បន្ទាយមានជ័យ៖ ដោយអនុវត្តន៍តាមបទបញ្ជា របស លោក ឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០០នឹង០០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថាលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ក្បាលស្ពាន រួមមាន លោកនាយរង និងមន្ត្រីសរុបចំនួន៧នាក់អាវុធវែងខ្លី៣ដើមចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមទីប្រជុំជន ភូមិក្បាលកោះ និងភូមិអូរជ្រៅ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍ក្បាលស្ពានក្នុងការល្បាតចល័ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បង្កាទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ ជាពិសេសទប់ស្កាត់បង្ក្រាបក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច លទ្ធផលក្នុងការល្បាតចល័តត្រួតពិនិត្យឃើញថាមានភាពស្ងប់ស្ងាត់ធម្មតា៕














