នៅ​និង​ពី​គ្រប់ទិសទី​ទូទាំង​ប្រទេស​។ អ្នកសារព័ត៌មាន​ចំនួន​ប្រមាណ​មួយ​មុឺន​នាក់ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ប្រពៃណី​និង​ទំនើប ចំនួន​ជាង​ពីរ​ពាន់ បាន​និង​កំពុង​អនុវត្ត​ការងារ​ចុះ​យក​ព័ត៌មាន ផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់ ក៏​ដូចជា​ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​បាន​ដោយ​សេរី គ្រប់ពេលវេលា ដោយ​សុវត្ថិភាព តាម​វិជ្ជាជីវៈ​ខ្លួន​ដោយ​តម្លាភាព ហើយ​ទទួលបាន​ការទុកចិត្ត និង​ការគាំទ្រ​ពី​សាធារណជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។ ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ ក៏​បាន​មានប្រសាសន៍​ដែរ​ថា ទោះជា​យ៉ាងណា​ក៏ដោយ នៅក្នុង​ឆ្នាំ​២០២៣ ក្រសួង​បាន​លុប​ប្រកាស​អនុញ្ញាត​ប្រកប​អាជីវកម្ម​(​អាជ្ញា​បណ្ណ​) របស់​អង្គភាព​សារព័ត៌មាន ចំនួន ៦ អង្គភាព និង​ចំនួន ១ អង្គភាព នា​ពេល​ថ្មីៗ​នេះ ដោយ​មូលហេតុ​បំពាន​ធ្ងន់ធ្ងរ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ការបំពេញ​តួនាទី​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​អាជីព និង​ការចូលរួម​យ៉ាង​សកម្ម​របស់​អ្នកសារព័ត៌មាន​យើង​ទាំងអស់​នេះ ពិតជា​បាន​ចូលរួម​លើក​តម្កើង​អាជីព​សារព័ត៌មាន និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​ផងដែរ​។ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​រូបនេះ​បាន​បញ្ជាក់ថា​៖ អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ចុះបញ្ជី ដែល​ជួបប្រទះ​បញ្ហា​ខណៈ​បំពេញភារកិច្ច​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ​និង​ក្នុង​ក្របខណ្ឌ​ច្បាប់​កំណត់ ត្រូវ​ទទួលបាន​ការការពា​រ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២៣​កន្លងមក ក្រសួង​បាន​ទទួលដោះស្រាយ​វិវាទ​របស់​អង្គភាព​សារព័ត៌មាន ចំនួន ៤៣​លើក និង​បាន​ផ្តល់​ជំនួយ​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​អង្គភាព​សារព័ត៌មាន​ចំនួន ៥០​លើក ។​

​ទាំងនេះ​ជា​ទិដ្ឋភាព​រួម​បាន​បង្ហាញ​ឲ្យឃើញ​យ៉ាង​ច្បាស់​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​ព័ត៌មាន និង​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ប្រកប​ដោយ​សណ្តាប់ធ្នាប់ មាន​លក្ខណៈ​ចម្រុះ​និង​សំបូរបែប ក្នុង​ការផ្សព្វផ្សាយ​ពី​ស្ថានភាព​ពិត​នៅក្នុង​សង្គម និង​ការ​ពិត​នៃ​កម្ពុជា​ឱ្យបាន​ដល់​ប្រជាជន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​លើ​ពិភពលោក​។
​វឌ្ឍនភាព​ទាំងនេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពី​ភាព​ដឹកនាំ​ដ៏​ឆ្លាត​វៃ ត្រឹមត្រូវ និង​ប្រកបដោយ​ថាមពល​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​តាម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​បញ្ញាញាណ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដា្ឋភិបាល​កម្ពុជា ដែល​បាន​នាំមក​នូវ​កំណើន និង​ការរីកចម្រើន​ឥត​ឈប់​ឈរ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។ ក្នុង​អាណត្តិ​ទី​៧​នេះ ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការការពារ​សិទ្ធិ សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន ដោយ​លើកកម្ពស់​ស្ថាប័ន​សារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យឲ្យកា​ន់តែ​រីកចម្រើន​ឡើង​។​

​ជាថ្មី​ម្តងទៀត យើង​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ទាំងអស់ឲ្យ​ចូលរួ​មយ៉ា​ង​សកម្ម​ក្នុង​ការលើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​អាជីព​សារព័ត៌មាន ត្រូវ​បន្ត​ដុសខាត់​និង​ពង្រឹង​សមត្ថភាព​ជំនាញ ចែករំលែក​បទពិសោធ​ន៍​ការងារ​ល្អៗ ដោយ​មិន​ត្រូវ​អនុវត្ត​លើស​ពី​តួនាទី​និង​ភារកិច្ច​ខ្លួន​ជា​អ្នកសារព័ត៌មាន​នោះទេ ពោល​គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​និង​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការងារ​សារព័ត៌មាន ហើយ​បំពេញ​ភារកិច្ច​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​ដែល​ច្បាប់​កំណត់​ប្រកបដោយ​ការទទួលខុសត្រូវ​។ ជាងនេះទៀត អ្នកសារព័ត៌មាន​ត្រូវ​កសាង​និង​ថែរក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​តួអង្គ​ផ្សេងៗ ដែល​ជា​ប្រភព​ព័ត៌មាន​ក្នុងនោះ​មាន​អ្នកនាំពាក្យ​តាម​ក្រសួង​-​ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ផ្សេងៗ​ទៀត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព មាន​ប្រភព​ច្បាស់លាស់ ខ្លឹមសារ​ប្រកបដោយ​តុល្យភាព​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​ទំនុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.