ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋ​មន្ត្រី​ព័ត៌មាន នេត្រ ភក្តា អំពាវនាវ​ដល់​អ្នកសារព័ត៌មាន អ្នក​ផលិត​មាតិកា​វីដេអូ និង​អ្នកសរសេរ​ប្លុក​ជាពិសេស​ក្រុម MMO ឱ្យ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន

ឯកឧត្តម​រដ្ឋ​មន្ត្រី​ព័ត៌មាន នេត្រ ភក្តា អំពាវនាវ​ដល់​អ្នកសារព័ត៌មាន អ្នក​ផលិត​មាតិកា​វីដេអូ និង​អ្នកសរសេរ​ប្លុក​ជាពិសេស​ក្រុម MMO ឱ្យ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ក្នុងឱកាសអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន Influence Media ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ល្ងាច​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៤ នា​មជ្ឈមណ្ឌល​សន្និបាត PH GRAND ប៉េង​ហួត បឹង​ស្នោរ រាជធានី​ភ្នំពេញ ឯកឧត្តម នេត្រ ភក្តា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ក៏​ដូចជា​អ្នក​ផលិត​មាតិកា​វីដេអូ និង​អ្នកសរសេរ​ប្លុក​មួយ​ចំនួន ជាពិសេស​ក្រុម MMO សូម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុង​ការផលិត​ខ្លឹមសារ​ដោយ​មិន​ត្រូវ​គិត​ត្រឹម តែ​ការទាក់ទាញ​យក​ចំនួន Likes ; Shares, views ដើម្បី​បាន​ប្រាក់​ឡើយ​ ។ ​ប៉ុន្តែ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​វិជ្ជាជីវៈ ការគោរព​នូវ​សិទ្ធិ​ឯកជន​របស់​បុគ្គល និង​ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធា​រណៈ និង​ការ​បង្កចលាចល និង​ភាពវឹកវរ​ដោយសារតែ​ការចង់បាន​ការចាប់អារម្មណ៍​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ឬ​តិកតុក របស់ខ្លួន​។​

​​ឯកឧត្តម សង្ឃឹមថា អ្នក​ផលិត​មាតិកា​វីដេអូ ឬ ប្លុក នឹងចូលរួម​ប្រើប្រាស់​ភាព​ច្នៃប្រឌិត និង​ទស្សនៈ សុទិដ្ឋិនិយម​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​ការ​ពិត​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​

​ជាមួយ​ការ​បើកសម្ពោធ​ក្រុមហ៊ុន Influence Media ក៏​មាន​ការបើក​ដំណើរការ​ផ្សព្វផ្សាយ របស់​កាសែត INNews ដែល​ស្ថិត​ក្រោម​ការ គ្រប់គ្រង​របស់​ក្រុមហ៊ុន Influence Media ផងដែរ​។ តាម​ការបញ្ជាក់​របស់ លោក Tommy អគ្គនាយក​ក្រុមហ៊ុន Liberty Group និង​លោក Amo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Influence Media បានដឹងថា Influence Media ជា​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ដែល​មាន​ផ្តល់​សេវា​ជា​ច្រើន លើស​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន ក្នុងនោះ​មាន​ដូចជា​ការផ្សព្វផ្សាយ​ម៉ាក​ផលិតផល ការធ្វើ​ទីផ្សារ ឌីជីថល ការផលិត​មាតិកា​វីដេអូ​តាម​ប្រព័ន្ធ Internet ការស្រាវជ្រាវ និង​វិភាគ​ទីផ្សារ ការរៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​ផ្សេង​នានា និង​ការ ផ្សាយ​ពាណិជ្ជកម្ម តាម Billboard នៅ​ទី​សាធារណៈ ។​
Influence Media ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Liberty Group ដែល​គ្របដណ្តប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បច្ចេកវិទ្យា រថយន្ត និង​សេវាកម្ម​ហិរញ្ញវត្ថុ ។​

​ចាប់តាំងពី​ពេល​បង្កើត​ក្រុមហ៊ុន​ឡើង​នៅ​ឆ្នាំ​២០២៣ ក្រុមហ៊ុន​បាន​ទទួល​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ស្របច្បាប់ និង​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុមហ៊ុន​បាន​ប្រកាន់ខ្ជាប់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស ស្របតាម​ច្បាប់​ប្រទេស​កម្ពុជា និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ហើយក៏​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ទូលំទូលាយ​លើ​ផ្នែក សង្គម វប្បធម៌ សិល្បៈ និង​កីឡា​ជាដើម​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា មានប្រសាសន៍ថា ការបើក​ដំណើរការ​ក្រុមហ៊ុន Influence Media នា​ឱកាស​នេះ​នេះ ជា​ការចូលរួម​បន្ថែម​នៅក្នុង​ការបង្កើត​ភាព​សម្បូណ៌​បែប​នៃ​ការផ្តល់​សេវា​ក្នុង​វិស័យ​សារព័ត៌មាន​។​

