ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​មាន​សេចក្តីរំភើប​រីករាយ ដោយ​បាន​ឃើញ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ចូលរួម​យ៉ាង​សកម្ម និង​ពេញលេញ នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​, ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព និង​សក្តានុពល​របស់​ជន​មាន​ពិការភាព ស្រប​តាម​សុភាសិត «​ពិការ​តែ​កាយ ចិត្ត​មិន​ពិការ​ឡើយ​»​។

​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ កីឡាករ កីឡា​ការិនី និង​បុគ្គលិក​ទាំងអស់​នៃ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ប្រឹងប្រែង​កសាង​សមិទ្ធផល​នានា​។ ជន​មាន​ពិការភាព​ទាំងអស់​មិន​ឯកោ​នោះឡើយ ពោល​មាន​សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​នៅ​ជាប់​ជាមួយ​ជានិច្ច​។​

​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ​កីឡាករ កីឡា​ការិនី ដែល​បាន​ប្រឹងប្រែង​លើក​កិត្តិយស​ជូន​ជាតិ​មាតុភូមិ ដោយ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​នានា​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ទៅលើ​ជន​មាន​ពិការភាព​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការលើកកម្ពស់​សិទ្ធិ​រស់រាន​មានជីវិ​ត​រប​ស់ជន​មាន​ពិការភាព គឺជា​ការចាំបាច់ ដើម្បី​ធ្វើឱ្យ​ជន​មាន​ពិការភាព​ទាំងអស់ ទទួលបាន​សិទ្ធិ​ដូច​ប្រជាជន​ដែល​គ្មាន​ពិការភាព​ផងដែរ រួមមាន​៖ សិទ្ធិ​ទទួលបាន​ការអប់រំ​, ការថែទាំ​សុខភាព​, សេវា​យុត្តិធម៌ និង​ការចូលរួម​នៅក្នុង​សកម្មភាព សង្គម សាសនា​, កីឡា​, សិល្បៈ​, នយោបាយ ដោយ​ពេញលេញ និង​ស្មើភាព​។ រាជរដ្ឋាភិបាល «​មិន​ទុក​ជន​មាន​ពិការភាព​ណា​ម្នាក់​ឱ្យ​នៅ​ឯកោ​ដោយ​គ្មាន​ការ ជួយ​ជ្រោមជ្រែង​នោះឡើយ​»

​នៅក្នុង​ឱកាស​នេះ សម្តេច​បាន​អំពាវនាវ​ដល់​សហគម​ន៍​ជាតិ និង​អន្តរជាតិ សូម​បន្ត​រួម​គ្នា​អនុវត្ត គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ស្តីពី​ជន​មាន​ពិការភាព​, អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព​របស់​អង្គការសហប្រជាជាតិ និង យុទ្ធសាស្ត្រ​ទីក្រុង​អ៊ី​ន​ឈុន ដើម្បី​ផ្ដល់​សិទ្ធិ​ពិតប្រាកដ​ដល់​ជន​មាន​ពិការភាព ក៏ដូចជា​បង្កើត​សហគមន៍​មួយ​ដែល​មាន​បរិយាប័​ន្ន និង​ភាព​សុខដុម​សម្រាប់ ជន​មាន​ពិការភាព ស្រប​តាម​គោលការណ៍ «​គ្មាន​ជនណាម្នាក់​ត្រូវ​បាន​បោះបង់ចោល​»​។​

​ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ជន​មាន​ពិការភាព ប្រកប​ដោយ​បរិយាប័​ន្ន នៅក្នុង សហគមន៍ និង​ក្នុង​ដំណើរ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ឱ្យបាន​ច្រើន​ជា​អតិបរមា​, សម្តេច​បាន​ផ្តល់​អនុសា​សន៍​មួយចំនួន​ដូច​ខាងក្រោម ៖

​ទី​១.​សូម​ណែនាំ​ដល់ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម និង​រៀបចំ​បទដ្ឋាន​គតិយុត្ត​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​ថា​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន ជា​សម្បត្តិ​សម្រាប់​ជន​មាន​ពិការភាព​របស់​យើង​ប្រើប្រាស់​ជា​បន្ត និង​តរៀង​ទៅ​ទាំង​នាពេល​បច្ចុប្បន្ន និង អនាគត ។​

​ទី​២. គ្រប់​កិច្ច​អភិវឌ្ឍ​ទាំងអស់ រួម​មាន​សកម្មភាព​សង្គម សេដ្ឋកិច្ច នយោបាយ និង វប្បធម៌ ត្រូវ​លើកទឹកចិត្ត និង លើកកម្ពស់​ឱ្យមាន​ការចូលរួម​ជា​អតិបរមា​របស់​ជន​មាន​ពិការភាព​នៅ​កម្រិត​សហគមន៍​ឱ្យបាន​ទូលំទូលាយ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័​ន្ន ទាំង​ទិដ្ឋភាព និង តួអង្គ​នៃ​ការអភិវឌ្ឍ​។​

​ទី​៣. សម្តេច​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​បង្កើន​កិច្ចសហការ ក្នុង​ការរៀបចំ​ការបណ្តុះ​បណ្តាល ជំនាញ​ពិសេស និង ប្រើប្រាស់​បច្ចេកទេស​សម​ស្រប​សម្រាប់​ការសិក្សា​របស់​ជន​មាន​ពិការភាព ដើម្បី​លើកកម្ពស់​សមត្ថភាព និង​លទ្ធភាព​ទទួលបាន​ការ​ងារ​ធ្វើ​ជាមួយ​ប្រាក់បៀវត្ស​ខ្ពស់ សំដៅ លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​ឱ្យបាន​កាន់តែ​ប្រសើរ ក៏​ដូចជា​ធ្វើឱ្យ​ជន​មាន​ពិការភាព​អាច​ចូលរួម​កាន់តែ​ច្រើន​ពេញលេញ និង ស្មើ​សិទ្ធិ​ក្នុង​ទីផ្សារ​ការងារ​នៅក្នុង​វិស័យ​ឯកជន និង​សាធារណៈ​។​

​ទី​៤. ដើម្បី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​, មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ចាំបាច់​ត្រូវមាន​ថវិកា ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជន​មាន​ពិការភាព​, ជាពិសេស​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី ៦ ឆ្នាំ ២០២៩ ។​ជាមួយគ្នានេះ​,​សម្តេច​បាន​ឯកភាព​ចំពោះ​ការស្នើ​របស់​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ តេជោ​សែន និង គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ការបង្កើត «​មូលនិធិ​កីឡា​ជនពិការ​តេជោ​សែន​»​។ សម្តេច​ធិបតី​ក៏បាន ប្រកាស​ផ្តល់​ថវិកា​២០០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ដំបូង និង​បន្ត​ផ្តល់​រយៈពេល​៣​ឆ្នាំ​ទៀត សរុប​៨០០​លាន​រៀល ជូន​មូលនិធិ​ជនពិការ​សម្តេច​តេជោ សម្រាប់​ទ្រទ្រង់​មជ្ឈមណ្ឌល​នៃ​ជនពិការ​តេជោ​សែន​។​

​ទី​៥. យោង​តាម​សំណើ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​, ឯកឧត្តម យី វាសនា និង បងប្អូន​មាន​ពិការភាព​,​សម្តេច​សូម​ឯកភាព​ធ្វើជា​ប្រធានកិត្តិយស នៃ មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.