ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កងកម្លាំង​ចម្រុះ បាន​ឃ្លុំ​ដី​បាន​ជាង​១៧០០ ហិកតា ឃាត់​មនុស្ស ៣​នាក់ នៅក្នុងពេល​ចុះ​បង្ក្រាប​បទល្មើស​កាប់ រុករាន​ទន្ទ្រាន ព្រៃ​យក​ដី​រដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ខេត្ត​ពោធិ៍សាត់​

កងកម្លាំង​ចម្រុះ បាន​ឃ្លុំ​ដី​បាន​ជាង​១៧០០ ហិកតា ឃាត់​មនុស្ស ៣​នាក់ នៅក្នុងពេល​ចុះ​បង្ក្រាប​បទល្មើស​កាប់ រុករាន​ទន្ទ្រាន ព្រៃ​យក​ដី​រដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​) ៖ កម្លាំងចម្រុះ ចុះ​បង្ក្រាប​បទល្មើស​កាប់ រុករាន​ទន្ទ្រាន​ព្រៃ​យក​ដី​រដ្ឋ​ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធ នៅក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មីនា ឆ្នាំ​២០២៤ បានសម្រេច ឃ្លុំ​ដី​ទុកជា​សម្បត្តិ​រដ្ឋ​បាន ១៧៣៣,១៧​ហិកតា និង​បាន​ដកហូត​រណារយន្ត​តូច ធំ ៤​គ្រឿង​, ម៉ាស៊ីន​កាត់​ស្មៅ ១​គ្រឿង​, ធុង​បាញ់ថ្នាំ​ចាស់ ១​គ្រឿង​, កាំភ្លើង​កែច្នៃ​ឆ្នុក​ចាស់ ១​ដើម​, អង្គ​ប់​១៦ និង​អាយកូម ២​គ្រឿង​។ ដោយឡែក​កម្លាំងចម្រុះ បាន​ឃាត់​មនុស្ស ៣​នាក់​, បាន​កសាង​សំណុំរឿង តាម​នីតិវិធី​(​អញ្ញាត​ជន​) ២​ករណី និង​បាន​ស្រាវជ្រាវ កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​៖ ២​ករណី ថែម​ទៀត ដែល​កម្លាំង​សមត្ថកិច្ច កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត និង បាន​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​។​

​នៅ​ថ្ងៃ​ដដែល​កម្លាំង​ចម្រុះ បាន​រឹម​អូស​វត្ថុតាង​នៅ​ហ្នឹង​កន្លែង រួមមាន​ផ្ទះ ១​ខ្នង​, ខ្ទម​បណ្តោះអាសន្ន​ចំនួន​២៧​ខ្ទម​, ឈើ​ក្តារ និង​គ្រឿង​ធ្វើ​ផ្ទះ ចំនួន ៣,៥ ម៉ែត្រ​គីប​, ដំឡូង​មី ២៧៥០​បាច់​, និង​ម៉ាស៊ីន​បាញ់ថ្នាំ ២​គ្រឿង​, រួម​ទាំង​ដើម​ដំឡូង​មី ១.៣៥០​បាច់​។​

​សូមបញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ មាន​ទ្រង់ទ្រាយ​ធំ និង​បាន​រៀបចំ​ឡើង​បន្ទាប់​ពី​មាន​បញ្ជា​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជា​ឱ្យ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ពង្រឹង​ការគ្រប់គ្រង​ធន​ធា​ធម្មជាតិ​ទូទាំងប្រទេស និង​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.