ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​កសិកម្ម​ឃុំ នៃ​ស្រុក​ព្រះនេត្រព្រះ

រដ្ឋមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​កសិកម្ម​ឃុំ នៃ​ស្រុក​ព្រះនេត្រព្រះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ឌិ​ត ទីណា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍​ដល់​មន្ដ្រី​កសិកម្ម​ឃុំ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​មន្ដ្រី​កសិកម្ម​ឃុំ​ចំនួន​៦​រូប ប្រចាំ​នៅ​ឃុំ​ចំនួន​៦ រួមមាន ឃុំ​ព្រះនេត្រព្រះ ភ្នំ​លៀប ឃុំ​ប្រាសាទ ឃុំ​រហាល ឃុំ​ទាន​កាំ និង​ឃុំ​ទឹក​ជោរ​។​

​នៅក្នុង​ជំនួប​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សាកសួរ​អំពី​ជីវភាព និង​ការចាប់ផ្ដើម​ការងា​ររ​បស់​មន្ដ្រី​កសិកម្ម​ឃុំ​ទាំង​៦​រូប ព្រមទាំង​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន ធ្វើយ៉ាងណា​ឱ្យ​អ្នក​ទាំង​៦ បំពេញ​តួនាទី​ភារកិច្ច​បាន​ពេញលេញ ល្អប្រសើរ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី កម្មវិធី​គោលនយោបាយ​អាទិភាព​ពង្រាយ​មន្ដ្រី​កសិកម្ម​ឃុំ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​ប្រជាកសិករ តាមរយៈ​ការ​ពន្យល់ ណែនាំ អប់រំ និង​រៀបចំ​ផែនការ​ផលិតកម្ម​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ណែនាំ​ដល់​មន្ដ្រី​កសិកម្ម​ឃុំ​ទាំង​៦​រូប ឱ្យ​ចុះ​ជាប់​ជាមួយ​កសិករ ហើយ​ត្រូវ​បម្រើ​បងប្អូន​ប្រជាកសិករ​ឱ្យអស់​ទឹកចិត្ត​និង​លទ្ធភាព​ដែល​ខ្លួន​មាន​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​សង្កត់ធ្ងន់​ពី​ការងារ​ចាំបាច់​របស់​មន្ដ្រី​កសិកម្ម​ឃុំ ដែល​ត្រូវ​ប្រមូល​ទិន្នន័យ​និង​ព័ត៌មាន​អំពី​ការងារ​កសិកម្ម​នៅតាម​មូលដ្ឋាន​របស់​ខ្លួន បញ្ចូនទៅ​កាន់​ថ្នាក់កណ្ដាល​។ បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី ទិន្នន័យ​និង​ព័ត៌មាន​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ និង​គោលនយោបាយ សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​តាម​មូលដ្ឋាន​នីមួយៗ ព្រមទាំង​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​ចាំបាច់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.