ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តំបន់​ជនបទ​កម្ពុជា​បាន និង កំពុង​ប្រែប្រួល និង ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី ពីមួយ ថ្ងៃ​ទៅ​មួយថ្ងៃ ហើយ​កំពុង​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ និង​ភាព​ស៊ីវិល័យ​លើ​គ្រប់​វិស័យ​។ អត្រា​គ្របដណ្ដប់​នៃ​ការប្រើប្រាស់​ទឹកស្អាត និង បង្គន់​អនាម័យ បាន​កើន​ប្រមាណ ៨៥% ដែល​បញ្ជាក់​ពី​ការរស់នៅ​ប្រកបដោយ​ផា​សុកភាព​របស់​ប្រជាជន នៅ​តំបន់​ជនបទ រួម​នឹង​មាន​មុខរបរ និង​សកម្មភាព​សេដ្ឋកិច្ច​នានា ដើម្បី​បង្កើន​ប្រាក់ចំណូល​, លើកកម្ពស់​ជីវភាព និង ចូលរួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​។​

​សម្តេច​ធិបតិ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាននិងកំពុង​ដឹកនាំ​ប្រទេស​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ដែល​បន្ត​កេរដំណែល​ជា​ប្រវត្តិសាស្ត្រ​ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦, ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​ទទួលបាន​នូវ សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ នៅ​ទូទាំង​ប្រទេស ។ រាជរដ្ឋាភិបាល​ថ្មី ប្ដេជ្ញាចិត្ត​ឥត​ងាករេ បន្ត​ថែរក្សា​សុខសន្តិភាព និង អនុវត្ត​នូវ​កម្មវិធី​កែទម្រង់​សំខាន់ៗ ក្នុង​គោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ ក៏ដូចជា​ឆ្លើយតប​ទៅនឹង សំណូមពរ និង សេចក្តីត្រូវការ​របស់​ប្រជាជន បើ​ទោះបីជា​ស្ថិត​ក្នុង​បរិការណ៍​ដែល​ពិភពលោក មាន​ការប្រែប្រួល និង មាន​ភាពមិនប្រាកដប្រជា​ក៏ដោយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​បាន​ដាក់ចេញ​គោលនយោបាយ​ជា​ច្រើន ដើម្បី​អភិវឌ្ឍន៍​នៅ​ទីជនបទ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គម្លាត​នៃ​ការរស់នៅ​រវាង​ប្រជាពលរដ្ឋ​នៅ​ទីជនបទ និង​ទីក្រុង​។​

