ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ទីតាំង ផលិត បារី ដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បើកបើកដំណើរការបានយ៉ាងរលូន ខណៈមហាជនបានលើកឡើងថា ទីតាំងនោះ បានបន្លំផលិតបារីផ្សេងៗ ដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ”

ទីតាំង ផលិត បារី ដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បើកបើកដំណើរការបានយ៉ាងរលូន ខណៈមហាជនបានលើកឡើងថា ទីតាំងនោះ បានបន្លំផលិតបារីផ្សេងៗ ដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ ៖ យោងតាមប្រភព ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា ទីតាំងផលិតបារីមួយកន្លែងស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង សង្ស័យ ផលិតបារីគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។

ប្រភព បានឲ្យដឹងទៀតថា ទីតាំងមួយកន្លែងនោះបានកំពុងមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ។

ក្រុមឈ្មួញទាំងនោះ មានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។

ចំពោះ បារីដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ព្រមទាំងមានសន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុតនោះ កំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គឺមិនមាន មន្រ្តី ឬជំនាញណាចុះមកធ្វើការពិនិត្យ ឬ អន្តាគមន៍ នោះទេ ពោលគឺបណ្តែតបណ្តោយឲ្យការផលិតបារីមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ ពោល គឺដំណើរការ បានយ៉ាងរលូន ។

ជាការសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ សុំស្នើសុំដល់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ ដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ នេះផង។

សូមបញ្ជាក់ថាកន្លងមក ប្រធានសន្តិសុខរបស់ទីតាំង ផលិត បារី នេះ ក៏ធ្លាប់ត្រូវបានប្តឹងអ្នកសារព័ត៌មាន មួយរូបផងដែរ ដែលអ្នកសារព័ត៌មាននោះ ចុះផ្សាយ ពីភាព មិន ក្រក្រី នៃទីតាំងផលិតបារីរបស់ខ្លួន ប៉ុន្ដែ ក្រោយមក រឿងប្តឹងអ្នកសារព័ត៌មាននោះ ក៏ស្ងាត់ទៅវិញ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.