ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

កាកបាទក្រហមកម្ពុជា បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​ខួប​ទី​១៦១ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៤ នៅ​ខេត្ត​ស្វាយរៀង

កាកបាទក្រហមកម្ពុជា បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​ខួប​ទី​១៦១ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៤ នៅ​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា​ឆ្នាំ ២០២៤ លោក យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ កាកបាទក្រហមកម្ពុជា និង​លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​ស្វាយរៀង រួម​ជាមួយ​សមាជិក សមាជិកា ក្រុម​ប្រតិបត្តិ​សាខា បាន​បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​ខួប​ទី​១៦១ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៤ ក្រោម​ប្រធានបទ «​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​» ជូន​មន្ត្រី បុគ្គលិក មន្ទីរ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​សរុប​៧៥​នាក់ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង​។​

​លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង​បាន​ចាត់​ក្រុមការងារ​ពី​ទីស្នាក់ការ​កណ្តាល​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស និង​គាំទ្រ​ថវិកា​ដល់​សាខា និង​សូម​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន អាជីវករ ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​សម្ភារ ថវិកា នា​ពេលកន្លងមក និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​នៅតែ​ឧបត្ថម្ភ​គាំទ្រ​សាខា​បន្តទៀត​។

​លោក​អគ្គលេខាធិការរង​ទី​២ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ ជូន​ដល់​អង្គពិធី​ទាំងមូល​ដោយ​ក្តី​នឹករលឹក និង​បាន​បង្ហាញ​នូវ​គោលបំណង​នៃ​ការផ្សព្វផ្សាយ​រួមមាន​៖

*​ទី​១៖ ដើម្បី​ផ្សព្វផ្សាយ​ពីអ្វី​ដែល កាកបាទក្រហមកម្ពុជា បាន​និង​កំពុង​ធ្វើ​
*​ទី​២៖ បង្ហាញ​ពី​សមិទ្ធផល និង​វឌ្ឍនភាព​របស់​កាកបាទ​ក្រហម​កម្ពុជា​
*​ទី​៣៖ បន្ត​អំពាវនាវ​ដល់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន ដើម្បី​កៀរគរ​រក​មូលនិធិ​។

​លោក​បញ្ជាក់ថា «​ដើម្បី​ឱ្យ​សហគមន៍​មាន​សុខភាព​ល្អ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទម្លាប់​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជាពិសេស​រួមគ្នា​កាត់បន្ថយ​ជំងឺមិនឆ្លង​តាមរយៈ​ការកាត់បន្ថយ​ការ​ញាំ​គ្រឿង​ស្រវឹង ការ​មិន​ពិសារ​បារី រក្សា​របប​អាហារ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​ថា​ការចំណាយ​ក្នុង​ការព្យាបាល​ជំងឺមិនឆ្លង​ប្រមាណ​១៥០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​សុខាភិបាល​។ បន្ថែម​លើ​នេះ​ការផ្សព្វផ្សាយ​អំពី​ការកាត់បន្ថយ​ការឆ្លង​ជំងឺអេដស៍ និង​កាមរោគ​ពី​ម្តាយ​ទៅ​កូន ដោយ​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការឆ្លង​ថ្មី និង​ស្លាប់​នៅ​ត្រឹម​ឆ្នាំ​២០២៥»​។​

​ទន្ទឹមនឹងនេះ លោក​បាន​លើកឡើង​ពី​ការប្រែប្រួល​អាកាសធាតុ​, ការបាត់បង់​ជីវចម្រុះ និង​ការបំពុល​បរិស្ថាន ដែល​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​, វិបត្តិ​ផ្លូវចិត្ត​, ជីវភាព​រស់នៅ​, ចំណាកស្រុក​ជាដើម​។ ដូចនេះ​ដើម្បី​ចូលរួម​កាត់បន្ថយ ប​ន្សាំ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​, ប្រើ​មធ្យោបាយ​សាធារណៈ​, សន្សំសំចៃ​ទឹក​, ដាំ​ដើមឈើ​, ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​, កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិក និង​មិន​ត្រូវ​ដុត​សំរាម​ដែល​ជាតិ​ប្លា​ស្ទិក​ជាដើម​។

​បន្ថែម​លើស​ពីនេះ អគ្គលេខាធិការរង​ទី​២ ជម្រាបជូន​ថា​នេះ​ជា​ខេត្ត​ទី​ពីរ​ហើយ​ដែល​ក្រុម​ការងារ​បាន​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ខួប​ទី​១៦១ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៤ ហើយ​ចំពោះ​ខេត្ត​គោលដៅ​ដែល​មិន​ទាន់​ផ្សព្វផ្សាយ​ក្រុមការងារ​និង​បន្ត​ចុះ​ទៅ​តាម​កាលបរិច្ឆេទ និង​សូម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា អនុសាខា មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា​-​អនុសាខា សប្បុរសជន​នានា ឧបត្ថម្ភ​ធនធាន សម្ភារៈ ថវិកា កន្លងមក និង​សូម​អំពាវនាវ​បន្ត​ចូលរួម​គាំទ្រ​ជួយ​ដល់​បុព្វហេតុ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.