ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ពុធ ៤​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសា​ហ៊ី​រ៉ូ (KOMURA Masahiro) អនុ​រដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត ស្រប​តាម​ស្មារតី​នៃ​ការឯកភាព​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ នា​ពេលកន្លងមក លើ​វិស័យ​ជាច្រើន ដូចជា​៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និង​សន្តិសុខ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​នេះ ឯកឧត្តម​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការ​ផ្តល់​ឥណទាន​សម្បទា​ន ដែល​មាន​ទឹកប្រាក់​ប្រមាណ ១៥០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ក្នុង​តំបន់ ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ ICC-Angkor / សំបូរ​ព្រៃ​គុក ដោយ​ឯកឧត្តម​បាន​លើកឡើង​ថា កិច្ចសហប្រតិបត្តិការ​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គំរូ​មួយ​លើ​វិស័យ​អភិរក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម កុមឹរ៉ា ម៉ាសា​ហ៊ី​រ៉ូ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣​។

​សម្តេច​ធិបតី បាន​គូសបញ្ជាក់​ជូន​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ផងដែរ​ថា ក្នុង​រយៈពេល​៦​ខែ​នេះ កម្ពុជា និង​ជប៉ុន បាន​សម្រេច​នូវ​សមិទ្ធផល​រួមគ្នា​ជាច្រើន ដូចជា​៖ ការសម្ពោធ​ផ្លូវជាតិ​លេខ​៥ ការសម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការពង្រីក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ការជំរុញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ជាដើម​។ ក្នុង​ក្របខ័ណ្ឌ​នៃ​វិស័យ​ការពារជាតិ និង​សន្តិសុខ សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុងការ ដំឡើង​កម្រិត​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ និង​ការធ្វើ​សកម្មភាព​រួម​គ្នា​មួយចំនួន ដូចជា ទស្សនកិច្ច​កង​នាវា​នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ព្រម​ទាំង​ការ​ធ្វើ​លំ​ហាត់​រួមគ្នា​ផងដែរ​។ ជាងនេះទៅទៀត សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយ​គាំទ្រ​របស់​ប្រទេស​ជប៉ុន តាមរយៈ​យន្តការ ICC-Angkor ដែល​ជា​យន្តការ​មួយ​ក្នុង​ការចូលរួម​ថែរក្សា និង​អភិរក្ស​បេតិកភណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​កត់សម្គាល់​ពី​ភាព​រីកចម្រើន​នៃ​យន្តការ​នេះ ដោយ​បាន​ពង្រីក​ដល់​ការអភិរក្ស​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក និង​ការបន្ត​សុពលភាព​នៃ​យន្តការ​នេះ រយៈពេល ១០​ឆ្នាំ​បន្ថែម​ទៀត​ផង​ដែរ​។ មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី និង​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​អំពី​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​រួមចំណែក​ក្នុងការ​គាំពារ​ដល់​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​និង អន្តរជាតិ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.