​ជាមួយគ្នានេះ ក៏​បាន​ធ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ រីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ព្រមទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ជា​ប្រភព​បន្ថែម​ក្នុង​ការផ្តល់​ព័ត៌មាន និង​ការកម្សាន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុង​បរិបទ​ឌីជីថល​។​

​ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រសួង​ព័ត៌មាន​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដោយ​ក្រសួង​ជឿជាក់​ថា​ការ ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ផ្សព្វផ្សាយ​ចម្រុះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រជាជន​កម្ពុជា ក៏ដូចជា​សាធារណជន​ទូទៅ ទទួលបាន​ព័ត៌មាន​ពិត​ឆាប់ រហ័ស​អំពី​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ​ថែមទាំង ជំរុញ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ ផង ដែរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា បច្ចុប្បន្ននេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​បុរាណ និង​ទំនើប​នៅ​កម្ពុជា​មាន​ចំនួន​ជាង ២ ០០០ ដែល​បាន​ចុះបញ្ជី​ស្របតាម​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន និង​កំពុងតែ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការផលិត​ខ្លឹមសារ​ផ្សេងៗ និង​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​។ នេះ​មិន​ទាន់​និយាយ​ពី​បណ្តាញ​ទំនាក់ទំនង ហ្វេ​សប៊ុក តិកតុក អ៊ី​ស្តា​ក្រាម ធ្វី​តធ័​រ ជាច្រើន​លាន​គណនី​ដែល​កំពុង​ផលិត​ខ្លឹមសារ​រាប់លាន និង​ចាក់​ចូល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​។

​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ និង​ភាសា​ចិន​នៅ​កម្ពុជា មិន​ត្រឹមតែ​អាច​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង វប្បធម៌​រវាង​កម្ពុជា និង​ចិន ប៉ុណ្ណោះ​ទេ ថែមទាំង​រឹតចំណង​មិត្តភាព​ដែក​ថែម រវាង​ប្រទេស​កម្ពុជា​និង​ចិន​ឱ្យ​កាន់តែ​រឹងមាំ​ស្អិត រ​មួ​ត និង​យូរអង្វែង​ថែម​ទៀត​។ កាន់តែ​ពិសេស​នោះ​វា​នឹង​ក្លាយជា​ប្រភព​ចំណេះដឹង​ដ៏​សម្បូរ​បែប​សម្រាប់​សហគម​ន៍​ជនជាតិ​ចិន​ដែល កំពុង​រស់ ​នៅ​ប្រទេស​កម្ពុជា និង​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​ចិន និង​អ្នកចេះ​ភាសា​ចិន​នៅលើ​ពិភពលោក​ផងដែរ​។​

​ឯកឧត្តម ជឿជាក់ថា កាសែត INNews នឹង​បង្ក លក្ខណៈ​កាន់តែ ទូលំ​ទូលាយ​ដល់​ការចែករំលែក ព័ត៌មាន ពិត​អំពី​កម្ពុជា​ទៅកាន់​សាធារណ​ជន​ជា​ជនជាតិខ្មែរ ចិន និង​ពលរដ្ឋ​ដទៃ ពីព្រោះ​កាសែត នេះ មាន​បោះពុម្ពផ្សាយ​ជា ៣ ភាសា គឺ​ខ្មែរ ចិន និង អង់គ្លេស​ន​។​

​ឯកឧត្តម ជឿថា ក្រុមហ៊ុន Influence Media សារព័ត៌មាន INNews នឹង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ពីព្រោះ​ប្រព័ន្ធ ផ្សព្វផ្សាយ​ជា​ភ្លើង​បំភ្លឺ​សង្គម ពន្លឺ​របស់​វា​អាច​បំភ្លឺ​ការពិត និង​ចូលរួម​ថែរក្សា​សុខសន្តិភាព​ការរួបរួម​សាមគ្គីភាព និង​ការអភិវឌ្ឍ​ជាតិ​ក្នុង​សង្គម តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ប្រយោជន៍​សម្រាប់​សង្គម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.