ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​រៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ប្រចាំ​ខែ​មីនា​

រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​រៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ប្រចាំ​ខែ​មីនា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ថ្ងៃ​អង្គារ ១០​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤:៣០​នាទី នៅ​សាលប្រជុំ​B រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​រៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ប្រចាំ​ខែ​មីនា ក្រោម​អធិបតីភាព លោក ប្រាជ្ញ សីហា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​អង្គប្រជុំ តំណាង​លោក ជិន ប៊ុនធឿន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​៖
១.​ស្ដាប់​របាយការណ៍​របស់​អធិការដ្ឋានន​គ​របាល​ខណ្ឌ​
២.​របាយការណ៍​របស់​លោក លោកស្រី​ចៅសង្កាត់​ទាំង​៧
៣.​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​
៤.​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​
៥.​មតិ​ចូលរួម និង​បូក​សរុប​
​លទ្ធផល​នៃ​កិច្ចប្រជុំ​៖
១.​លោក ហ៊ាង ថា​រ៉េត អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ធ្វើ​សេចក្ដីរាយការណ៍​អំពី​លទ្ធផល​ការអនុវត្ត​ការងារ​រយៈពេល​១​ខែ ដោយ​លើកយក​សភាពការណ៍​ទូទៅ បទល្មើស ការបង្ក្រាប​ក្មេង​ទំនើ​ង ល្បែងស៊ីសង គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​ការបម្រើ​សេវា​សាធារណៈ​។​
២.​លោក លោកស្រី​ចៅសង្កាត់​ទាំង​៧ បាន​រាយការណ៍​សង្ខេប​អំពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែ បញ្ហា​ប្រឈម និង​សំណូមពរ​។​
៣.​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ខណ្ឌ​បាន​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ទាំង​៧​ចំណុច ព្រមទាំង​ណែនាំ​ឱ្យ​សង្កាត់​និង​ប៉ុស្តិ៍​រួមគ្នា​ប្ដេជ្ញា​អនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
៤.​លោក អ៊ាន សុ​ឃីម អភិបាលរងខណ្ឌ បាន​អាន​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គឺ “​សេចក្ដីណែនាំ ស្ដី​ពី​ការហាមឃាត់​ការប្រើប្រាស់ ការតាំង​លក់ និង​ការកែច្នៃ​ស៊ី​ផ្លេ និង​បំពង់​ស៊ី​ម៊ាំង​ខុស​លក្ខណៈ​បច្ចេកទេស​” និង “​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ គ​.​ស​.២០២៤” និង​បាន​ណែនាំ​ឱ្យ​សង្កាត់​ចាប់ផ្ដើម​អនុវត្ត និង​ចាត់វិធានការ​។​
៥.​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បាន​សង្កត់ធ្ងន់ថា ដោយ​បាន​ការ​ផ្តាំផ្ញើ ពី​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ​
-​សូម​ឱ្យ​សង្កាត់ ប៉ុស្តិ៍​រួមគ្នា​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យខាងតែបាន​ពី មូលដ្ឋាន​ខណ្ឌ និង ណែនាំ​អោយ​ការិយាល័យ​សាធារណការ​អោយ​ចុះ​ធ្វើ​កំណត់ហេតុ​ទីតាំង​កែច្នៃ និង​លក់ដូរ ស៊ី​ផ្លេរ​រថយន្ត​ខុស​បច្ចេកទេ​ស​អោយបាន​ឆាប់រហ័ស​៕
a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.