ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន ៣៨​លាន​រៀល ជូន​ដល់​គ្រួសារ​សព​ចំនួន​០៧​នាក់

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន ៣៨​លាន​រៀល ជូន​ដល់​គ្រួសារ​សព​ចំនួន​០៧​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ពិធី​ប្រគល់​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំនួន ៣៨​លាន​រៀល (​សាមសិប​ប្រាំបី​លាន​រៀល​) ជូន​ដល់​គ្រួសារ​សព​ចំនួន​០៧​នាក់ មាន​ដូចខាងក្រោម​៖
១-​លោក​អនុសេនីយ៍ឯក ម៉ក់ វី​ដា​ដ នាយរង​ផ្នែក វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ទឹកប្រាក់ ៦,០០០,០០០​រៀល​។​
២-​លោក​អនុសេនីយ៍ឯក ព្រឿង ពៅ​
(​និវត្ត​ជន​)​ទឹកប្រាក់ ៦,០០០,០០០​រៀល​។​
៣-​លោក​អនុសេនីយ៍ឯក ទន់ ញឹម​
(​និវត្ត​ជន​)​ទឹកប្រាក់ ៦,០០០,០០០​រៀល​។​
៤-​លោក​អនុសេនីយ៍ឯក សុខ ម៉ៅ​
(​និវត្ត​ជន​)​ទឹកប្រាក់ ៦,០០០,០០០​រៀល​។​
៥-​លោក​អនុសេនីយ៍ត្រី ជឹម ពេជ្រ​
(​និវត្ត​ជន​)​ទឹកប្រាក់ ៦,០០០,០០០​រៀល​។​
៦-​លោក​អនុសេនីយ៍ត្រី ឈិត ឆាន​
(​និវត្ត​ជន​)​ទឹកប្រាក់ ៦,០០០,០០០​រៀល​។​
៧-​លោកស្រី ឆេង វ​ន្នី ភរិយា​លោក​វរសេនីយ៍ត្រី ផាន់ ផែន នាយផ្នែក វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៩១១​ទឹកប្រាក់ ចំនួន ២,០០០,០០០​រៀល​។​

​ដែល​ពិធី​នេះ​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរ​ជាតិ​កម្ពុជា និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួល​ផែន​ការងារ​ធនធានមនុស្ស និង​ជា​អនុប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ថ្នាក់មូលដ្ឋាន រួម​សហការី​។​

​ថ្លែង​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរ​ជាតិ​កម្ពុជា បាន​សំដែង​នូវ​ការចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​ដែល​បាន​បាត់បង់​ស្វាមី ឪពុក ជីតា ជាទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​និង​ធ្លាប់​បាន​ផ្តល់​នូវ​ព្រហ្មវិហារ​ធម៌​ចំពោះ​ក្រុមគ្រួសារ​នា​គ្រាកន្លងមក​។​

​លោក​ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់​ថា ថវិកា​ដែល​បាន​ផ្តល់ជូន​នា​ពេល​នេះ គឺ​ជា​ថវិកា​របស់​សមា​គម មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​ត្រូវបាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​គោលបំណង​ជួយ​រំលែក​ទុក្ខលំបាក​ឲ្យ​គ្នា​ទៅវិញទៅមក​ពេល​ដែល​សមាជិក សមាជិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​មានធុរៈ​ក្នុង​គ្រួសារ​ចាប់ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ក្នុងនោះ​សមាជិក​ឬ​សមាជិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​ទទួលមរណភាព​ម្នាក់​ទ​ទួលបាន​ថវិកា​ចំនួន ៦.០០០.០០០​រៀល (​ប្រាំមួយ​លាន​រៀល​) បើ​ស្វាមី​ឬ​ភរិយា​របស់​សមាជិក​ទ​ទួល​មរណភាព ទទួលបាន​ថវិកា​ចំនួន ២.០០០.០០០​រៀល (​ពីរ​លាន​រៀល​) ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.