បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក៨០៧ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះជួយរុះរើនិងសង់ផ្ទះជូនប្រជាពលរដ្ឋនៅភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពលរដ្ឋម្ចាស់ផ្ទះមានឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ (ប្តី) និងឈ្មោះ គេន សុភាព ភេទស្រី អាយុ៤៨ឆ្នាំ (ប្រពន្ធ) ជាម្ចាស់ផ្ទះឈឺមួយខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោម ប្រឈមងាយបាក់រលំ ក្នុងករណីបើមានភ្លៀងឬខ្យល់។
ដោយមើលឃើញពីទុក្ខលំបាកនេះ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨០៧ បានសហការជាមួយអាជ្ញាធរ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បាននាំជួយរុះរើនិងជួសជុលឡើងវិញជូនប្រជាពលរដ្ឋមួយគ្រួសារនេះ ខណះដែលពួកគាត់កំពុងជួបការខ្វះខាត។
ផ្ទះមួយខ្នងនេះបានធ្វើពីឈើ ជញ្ជាំងបាំងសង្ក័សី និងដំបូលប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ×៦ម៉ែត្រ ស្ថិតនៅក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕




