ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​គណៈប្រតិភូ​ដៃគូ​អភិវឌ្ឍន៍ ចុះ​ពិនិត្យ​ទីតាំង​អនុវត្ត​គម្រោង ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​គណៈប្រតិភូ​ដៃគូ​អភិវឌ្ឍន៍ ចុះ​ពិនិត្យ​ទីតាំង​អនុវត្ត​គម្រោង ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្រោម​កិច្ចសហការ​គាំទ្រ​យ៉ាង​ជិតស្និទ្ធ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ដៃគូ​អភិវឌ្ឍន៍ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​គ្រប់គ្រង​វិស័យ​ធនធានទឹក ដោយ​វិធានការ​ចម្រុះ (IWRM)​ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​សហ​ហិរញ្ញប្បទាន​ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB)​។​

​លោក​រដ្ឋលេខាធិការ មានប្រសាសន៍​ឱ្យដឹងថា បេសកកម្ម​នាពេលនេះ មាន​ការចូលរួម​ពី​អគ្គនាយកដ្ឋាន​ដោះស្រាយ​ផលប៉ះពាល់ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក Ryutaro Takaku ប្រធាន​ក្រុម​បេសកកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​សហការី លោកស្រី Bo Zhang ប្រធាន​ក្រុម​បេសកកម្ម​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​សហការី លោក​អភិបាលរង​ខេត្ត​ពោធិ៍សាត់ លោក​ប្រធាន អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នៃ​សាលាខេត្ត​ពោធិ៍សាត់ លោក​អភិបាល អភិបាលរង​ស្រុក រួមជាមួយ​លោក​មេឃុំ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​សហការី​ជាតិ​-​អន្តរជាតិ មក​ពី​អង្គភាព​គ្រប់គ្រង​និង​អនុវត្តន៍​គម្រោង (PMU) របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិកា​របា​ន​បញ្ជាក់ថា ការចុះ​បេសកកម្ម​របស់​គណៈប្រតិភូ ក្នុង​ខេត្ត​ពោធិ៍សាត់​បាន​ធ្វើ​សកម្មភាព​សំខាន់​ចំនួន​ពីរ​គឺ​៖

​ទី​១-​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​គម្រោង IWRM នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ និង​ធ្វើ​ការផ្សព្វផ្សាយ​ស្តីពី​ការ​ដោះស្រោយ​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​គម្រោង និង​បណ្តា​នីតិវិធី​ដទៃទៀត​ដែល​ធានា​ដល់​ការអនុវត្ត​គម្រោង​ទទួលបាន​ជោគជ័យ​។​
​និង​ទី​២-​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​តំបន់​អនុវត្តន៍​គម្រោង​ក្នុង​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន និង​ស្រុក​កណ្តៀង​៕


 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.