​សម្តេច​ធិបតី​បន្តថា គិត​ត្រឹម​ឆ្នាំ​២០២៣ ក្រសួង​អភិវឌ្ឍន៍ជនបទ​សាងសង់​ផ្លូវ​ជនបទ បាន​ជាង ៥​ម៉ឺន​គីឡូម៉ែត្រ គ្រប់​ដណ្តប់​ជាង ៧០​ភាគរយ នៅ​ទូទាំង​ប្រទេស​។ រាជរដ្ឋាភិបាល​នីតិកាល​ថ្មី នឹង​បន្ត​ការអភិវឌ្ឍន៍​នៅ​ទីជនបទ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​មាន​គោលដៅ​កសាង​បុរី​ជនបទ ដែល​ជា​គម្រោង​រៀបចំ​ភូមិឋាន​ប្រជាពលរដ្ឋ​តាម​ទីជនបទ​ឱ្យ​ល្អ​ប្រសើរ​។ គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​ទាំងឡាយ គឺ​ដើម្បី​ប្រជាពលរដ្ឋ​។ ការបញ្ជាក់​នេះ តប​ទៅ​នឹង​មតិ​ពលរដ្ឋ​ម្នាក់​ថា រាជរដ្ឋាភិបាល​អត់​ធ្វើ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា នៅ​ឆ្នាំ​នេះ​សម្តេច​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​តាម​ក្រសួង​ស្ទើរ​គ្រប់​ក្រសួង ព្រោះ​ជា​ឆ្នាំ​ដំបូង​នៃ​ការដឹកនាំ​ជាតិ ដែល​ត្រូវ​បង្ហាញមុខ និង​អរគុណ​មន្ត្រីរាជការ​។ ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ នឹង​ឱ្យ​ឧបនាយក​រដ្ឋមន្ត្រី​តំណាង​វិញ​។ សម្តេច​បាន​ណែនាំ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ត​យកចិត្តទុកដាក់​ធ្វើ​ផ្លូវ​មិនទាន់​ធ្វើ ពង្រឹងគុណភាព​ផ្លូវ​ដែល​មាន​ហើយ ហើយ​បន្ត​យកចិត្តទុកដាក់​កសាង​បណ្តាញ​ទឹកស្អាត និង​បង្គន់​អនាម័យ​ជូន​ពលរដ្ឋ​តាម​ទីជនបទ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការបន្ត​ជំរុញ​ការអនុវត្ត​យុទ្ធ​សាស្ត អភិវឌ្ឍ​ជនបទ តាមរយៈ​៖ ទី​១. ការបន្ត​កែលម្អ​លក្ខខណ្ឌ នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ ដោយ​ផ្តោត​លើ​ការពង្រីក​វិសាលភាព​នៃ​ការផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​, ទី​២. បន្ត​ជំរុញ​ការលើកកម្ពស់​ជីវភាព​ប្រជាជន នៅ​ជនបទ​តាមរយៈ​ការពង្រីក​វិសាលភាព នៃ​ការអភិវឌ្ឍ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​គមនាគមន៍​ជនបទ​, ទី​៣. បន្ត​ជំរុញ​ការធ្វើ​ពិពិធ​កម្ម សកម្មភាព​សេដ្ឋកិច្ច​ជនបទ ដើម្បី​ឱ្យ​សហគមន៍​ជនបទ​មាន​ជីវភាព​សមរម្យ តាមរយៈ​ការបង្កើត និង​ពង្រីក​មុខរបរ ក៏​ដូចជា​បង្កើន​ប្រាក់​ចំណូល​បន្ថែម និង ទី​៤. បន្ត​អភិវឌ្ឍ​ជនជាតិដើម​ភាគតិច​ឱ្យមាន​ភាព​រីកចម្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សូម​លើក​ទឹកចិត្ត​ឱ្យ ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ត​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​ផ្លូវ​ជនបទ តាមរយៈ​ការខិតខំ​សិក្សា​ស្រាវជ្រាវ និង អភិវឌ្ឍ​ការងារ​ស្ថាបនា ជួសជុល លើក​កម្រិត និង កែលម្អ​ផ្លូវ​ជនបទ​តាមរយៈ​បច្ចេកវិទ្យា​ថ្មីៗ​, ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការស្ថាបនា លើក​កម្រិត និង កែលម្អ​ផ្លូវ​ជនបទ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បី​ធានា​គុណភាព​នៃ​ការប្រើប្រាស់​ឱ្យបាន​យូរអង្វែង​។ ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​សហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើ ថវិកា​សម្រាប់​ការថែទាំ និង ជួសជុល​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ និង ធានា​បាន​ការ ប្រើប្រាស់​គ្រប់​រដូវ​កាល​, ជា​ពិសេស​ផ្លូវ​ជនបទ​ដែល​បាន​ក្រាល​កៅស៊ូ​ពីរ​ជាន់​រួច​, ដើម្បី​ឆ្លើយតប ទៅនឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល គឺ​ពង្រឹងគុណភាព ៧០% និង​ពង្រីក​ការ​ត​ភា្ជ​ប់​៣០% ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​ទប់ស្កាត់ ឱ្យបាន នូវ​រាល់​សកម្មភាព​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​យានយន្ត​គ្រប់​ប្រភេទ​លើផ្លូវ ជនបទ និង ត្រូវ​សហការ​អប់រំ និង ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ​ជនបទ​ឱ្យ បញ្ឈប់​ការ​លុប​ប្រឡាយ​រំដោះ​ទឹក​នៅ​សងខាង​ផ្លូវ ដែល​ធ្វើឱ្យ​ប៉ះពាល់​គុណភាព​ផ្លូវ ។

​សម្តេច​សូម​លើកទឹកចិត្ត​ឱ្យ ក្រសួង​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​, ក្រសួង​ធនធានទឹក និង ឧតុនិយម និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ឡើងវិញ​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចៀសវាង​ការជាន់​សមត្ថកិច្ច​គ្នា ដែល​ធ្វើ ឱ្យ​រាំងស្ទះ ឬ យឺតយ៉ាវ​ដល់​ការផ្គត់ផ្គង់​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​។

​នៅក្នុង​ឱកាស​បិទ​សន្និបាត​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.