ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» តម្លៃ​ជាង​១០​លាន​ដុល្លារ

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» តម្លៃ​ជាង​១០​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» ស្ថិត​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» គឺជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​ព្យាបាល​កម្រិត​ខ្ពស់ និង​បំពាក់​សម្ភារៈ បរិក្ខារ និង​ឧបករណ៍​ព្យាបាល​ទំនើប​មួយ​។ មន្ទីរពេទ្យតេជោ​សែន​កោះធំ មានឈ្មោះ​ដើម​មន្ទីរពេទ្យ​ស្រុក​កោះធំ​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឱ្យតែ​ផ្តល់ឱកាស​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជូន​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​ភូតកុហក​នោះឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​ព្រលាន​យន្ត​អន្តរជាតិ​តេជោ ព្រែកជីក​ហ្វូណន​-​តេ​ជោ គឺជា​សមិទ្ធផល​ដ៏​ធំ​សម្រាប់​អ្នក​ខេត្តកណ្តាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់​ឱ្យ​បណ្តា​ស្រុក​នានា សង់​មន្ទីរពេទ្យ​ឱ្យបាន​ធំ​ដូច​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឯកសារ​គេ​អាច​រង់ចាំ​បាន តែ​ការសង្គ្រោះ​ជីវិត​មនុស្ស មិនអាច​រង់ចាំ​បានឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូពេទ្យ​មិនមែនជា​ទេវតា​នោះទេ តែ​គ្រូពេទ្យ​ធ្វើ​ការងារ​របស់​ទេវតា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​លោក ឈាង រ៉ា ដែល​បាន​ប្រឹងប្រែង​កៀរគរ​សប្បុរសជន ធ្វើឱ្យ​មន្ទីរពេទ្យតេជោ​សែន​កោះធំ លេចចេញ​ជា​រូបរាង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មូលធន​មនុស្ស គឺ​ទាមទារ​ឱ្យមាន​សុខភាព​ល្អ​។ ការលើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ គឺជា​នយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ការផ្តល់សេវា​សុខាភិបាល​បាន​ល្អ ទាមទារ​ពង្រឹង​មន្ទីរពេទ្យ និង​គុណភាព​គ្រូពេទ្យ​គ្រប់​ថ្នាក់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​ទម្លាក់​ថវិកា​ទិញ​ថ្នាំ​ដែល​ពលរដ្ឋ​ត្រូវការ ដូច​ជា​ថ្នាលើ​សឈាម និង​ទឹកនោមផ្អែម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​មាន​តែ​ឧបករណ៍ និង​បរិក្ខារ​ពេទ្យ​ទំនើប តែ​គ្រូពេទ្យ​មិន​ចេះ​ប្រើ គឺ​មិន​អាច​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រធាន​មន្ទីរពេទ្យ និង​នាយក​សាលា​ដើរ​តួនាទី​សំខាន់​ណាស់ សម្រាប់​ការដឹកនាំ​មន្ទីរពេទ្យ និង​សាលា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជ្រើស​ប្រធាន​មន្ទីរពេទ្យ ប្រធាន​មណ្ឌល​សុខភាព ត្រូវ​ជ្រើសរើស​អ្នក​មាន​ជំនាញ​ផ្នែក​សុខាភិបាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មនុស្ស​សប្បាយចិត្ត សុខភាព​ល្អ ធ្វើឱ្យ​ការងារ​មាន​ប្រសិទ្ធភាព​។ គ្មាន​នរណា​សប្បាយចិត្ត​ឡើយ ឬ​មាន​អារម្មណ៍​ល្អ​ក្នុង​ការបំពេញ​ការងារ​ឡើយ បើ​ម្តាយ ឪពុក ឬ​សមាជិក​គ្រួសារ​ឈឺ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​តិចតួច​ទេ​។ តែ​ប្រជាពលរដ្ឋ​ដែល​ព្យាបាល​នៅក្នុង​ប្រទេស​មាន​ចំនួន​រាប់លាន​នាក់​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ថា ពេទ្យ​ខ្មែរ​មាន​ជំនាញ​ល្អ ខ្សោយ​ជាង​គេ​តែ​ឧបករណ៍​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពង្រឹង​សេវា​សុខាភិបាល គឺ​ពង្រឹង​លទ្ធភាព​នៃ​ការព្យាបាល​ឱ្យ​ដល់​មូលដ្ឋាន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​សកម្មភាព​ឱ្យ​មនុស្ស​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្រូពេទ្យ​ជា​រឿង​ដ៏​គ្រោះថ្នាក់​។ សម្តេច​ធិបតី ណែនាំ​ឱ្យ​គ្រូពេទ្យ​ជា​សេនា​របស់​ទេវតា ត្រូវ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ចិត្ត​ដល់​អ្នក​លក់​ផលិតផល​ធ្វើឱ្យ​ស្បែក​ស​ទាំងឡាយ បើ​មិន​បាន​ធ្វើ​បុណ្យ​ទេ កុំ​យក​បាប​ឱ្យ​អ្នកប្រើប្រាស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា​សំណេះសំណាល​នៅវេលា​ម៉ោង ៩៖២០​នាទី នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.