ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ការបញ្ជូន​កងកម្លាំង​រាជ​អាវុធហត្ថ​ចូលរួម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ជា​ការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ការគ្រប់គ្រង​ធនធានធម្មជាតិ

ការបញ្ជូន​កងកម្លាំង​រាជ​អាវុធហត្ថ​ចូលរួម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ជា​ការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ការគ្រប់គ្រង​ធនធានធម្មជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤​នេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​គាំទ្រ និង​លើកឡើង​ថា ការសម្រេចចិត្ត​បញ្ជូន​កងកម្លាំង​រាជ​អាវុធហត្ថ​ចំនួន​២៥០​នាក់ ដើម្បី​ចូលរួម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ គឺជា​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចំពោះ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​កូនចៅ​ត​ជំនាន់​។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា តាមរយៈ​លទ្ធផល​កិច្ចប្រជុំ​ដំបូង​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៤ បង្ហាញ​ពី​អន្តរាគមន៍​សំខាន់​នៅ​ខេត្ត​ពោធិ៍សាត់ ដោយសារ​យើង​ចង់​ទប់ស្កាត់​កុំឱ្យ​មាន​ការ​ទន្ទ្រាន​ដី​ព្រៃ​ឱ្យទាន់​ពេលវេលា​។​

​លោក ខ្វៃ អាទិត្យា បាន​បន្តថា ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដែល​បាន​ផ្តោត​លើ​ភាព​ស្អាត បៃតង និង​ចីរភាព​។ ដើម្បី​ធានា​ការអនុវត្ត​យុទ្ធសាស្ត្រ យើង​បាន​ដាក់ចេញ​យុទ្ធនាការ​ជាច្រើន​ក្នុងនោះ ក្នុង​ការអនុវត្ត​មុំ​បៃតង ដោយ​បាន​ដាក់ចេញ​វិធានការ​៤ នៅក្នុង​អាណត្តិ​នេះ ដើម្បី​ប្រឆាំង និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ក្នុងនោះ​ចំណុច​ទី​៣ គឺ​យើង​ត្រូវ​ធ្វើការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្ប​ពង្រឹង​បន្ថែម​លើ​ការប្រតិបត្តិ​របស់គ​ណ​បញ្ជាការ​ឯកភាព​រាជ​ធា​នី ខេត្ត ស្រុក ខណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​វិធានការ​ទី​៤ គឺ​ការដាំ​ស្តារ​ព្រៃ និង​យុទ្ធនាការ​ដាំ​ឈើ​១​លាន​ដើម​ក្នុង​ឆ្នាំ ដើម្បី​សម្រេច​គោលដៅ​បង្កើន​គម្រប​ព្រៃ​៦០% នៅ​ឆ្នាំ​២០៥០​។​

​អ្នកនាំពាក្យ​រូប​នេះ បាន​គូសបញ្ជាក់ថា​៖ «​យើង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជា​ប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ​។ ដូចនេះ ការទប់ស្កាត់​ការទន្ទ្រាន ឬ​កាប់​រុករាន​ដីព្រៃ​ធ្វើ​ជា​កម្មសិទ្ឌិ​ខុស​ច្បាប់​ត្រូវតែ​បង្ក្រាប​។ ក្រុមមន្ត្រី​ឧទ្យា​នុរ​ក្សយើ​ង​បន្ត​យកចិត្តទុកដាក់ស​ហ​កា​រ​ជាមួយ​អ្នកពាក់ព័ន្ធ ទប់ស្កាត់​មិន​ឱ្យ​បទល្មើស​កើតឡើង និង​ប៉ះពាល់​ដល់​ធនធានធម្មជាតិ ជីវៈចម្រុះ នៅ​កន្លែង​នានា​ផ្សេង​ទៀត​»​។​

​សូមបញ្ជាក់​ថា តាមរយៈ​ការអន្តរាគមន៍ ក្រុម​ការងារ​បាន​គាំទ្រ​ជា​កម្លាំង មធ្យោបាយ និង​ថវិកា ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​អនុវត្ត​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​បង្កើន​ការដាំ​ដើមឈើ​ឡើងវិញ​។​

«​ខ្ញុំ​ស្នើ​ឱ្យមាន​ការបញ្ឈប់​ការកាប់​រុករាន​ដីព្រៃ ការ​ប្រមាញ់​សត្វព្រៃ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​ដកខ្លួន​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​ចាត់ការ​វិធានការ​រដ្ឋ​បាល​ចំពោះ​មន្ត្រ​ណា​ពាក់ព័ន្ធ និង​វិធានការ​ច្បាប់​តឹងរឹង​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​។ ខ្ញុំ​ស្នើឱ្យ​រួម​គ្នា​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​គម្រប​ព្រៃ ថែរក្សា​ព្រៃ​ដើម្បី​អាច​លក់​កាបូ​ន និង​បាន​ថវិកា​ជូន​ជាតិ និង​អភិវឌ្ឍន៍​មូលដ្ឋាន ព្រមទាំង​ជីវភាព​ពលរដ្ឋ​យ៉ាង​ពិតប្រាកដ ជាមួយនឹង​ការអភិវឌ្ឍ​គោលដៅ​កម្សាន្ត​បៃតង​» នេះ​ជា​ការគូសបញ្ជាក់​បន្ថែម​របស់លោក ខ្វៃ អាទិត្យា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.