ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីត​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​នេះ ឯកឧត្ដម​បណ្ឌិត បាន​បង្ហាញ​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​សម្ដេច​តេជោ បានអនុញ្ញាត​ឲ្យ ឯកឧត្តម និង​ប្រតិភូ​ចូលជួប​សំដែង​ការគួរសម ក្នុងឱកាស​ដែល ឯកឧត្តម​បណ្ឌិត និង​ប្រតិភូ​អញ្ជើញ​ចូលរួម​កម្មវិធី​ស្រាយ​បួស ក្រោម​អធិបតីភាព​របស់ សម្ដេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នៅ​ល្ងាច​ថ្ងៃទី​២១ មីនា​នេះ​។

​ឯកឧត្ដម​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្ដម​បណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីត​អនុ​ប្រធានាធិបតី និង បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ សម្ដេច​តេជោ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាជន​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា តាំងតែ​ពី​ពេលដែល សម្ដេច​តេជោ នៅ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​បច្ចុប្បន្ន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ពុជា​គឺ​តែងតែ​ប្រារព្ធ​ពិធី​ស្រាយ​បួស​ជា​រៀងរាល់​ឆ្នាំ​ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​រហូតដល់​បច្ចុប្បន្ន ដែល​នេះ​គឺ​បាន​បង្ហាញ​ឲ្យ​ច្បាស់​ថា​កម្ពុជា​គឺ​គ្មាន​ការរើសអើង​សាសនា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្ដេច​តេជោ ក៏​បាន​បញ្ជាក់ជូន ឯកឧត្តម​បណ្ឌិត​ថា កម្ពុជា​តែងតែ​រៀបចំ​ពិធី​ស្រាយ​បួស​ជា​រៀងរាល់ឆ្នាំ ដែល​បាន​បញ្ជាក់​អំពី​ការផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ប្រជាជន​កាន់សាសនា​ឥស្លាម​ដោយ​គ្មាន​ការ​រឹតត្បិត​ណាមួយ​ឡើយ ហើយ​ការរៀបចំ​នេះ​តែង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​រហូតដល់​បច្ចុប្បន្ន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.