ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមាន​ចាត់​វិធានក្តៅ ដោយ​គ្មាន​ការលើកលែង ចំពោះ​ជនល្មើស ដែល​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមាន​ចាត់​វិធានក្តៅ ដោយ​គ្មាន​ការលើកលែង ចំពោះ​ជនល្មើស ដែល​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ បើទោះបីជា​ក្រុម​ការងារ​ទាំង​៩ នៃ​អនុគណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​ធនធានធម្មជាតិ ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ធ្លាប់​បាន​ចុះ​បង្ក្រាប ឃ្លុំ​ទុក និង​ដកហូត​ផ្ទៃដី ដែល​ជនល្មើស​បាន​កាប់​ទន្ទ្រាន បាន​ប្រមាណ​ជិត​២​ម៉ឺន​ហិកតា​យ៉ាងណាក្តី ក៏​សកម្មភាព​កាប់​រាន ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ចេះ​តែ​បន្ត​កើតមាន នៅ​ទីតាំង​ចាស់ និង​ទីតាំង​ថ្មី ពិសេស​ក្នុង​រដូវប្រាំង​នេះ​។​

​ជាក់ស្តែង​នា​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​រួម បាន​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់ ទៅ​លើ​ទីតាំង​មួយចំនួន​ដែល​ជា​ចំណុច​ក្តៅ​គគុក ក្នុង​ស្រុក​វាលវែង និង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជនល្មើស និង​អ្នកពាក់ព័ន្ធ ដោយ​គ្មាន​ការលើកលែង​។​

​ឯកឧត្តម ខូ​យ រី​ដា ធ្លាប់បាន​ថ្លែង នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​គណៈកម្មការ​ថ្នាក់​ខេត្ត និង​អនុគណៈកម្មកា​រទាំង​៩​ក្រុម កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៤​នោះ​ថា ឯកឧត្តម​នឹង​ចៀរ​សាច់​ស្អុយ ចំពោះ​មន្ត្រី​ណាក៏ដោយ ដែល​ឃុបឃិត​ជាមួយ​ជនល្មើស បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន ដោយ​ធ្វើ​ការស្នើសុំ​គោលការណ៍ ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​អភិក្រម​ទី​៥ គឺ​ការវះកាត់​ផ្ទាល់​តែម្តង​។​

​ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់ថា ស្រុក​វាលវែង គឺ​ស្រុក​ប្រឈម​ខ្ពស់ និង​ជា​ចំណុច​ក្តៅ​គគុក នៃ​មហន្តរាយ​ធនធាន​ធាន​ធម្មជាតិ តាមរយៈ​ការកាប់​ទន្ទ្រាន​ដី​ព្រៃ និង​ដុត​បំផ្លាញ​ព្រៃឈើ យក​ដី​ធ្វើ​មក​ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​ជនល្មើស និង​មាន​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន ដែល​កំពុង​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ​។​

​ក្នុងនាម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ឯកឧត្តម​នឹង​ប្រើប្រាស់​ពេលវេលា មិន​ថា​ថ្ងៃ​ឈប់សម្រាក ដើម្បី​ចុះ​ផ្ទាល់​ដល់​គ្រប់​គោលដៅ​ដែល​ប្រឈម ដើម្បី​ចាត់វិធានការ​ក្តៅ ចំពោះ​ជនល្មើស និង​អ្នកពាក់ព័ន្ធ ដោយ​គ្មាន​ការលើកលែង​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​សូម​ស្នើ​ដល់​អនុគណ​:​កម្ម​ការ​ទាំង​០៩​ក្រុម ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចាស់ ដែល​បាន​ដកហូត និង​ឃ្លុំ​ទុក​កន្លងមក ព្រម​ទាំង​ឡើង​ផែនទី និង​ធ្វើ​របាយការណ៍​ជាក់លាក់ ក្នុង​ការពិនិត្យ​ករណី​កាប់​រុករាន​ថ្មី ដោយ​កំណត់​មុខសញ្ញា ស្រាវជ្រាវ​ចាប់ខ្លួន ជន​ប្រព្រឹត្ត​បទល្មើស​មក​ផ្តន្ទាទោស​ឱ្យបាន​ដាច់ខាត ទោះ​លំដាប់​ណាក៏ដោយ​។ បន្ថែម​ពី​នោះ​ត្រូវ​ដាក់​ទីតាំង​ឈរជើង និង​ត្រៀម​កូនឈើ សម្រាប់​ដាំ​ឡើង​វិញ​ផង​ដែរ​។​

​គួរ​ជម្រាបជូន​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣​កន្លងទៅ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​សេចក្តីសម្រេច​លេខ ០៨៣/២៣​សសរ​.​ខ​ពស ស្តីពី​ការបង្កើត​អនុគណៈកម្មការ និង​ក្រុម​លេខាធិការ ចំណុះ​ឱ្យ​គណៈកម្មការ​ថ្នាក់​ខេត្ត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង​។ សេចក្តីសម្រេច​ខាងលើនេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទាក់ទង​នឹង​ការ​ទប់ស្កាត់​ការកាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី ពី​សំណាក់​ជន​ខិលខូច ដែល​លួច​ឆ្លៀតឱកាស ស្របពេល​ដែល​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៧ ខិត​ជិត​មក​ដល់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.