ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ ចាប់ផ្ដើម​ដំណើរការឡេឌី​ង​វិញ​ហើយ បើកដៃ​ឲ្យ​ខ្មែរ និង​ជនជាតិ​វៀតណាម លំហូរ​ចូល​មក​លេងល្បែង​បញ្ជាល់មាន់​ខ្នាច​ធំ ស៊ីសង​ខុសច្បាប់ ដោយ​សេរី បង្កប់​ក្នុង​កាស៊ីណូ​អត់​ផ្លា​យីហោ នៅ​ចំ​កណ្តាល​ក្រុង​បាវិត មិនទាន់​ចាត់វិធានការ​បង្ក្រាប !

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ ចាប់ផ្ដើម​ដំណើរការឡេឌី​ង​វិញ​ហើយ បើកដៃ​ឲ្យ​ខ្មែរ និង​ជនជាតិ​វៀតណាម លំហូរ​ចូល​មក​លេងល្បែង​បញ្ជាល់មាន់​ខ្នាច​ធំ ស៊ីសង​ខុសច្បាប់ ដោយ​សេរី បង្កប់​ក្នុង​កាស៊ីណូ​អត់​ផ្លា​យីហោ នៅ​ចំ​កណ្តាល​ក្រុង​បាវិត មិនទាន់​ចាត់វិធានការ​បង្ក្រាប !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចេញផ្សាយ ថ្ងៃទី 13/03/2024
​ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ ចំណុច​ភូមិ​ទួល​កន្តើយ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ធ្លក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់ទិសទី និង​ជនជាតិ​វៀតណាម ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​អត់​ប៉ាស្ព័រ ចូល​មក​លេងល្បែង​បញ្ជា​ក់មាន់​ទ្រង់ទ្រាយ​ធំ​យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​បាវិត មិន​ហ៊ាន​ទៅ​ក្បែរ កាស៊ីណូ​អត់​ផ្លាក​យីហោ​ក្នុង​ភូមិ​ទួល​កន្តើយ នោះទេ ព្រោះ​អ្វី​ម្ចាស់​កាស៊ីណូ មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​បុគ្គល​រូប​នេះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក​ប៉េង ពោធិ៍​សា អភិបាល​ស្វាយរៀង​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន​សម្រុកចូល​លេងល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត ភ្លូកទឹកភ្លូកដី គ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង​ឡើយ ។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ទួល​កន្តើយ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ទេីប​ឡេីងកាន់តំណែង​ថ្មីៗ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​ម្ចាស់​កាស៊ីណូ​អត់​ផ្លាក​យីហោ នៅ​ភូមិ​ទួល​កន្តើយ ខេត្ត​ស្វាយរៀង បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជាល់មាន់​ចាក់ភ្នាល់​ស៊ីសង​ខុសច្បាប់ យ៉ាងគំហុក​ឡើងវិញ​ហើយ​។​

​ចំពោះ​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង មិនទាន់​ចាត់វិធានការ​បង្ក្រាប ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី របស់​ម្ចាស់​កាស៊ីណូ ចំណុច​ទួល​កន្តេី​យ នៅ​ច្រក​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ធ្លក នោះទេ ទុក​ឲ្យ​បុគ្គល​និង​បក្សពួក​ធ្វេីៗ តាម​ទំនេី​ង​ចិត្ត​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ទួល​កន្តើយ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​កើតមានឡើង​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ស្តីពី​អ្នកសារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.