ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​កម្លាំង​អន្តរាគមន៍​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ចុះ​ធ្វើ​ការចេញ​ល្បាត​ចល័ត​នៅ​ពេល​រាត្រី​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ក៏​ប្រទះឃើញ​ក្មេង​ទំនើប​បី​នាក់​ក៏​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​!!!

​កម្លាំង​អន្តរាគមន៍​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ចុះ​ធ្វើ​ការចេញ​ល្បាត​ចល័ត​នៅ​ពេល​រាត្រី​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ក៏​ប្រទះឃើញ​ក្មេង​ទំនើប​បី​នាក់​ក៏​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ នៅ វេលា​ម៉ោង ០០ និង ១០ នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៤​។​

​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បានឱ្យដឹង​ថា​កម្លាំង​អន្តរាគមន៍​វរៈ​៨៩១ ចំនួន ១០ នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ណុល ម៉ាប់ មេបញ្ជាការរង និង​ជា​ប្រធាន​វេន​ប្រចាំ​បញ្ជា​ក្រុមទី​៣ បានធ្វើការ​ល្បាត​ចល័ត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពេលយប់​លើ​ភូមិសាស្ត្រ​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​ប្រទះឃើញ​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​បី​នាក់​ក៏​សង្ស័យ បាន​ធ្វើ​ការឃាត់ខ្លួន​តែ​ម្ដង​។​

​កម្លាំង​នគរបាល​អន្តរាគមន៍​វរៈ​៨៩១ បានឲ្យដឹងថា ក្នុង​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ចំនួន ០៣ នាក់ ត្រង់ចំណុច រង្វង់​មូល​បុរី KN ជាប់​ផ្លូវជាតិ​លេខ​៥ ជិត​សួនច្បារ​តេជោ​ឈ្នះ​ឈ្នះ ក្រុង​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​មាន​ឈ្មោះ ដូចខាងក្រោម​៖ ១-​ឈ្មោះ សឿ​ម សំណាង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​ជនជាតិ​ខ្មែរ ២-​ឈ្មោះ គ្រី តុលា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​ជនជាតិ​ខ្មែរ ៣-​ឈ្មោះ វ៉ុន សុខ​ឃាង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ដកហូត​វត្ថុតាង​រួម​មាន​ដូចខាងក្រោម​៖-​ម្ស៉ៅ​សក្រាម​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​៤ កញ្ចប់​តូច​-​ទូរស័ព្ទ​ចំនួន ៣ គ្រឿង​, – កាំបិត​តាំង​តោ​ចំនួន ១- វិទ្យុ​ទា​ក់ទង់​ម៉ាក MEGABAND ចំនួន ១ គ្រឿង -​ម៉ូតូ​ចំនួន ២ គ្រឿង (​ម៉ាក MSX ១ គ្រឿង និង​ម៉ូតូ​ម៉ាក honda dream ចំនួន ១ គ្រឿង -​កូនសោ​លេខ​១៤ មួយ ដើម​-​ដែកកេះ ២ និង​ឆ្នាំង​សាក​ទូរស័ព្ទ ១-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​(​បំពង់​កែវ​មួយ​) ។​

​កម្លាំង​នគរបាល​អន្តរាគមន៍​វរៈ​៨៩១ បាន​បញ្ជាក់​ទៀត​ថា​ជន​សង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​០១ នឹង​២០ នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៤ ក្នុងពេល​កំពុង​ប្រព្រិត្ត​បទល្មើស​ជាក់ស្តែង​ចែកចាយ​គ្រឿង​ញៀន ត្រង់ ចំណុចកើតហេតុ​ខាងលើ ។​

​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ប្រុស​ទាំង ៣ នាក់ រួម​ទាំង​វត្ថុតាង​ទាំងអស់​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ សមត្ថកិច្ច​ជំនាញ​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នឹង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​នៅវេលា​ម៉ោង ០១​នឹង ៤០ នាទី​រំលង​អាធ្រាត​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.