ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ចាប់ផ្តើម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ឃ្លុំ​ដី​ជាង ១៥០​ហិកតា ឃាត់ខ្លួន​មនុស្ស​៤​នាក់​

ចាប់ផ្តើម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ឃ្លុំ​ដី​ជាង ១៥០​ហិកតា ឃាត់ខ្លួន​មនុស្ស​៤​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ រហូតមកដល់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ចម្រុះ​បាន​ចុះ​ឃ្លុំ​ដី បាន​១៥០,៩៤​ហិកតា​, ឃាត់​មនុស្ស​ខ្លួន ៤​នាក់​, កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ចំនួន ១​ករណី ទៅ​តុលាការ​។​

​យោងតាម​របាយការណ៍ អាជ្ញាធរខេត្ត បាន​ប្រើប្រាស់​កម្លាំង សរុប ៧៨៩​នាក់ អភិបាលរង​ខេត្ត​ពោធិ៍សាត់ ៩​នាក់ និង​នាយករង​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ១​នាក់​។

​តាមរយៈ​របាយការណ៍​ដដែល បានបញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ៣​នាក់ ដើម្បី​កសាង​សំណុំរឿង​
​បន្ត​នីតិវិធី ១​ករណី​, បាន​ដកហូត ម៉ាស៊ីន​កាត់​ស្មៅ ៥​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ ២​គ្រឿង ផ្លែ​ឡា​ម​ម៉ាស៊ីន​ង៉ោ​ង ២​ផ្លែ​, បាន​រុះរើ​ខ្ទម​បណ្ដោះអាសន្ន​៖ ៣៤​រោង និង​រោង​ប្រក់​សង្ក័សី​៖ ១​ខ្នង បាន​កម្ទេច​ចោល​វត្ថុតាង​មាន​រោង​ប្រក់​សង្ក័សី​៖ ៤ គុណ​៦​ម៉ែត្រ ចំនួន ១២​ខ្នង រោង​តង់​កៅស៊ូ​៖ ២ គុណ​៣​ម៉ែត្រ ចំនួន ៥​ខ្នង រោង​ប្រក់​ស្លឹក ១​ខ្នង ដំឡូង​មី ចំនួន ៣៦៨០​បាច់ កម្ទេច​ដំណាំ​ចេក និង​ដំឡូង​មី ចំនួន ៣៨៤​គុម្ព និង​បាន​អប់រំ​ណែនាំ​ចំនួន​៨​នាក់​។​

​គួរ​ឱ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដឹកនាំ​កិច្ចពិភាក្សា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ​ដុត និង​ឈូសឆាយ​ដី​ព្រៃ​ដើម្បី​យក​មក​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​។

​ក្រសួង​បរិស្ថាន កន្លងមក​បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ ដោយ​ក្នុង​នោះ​រួមមាន​៖

១៖ ការអនុវត្ត​ច្បាប់​១០០% មិន​មាន​ការ លើកលែង​ជា​ដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌​ចុះ កិច្ចសន្យា ហើយ​ដោះលែង​អ្នកប្រព្រឹត្ត​បទល្មើស​
២៖ ពង្រឹង​កិច្ច​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត នោះ​គឺ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត ដែល​មាន​តួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ ឱ្យបាន​ស្អិតរ​មួ​ត​ទប់ស្កាត់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​
៣៖ បន្ត​សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ថែម​លើ​កិច្ចសហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កន្លង​មក​
​និង​៤៖ ជំរុញ​ការដាំ​ស្តារ​ព្រៃឈើ សំដៅ​ឱ្យ​មាន​ការដាំ​ដើមឈើ​ឱ្យ​ច្រើន ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឲ្យបាន​៦០% នៅ​ឆ្នាំ​២០៥០​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​បញ្ជូន​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ប្រមាណ​៣០០​នាក់ ខណៈ​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​បញ្ជូន​កម្លាំង​នគរបាល​ចំនួន​២៥០​នាក់ ដើម្បី​ចូលរួម​អន្តរាគមន៍​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.