ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៦ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​»

​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៦ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក ហៀ​ម ឃួន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​២៦ ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​» នៅ​អាគារ​បណ្ណាល័យ​សាមគ្គី ជាន់​ទី​១ នៃ​វិទ្យាល័យ​ពោធិ៍សាត់ ស្ថិតក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ដោយ​មាន​អ្នកចូលរួម​ជិត​៤០០​នាក់​។​

​បន្ទាប់​ពី​ការ​សម្តែង​របាំ​ក្រមា និង​របាំ​បេះ​ក្រវាញ ដោយ​ក្រុម​សិល្បៈ នៃ​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​នោះ​រួចមក​, លោក ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បានឱ្យដឹងថា ដោយ​មាន​កិច្ច​ចង្អុល​ការ​ផ្ទាល់ ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏​ដូច​ទិសដៅ​យុទ្ធសាស្ត្រ របស់​ក្រសួង និង​គោលនយោបាយ​ជាតិ ស្តីពី​វិស័យ​វប្បធម៌ ក្រោម​ចក្ខុវិស័យ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​នោះ មន្ត្រីរាជការ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ដើម្បី​រួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២៣​កន្ល​មក បាន​ដំណើរការ​បើក​វគ្គ និង​ផ្សព្វផ្សាយ​ច្បាប់ លើ​កិច្ចការ​ថែរក្សា ការពារ និង​គ្រប់គ្រង​បេតិកភណ្ឌ វប្បធម៌​រូបី និង​ចុះ​បង្ហាត់​សិល្បៈ នៅ​តាម​សាលារៀន សហគមន៍ បាន​យល់ដឹង​អំពី​សីលធម៌​សង្គម របៀប​សំពះ​ទាំង​៥ ការ​ស្លៀកពាក់​តាមបែប​ប្រពៃណី និង​បញ្ជ្រាប​ចំណេះដឹង​គ្រោះថ្នាក់​ចរាចរណ៍ គ្រឿងញៀន ជាដើម​។ បន្ត​សិក្សា​ស្រាវជ្រាវ និង​ប្រមែប្រមូល​វត្ថុ​បុរាណ នៅ​លើ​ទួល​ដែល​ជនល្មើស​បាន​ជីក​គាស់ យក​មក​ចុះបញ្ជី​រក្សាទុក​និង​បាន​ចងក្រង​ជា​បញ្ជី​សៀវភៅ សលាក​ប័ត្រ វត្ថុ​សិល្បៈ ដែល​មាន​វត្ថុ​ធាតុ​អំពី​ស្ពាន់​ជាច្រើន សម្រាម់​រក្សាទុក ក្នុង​សារៈមន្ទីរ​ខេត្ត​។​

​លោក ហៀ​ម ឃួន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងថា ទិវា​វប្បធម៌​ជាតិ ៣​មីនា ខួប​លើក​ទី​២៦ បាន​កន្លង​ផុត​ក៏​ដោយ ក៏​នៅតែ​ប្រារព្ធ ធ្វើ​ជា​រៀងរាល់ឆ្នាំ មិន​ខកខាន​នោះ​ឡើយ​ដោយ​ឆ្នាំនេះ បាន​ប្រារព្ធ​ធ្វើ នៅ​បណ្ណាល័យ​សាមគ្គី នៃ​វិទ្យាល័យ​ពោធិ៍សាត់ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​»​។ ជា​ការពិត​ណាស់​ថា សិល្បៈ​មិនមែន​ចេះ​តែ​ធ្វើ​បាន​គ្រប់ៗ​គ្នា​នោះ​ទេ បើ​គ្មាន​ការរៀន និង​បង្ហាត់ បង្ហាញ ពី​គ្រូ​ជំនាញ ក្នុងនោះ​ក៏​ទាមទា​ពេលវេលា និងឧ​ប្ប​និស័​យរបស់ បុគ្គល​នោះ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត បន្ត​ថា​វិស័យ​វប្បធម៌ និង​សិល្បៈ គឺជា​វិស័យ​គន្លឹៈ ក្នុង​ការអភិរក្ស អភិវឌ្ឍន៍ ផ្នែក​ប្រពៃណី ទំនៀម​ទំលាប់ ដោយ​ឈរ​លើ​មូលដ្ឋាន សម្បត្តិ​បេតិកភណ្ឌ វប្បធម៌ រូបី និង​វប្បធម៌​អរូបី ដ៏​សម្បូរបែប ក្នុង​សង្គម​ជាតិ​ខ្មែរ​យើង​។ ទិវា​ដ៏​មាន​អត្ថន័យ​នេះ គឺ​មាន​គោលបំណង​ផ្សព្វផ្សាយ ជម្រុញ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏​ដូច​ជួយ​ក្រើនរំលឹក​និង​បំផុសស្មារតី មនសិកា ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន និង​យុវនារី ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ឱ្យ​មាន​ការ​ត​ព្វ​កិច្ច ក្នុង​ការចូលរួម​ថែរក្សា​ការពារ​វប្បធម៌​ប្រពៃណី​របស់​ជាតិ ឱ្យបាន​គង់វង្ស និង​ស្ថិតស្ថេរ សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ ការយល់ដឹង​កាន់តែច្បាស់ អំពី​តម្លៃ​ពិត​នៃ​វប្បធម៌ ដែល​ជា​ធនធាន​ប្រកបដោយ​សក្តានុពល ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម តាមរយៈ​ការបង្កើត​សេវាកម្ម និង​ផលិតផល​វប្បធម៌ សម្រាប់​គោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ទាំង​ក្នុង និង​ក្រៅប្រទេស ទទួលបាន​នូវ​ប្រភព​ចំណូល​មួយ​កម្រិត​ទៀត​។ យើង​បាន​យល់​ហើយ អំពី​អត្ថន័យ នៃ​ទិវា​វប្បធម៌​ជាតិ ក៏​ដូច​ទិសដៅ​ការងារ​របស់​ខ្លួន​មាន​អ្វីខ្លះ​? និង​ត្រូវ​ធ្វើ​អ្វី​? ដើម្បី​ឱ្យស្រប​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា ការអភិវឌ្ឍន៍ នៃ​សិល្បៈ កំណើន​សមត្ថភាព គុណភាព និង​ការប្រកួតប្រជែង កាន់តែ​ផុលផុស លើ​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​»​នេះ ក្នុងនាម​អាជ្ញាធរ​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​យុវជន យុវនារី ត្រូវមាន​កិច្ចសហការ​ចូលរួម ដើម្បី​បង្កើន​ស្នាដៃ ការកែឆ្នៃ ការផលិត​ថ្មីៗ ឱ្យមាន​ភាព​ទាកទាញ និង​មាន​ភាព​ប្រកួតប្រជែង ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.