ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំនួន​៣២​លាន​រៀល (​សាមសិប​ពីរលាន​រៀល​)​បាន​ផ្តល់ជូន​ដល់​គ្រួសារ​សព​នគរបាល​ចំនួន​០៦​នាក់​!

​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំនួន​៣២​លាន​រៀល (​សាមសិប​ពីរលាន​រៀល​)​បាន​ផ្តល់ជូន​ដល់​គ្រួសារ​សព​នគរបាល​ចំនួន​០៦​នាក់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​) ៖ ដើម្បី​អនុវត្ត​តាម​លក្ខន្តិកៈ របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ​២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ថ្នាក់​មូលដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ប្រគល់​ថវិកា របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំនួន ៣២​លាន​រៀល (​សាមសិប​ពីរលាន​រៀល​) ជូន​ដល់​ក្រុមគ្រួសារ​សព និវត្តជន​មរណៈ និង​ស្វាមី​មរណៈ ជា​សមាជិក​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ថ្នាក់​មូលដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន​០៦​នាក់ ដែល​បាន​ទទួល​មរណភាព​កន្លងទៅនេះ ។​

​លោក​វរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យ​នគរបាល​បុគ្គលិក បានឲ្យដឹងថា​៖​គ្រួសារ​សព​ដែល​ត្រូវបាន​ប្រគល់​ជូន​ថវិកា​នា​ថ្ងៃនេះ មាន​:
១-​លោក​វរសេនីយ៍ទោ ប៉ុក សំអន (​និវត្ត​ជន​) ទឹកប្រាក់ ៦,០០០,០០០​រៀល (​ប្រាំមួយ​លាន​រៀល​)
២-​លោក​អនុសេនីយ៍ឯក ម៉ៅ រុំ​
(​និវត្ត​ជន​)​ទឹកប្រាក់​៦,០០០,០០០​រៀល (​ប្រាំមួយ​លាន​រៀល​)​។​
៣-​លោក​អនុសេនីយ៍ត្រី ឃ្លិន ញិ​ល​
(​និវត្ត​ជន​)​ទឹកប្រាក់​៦,០០០,០០០​រៀល (​ប្រាំមួយ​លាន​រៀល​) ។​
៤-​លោក​អនុសេនីយ៍ត្រី ជេ​ប ប៉ិ​
(​និវត្ត​ជន​)​ទឹកប្រាក់​៦,០០០,០០០​រៀល (​ប្រាំមួយ​លាន​រៀល​) ។​
៥-​លោក​អនុសេនីយ៍ត្រី ម៉ម ឈឿម​
(​និវត្ត​ជន​)​ទឹកប្រាក់​៦,០០០,០០០​រៀល (​ប្រាំមួយ​លាន​រៀល​)​។​
៦- លោក​សាំង ជា ស្វា​ម៉ី​លោកស្រី​អនុសេនីយ៍ទោ តាន់ មុំ នាយរង​ផ្នែក​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ ទឹកប្រាក់​២,០០០,០០០​រៀល (​ពីរ​លាន​រៀល​) ។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​និង​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ជាមួយនិង​ក្រុមគ្រួសារ​សព​មន្ត្រី​នគរ បាល​ទាំង​០៦​រូប ដែល​បាន​បាត់​បង់ប្តី ឬក៏​ជា​ឪពុក ជា​ទីស្រឡាញ់ ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់​ថា​៖​ថវិកា​ដែល​ប្រគល់​ជូន​នេះ គឺ​ជា​ថវិកា​របស់​សមា​ម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​ត្រូវបាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ។ តាម​លក្ខន្តិកៈ​របស់​ស​មគ​ម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំពោះ មន្ត្រីនគរបាល​ដែល​ជា​សមាជិក​សមគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​ទទួលមរណភាព ទទួលបាន​ថវិកា​ពី​សមាគម​ចំនួន​៦​លាន​រៀល ប្រសិនបើ​ភរិយា​ឬ​ស្វាមី​របស់​សមាជិក ទទួលមរណភាព ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល​ផង​ដេរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.