ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពិធី​ប្រកាស​លោក ជិន ប៊ុនធឿន ចូលកាន់​តំណែង​អភិបាល​ខណ្ឌ​ឫស្សីកែវ​ថ្មី ជំនួស​លោក ឯក ឃុន​ដឿ​ន

ពិធី​ប្រកាស​លោក ជិន ប៊ុនធឿន ចូលកាន់​តំណែង​អភិបាល​ខណ្ឌ​ឫស្សីកែវ​ថ្មី ជំនួស​លោក ឯក ឃុន​ដឿ​ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អភិបាល នៃ​គណ​:​អភិបាល​ខណ្ឌ​ឫស្សីកែវ​ថ្មី ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវកា​រហើយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​លោក ជិន ប៊ុនធឿន ពី​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​ថ្មី ជំនួស​លោក ឯក ឃុន​ដឿ​ន ដែល​ត្រូវ​តែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រកាស​ឱ្យ​កាន់​តំណែង​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​កងកម្លាំង​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​

​នា​ឱកាស​នោះ​ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អភិបាល​ខណ្ឌ​ឫស្សីកែវ ដែល​ទើប​ឡើង​ថ្មី ត្រូវ​បំពេញ​ការងារ​ឱ្យបាន​ល្អ​ប្រសើរ ពិសេស ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ​។ ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាមួយ​នឹង​ពង្រឹង​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​។ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា ការរៀបចំ​ស្ដាប់​ធ្នាប់​ត្រូវតែ​ធ្វើ​ឱ្យបាន​ល្អ ពោល​គឺ​ប្រជាពលរដ្ឋ​អាច​លក់ដូរ​បាន ហើយ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវតែ​ធានា​ថា មាន​លក្ខណ​ល្អប្រសើរ មិន​មាន​ការកកស្ទះ​ចរាច​រណ៍​។ បើ​យើង​នៅតែ​បន្ត​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ នោះ​ប្រជាពលរដ្ឋ​នឹង​នៅតែ​គោរព​ស្រលាញ់​យើង បោះឆ្នោត​អោយ​យើង​ឈ្នះ​នៅ​ឆ្នាំ​២០២៧​ខាងមុខ​ទៀត​។​

​បន្ថែម​ពី​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ត​ណែនាំ​ឱ្យ​អភិបាល​ខណ្ឌ​ថ្មី សហការ​ជាមួយនឹង​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​។ បន្ត​ការខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​និង ទប់​ស្ងាត់​នៅ​ទំនាស់​ដីធ្លី​ថ្មី​កុំអោយ​កើតមានឡើង​ទៀត​។ ទប់ស្កាត់​ចំពោះ​សំណង់​ខុសច្បាប់ ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ប្រសើរ​។​ឯកឧត្តម បាន​បន្តថា ការបម្រើ​សេវា​សាធារណៈ​ត្រូវ​តែ​នៅ​កៀក​គិត​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើឱ្យ​បាន​លឿន និង​មាន​តម្លាភាព​។ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ព្រោះថា​ជា​សេវាសាធារណៈ​ជា​តម្រូវការ​ចាំបាច់​បំផុត​របស់​ប្រជាពលរដ្ឋ​។ ត្រូវ​រួមគ្នា​លុបបំបាត់​ពាក្យ​ថា រក​ជួប​ចៅសង្កាត់ ពិបាក​ជាង​រក​ជួប​រដ្ឋមន្ត្រី​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ភាសា​នេះ​ត្រូវបាន​លុបបំបាត់​ហើយ ដោយ​បាន​បង្កើត​ជា​ក្រុមការងារ​បដិសណ្ឋារកិច្ច​មួយ​ដើម្បី​ចាំ​ទទួល​សេវា​ប្រជាពលរដ្ឋ​។​ឯកឧត្តម ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ចាស់ៗ​ដែល​ជិត​ចូលនិវត្តន៍​គួរ​បង្ហាត់​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ធ្វើ​ការងារ ពោល​គឺ នៅពេលដែល​យើង​ចូលនិវត្តន៍ គឺ​ពួកគាត់​អាច​បន្តវេន​ពី​ខ្លួន​យើង​បាន​។​

​ក្នុងឱកាស​នោះ​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ​ថ្មី បាន​ប្តេជ្ញាចិត្ត​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​។ ប្តេជ្ញា​បំពេញការងារ​ឱ្យបាន​ទ្វេដង​។ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិន​ឱ្យ​កម្លាំង​ណាមួយ​មក​បំផ្លាញ​បាន​ឡើយ​ទោះបី​ក្នុង​តម្លៃ​ណាក៏ដោយ​។ លើកកម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​។ អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព រឹក​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខិតខំ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ល្អ និង​ទប់ស្កាត់​ទំនាស់​ដីធ្លី​ថ្មី​កុំ​ឱ្យ​បន្ត​កើតមាន​ទៀត និង​ការពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.