ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ លើកទឹកចិត្ត​ឱ្យ​វិស័យ​រដ្ឋ ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ធ្វើការ​រួមដៃគ្នា​ក្នុងការ​លើ​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ធានា​បាន​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ជូន​ប្រជាជន​ទូទាំង​ប្រទេស​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ លើកទឹកចិត្ត​ឱ្យ​វិស័យ​រដ្ឋ ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ធ្វើការ​រួមដៃគ្នា​ក្នុងការ​លើ​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ធានា​បាន​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ជូន​ប្រជាជន​ទូទាំង​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​សុខាភិបាល​លើក​ទី ៤៣ ស្តី​ពី​សមិទ្ធផល​សុខាភិបាល​ឆ្នាំ ២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ សូហ្វីតែ​ល ក្នុង​រាជធានី​ភ្នំពេញ ។

​នៅក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដោយ​បាន​កំណត់​បញ្ច​កោណ​យុទ្ធសាស្ត្រ​ទី​១ គឺ «​ការអភិវឌ្ឍ​មូលធន​មនុស្ស​» ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ជំរុញ​ពិពិធ​កម្ម និង កំណើន​សេដ្ឋកិច្ច​ប្រកបដោយ បរិយាប័​ន្ន និង ភាព​ធន់ ។ មូលធន​មនុស្ស មាន​សុខភាព​ល្អ និង​គុណភាព​ខ្ពស់ គឺជា​ទ្រព្យសកម្ម​របស់​ជាតិ​ដ៏​មានតម្លៃ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ។ «​ការលើកកម្ពស់​សុខភាព និង សុខុមាលភាព​ប្រជាជន​» គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង ៥ របស់​រាជរដ្ឋាភិបាល សម្រាប់​ការអភិវឌ្ឍ​មូលធន​មនុស្ស ដោយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការបន្ត​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​បណ្តាលមកពី​ជំងឺមិនឆ្លង​ចម្បងៗ និង​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ សុខភាព​ទារក កុមារ និង​មាតា ។ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​ភ្លាមៗ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី ១ ក្នុងចំណោម​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​ប្រាំមួយ គឺ​ការផ្តល់​ការថែទាំ​សុខភាព​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​ពង្រឹង​សមត្ថភាព​ក្នុង​ការផ្តល់​សេវា​សុខភាព​បឋម​នៅ​មូលដ្ឋាន ដោយ​ផ្តោត​ជា​ចម្បង​លើ​៖ ទី​១. ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក​, ទី​២. ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស ហិរញ្ញវត្ថុ ការងារ​និយតកម្ម និង ការឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​មុខងារ​ស្ថាប័ន​។ លើសពីនេះ ដើម្បី​ធានា​បាន​កម្រិត​នៃ​ចំណេះដឹង​ច្បាស់លាស់​របស់​ធនធាន​មនុស្ស​ដែល​បាន​បណ្តុះបណ្តាល សម្តេច​ធិបតី បាន​ប្រកាស​ប្រគល់​សិទ្ធិ​ឱ្យ​ក្រសួង​សុខាភិបាល​ទទួល​ខុសត្រូវ មាន​ជាអាទិ៍ ការបើក​-​បិទ​គ្រឹះស្ថានសិក្សា អនុម័ត​លើ​កម្មវិធីសិក្សា​ថ្នាក់ជាតិ គ្រប់គ្រង​ការប្រលង​ចូល​-​ចេញ​ថ្នាក់ជាតិ ការចុះហត្ថលេខា​លើ​សញ្ញាបត្រ ការបញ្ជាក់​ភាពត្រឹមត្រូវ និង​សមមូល​លើ​វិញ្ញាបនបត្រ​ក្នុង​វិស័យ​សុខាភិបាល​, និង ទី​៣. ការកសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​គុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព​ខ្ពស់ ។ ទន្ទឹមនេះ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល នឹង​បន្ត​ខិតខំ​ព្យាយាម​ពង្រីក​សមិទ្ធផល​វិជ្ជមាន និង​កាត់បន្ថយ​នូវ​សមិទ្ធផល​អវិជ្ជមាន​ទាំងទ្បាយ ដោយ​ក្នុង​នោះ សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​រដ្ឋ ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើការ​រួមគ្នា ដេ​ី​ម្បី​លើ​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ធានា​បាន​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ជូន​ប្រជាជន​ទូទាំង​ប្រទេស ។

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី បាន​ធ្វើ​ការកោតសរសើ​រ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ជាពិសេស គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល នៅ​តាម​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​គ្រប់​កម្រិត និង​មន្ទីរពេទ្យ​ជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ និង​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​លះបង់​ខ្ពស់ ក្នុង​ការបម្រើ និង​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន ។ ទន្ទឹមនឹងនេះ សម្តេច​ធីបតី ក៍​បាន​កោត​សរសេីរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន អ្នកស្ម័គ្រចិត្ត​ការងារ​សុខភាព​តាម​ភូមិ​-​ឃុំ ដែល​បាន និង​កំពុង​ចូលរួម​ក្នុងការ​បង្កើន​សមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​របស់​កម្ពុជា ជាពិសេស ការខិតខំ​ប្រឹងប្រែង​រួមគ្នា នា​ពេលកន្លងមក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដោយ​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.