ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ឲ្យ​បន្ត​ជួយ​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍ សមត្ថភាព​ស្ត្រី ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ចូលរួម​បញ្ចេញ​សមត្ថភាព​គ្រប់​ការងារ គ្រប់​វិស័យ និង​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​គាំទ្រ និង​ចូលរួម​ឲ្យបាន​ពេញលេញ​ក្នុង​បរិវត្តកម្ម​ឌីជីថល

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ឲ្យ​បន្ត​ជួយ​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍ សមត្ថភាព​ស្ត្រី ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ចូលរួម​បញ្ចេញ​សមត្ថភាព​គ្រប់​ការងារ គ្រប់​វិស័យ និង​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​គាំទ្រ និង​ចូលរួម​ឲ្យបាន​ពេញលេញ​ក្នុង​បរិវត្តកម្ម​ឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ឲ្យ​បន្ត​ជួយ​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍ សមត្ថភាព​ស្ត្រី ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ចូលរួម​បញ្ចេញ​សមត្ថភាព​គ្រប់​ការងារ គ្រប់​វិស័យ និង​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​គាំទ្រ និង​ចូលរួម​ឲ្យបាន​ពេញលេញ​ក្នុង​បរិវត្តកម្ម​ឌីជីថល ក្នុង​ការបើក​សក្តានុពល​របស់​ស្ត្រី និង​ក្មេង​ស្រី​។​

​ការ​ថ្លែង​របស់​ឯកឧត្តម គីម រិទ្ធី ក្នុងឱកាស​ដែល​លោក និង​លោកស្រី សុខា គងពិសី ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាម​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៣ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២៤ ក្រោម​មូលបទ «​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល​» នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៤​។​

​ឯកឧត្តម គីម រិទ្ធី បាន​លើកឡើង​ថា ការរៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា​នាពេលនេះ គឺ​ក្នុង​គោលបំណង​រំលេច​ពី​សក្តានុពល និង​ភាពចាំបាច់ នៃ​ការលើកកម្ពស់​ការចូល​រួម និង​ភាព​ជា​តំណាង​របស់​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​វិស័យ​ឌីជីថល ប្រកបដោយ​ប្រសិទ្ធិភាព និង​សុវត្ថិភាព​។ នៅក្នុង​បរិបទ​នៃ​ការវិវត្ត​របស់​សង្គម​ក្នុង​យុគសម័យ​ឌីជីថល រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ដឹកនាំ​ប្រទេសជាតិ​ស្រប​តាម​មាគ៌ា​មរតក​នយោបាយ​របស់​សម្តេច​តេជោ ហ៊ុន សែន បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈ​គ្រប់​វិស័យ​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ បាន​គូសបញ្ជាក់ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ឌីជីថល​២០២២-២០៣៥ ដែល​ក្នុងនោះ ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី​បង្កើន​ចំនួន​ស្ត្រី ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន យុវនារី ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​គម្លាត​យេនឌ័រ ពាក់ព័ន្ធ​ជំនាញ​ឌីជីថល​។​

​ឯកឧត្តម​ថា ការលើកកម្ពស់​តួនាទី​របស់​ស្ត្រី និង​ក្មេង​ស្រី នៅក្នុង​បរិវត្ត​កម្ម​ឌីជីថល ពិត​ជា​ចាំបាច់ និង​មាន​សារៈសំខាន់ នៅ​ក្នុង​ការ​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ប្រកប​ដោយ​បរិយាប័​ន្ន នៅពេល​ដែល​ស្ត្រី និង​ក្មេង​ស្រី​មានចំណេះដឹង និង​សមត្ថភាព​ផ្នែក​ឌីជីថល អាច​ធ្វើឲ្យ​ពួកគេ​បាន​ចូលរួម​យ៉ាង​សកម្ម និង​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​សង្គម​ឌីជីថល​។​

​ឯកឧត្តម គីម រិទ្ធី បាន​ផ្តល់​នូវ​អនុសាសន៍ និង​ក្រើនរំលឹក​នូវ​ការងារ​ចាំបាច់​មួយ​ចំនួន​រួមមាន​៖
* បន្ត​ជំរុញ​សកម្មភាព នៃ​ការបញ្ជ្រាប​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​
* ស្ត្រី​ខ្លួនឯង​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព និង​បង្កើន​ភាព​អ់​អាច ដើម្បី​ទទួលបាន​ជោគជ័យ​ឆ្ពោះ​ទៅ​លើកកម្ពស់​សមត្ថភាព​យេនឌ័រ​
* បន្ត​ជំរុញ​សកម្មភាព​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ​
* បន្ត​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍​សមត្ថភាព​ស្ត្រី ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ចូលរួម​បញ្ចេញ​សមត្ថភាព​គ្រប់​ការងារ គ្រប់​វិស័យ​
* បន្ត​លើកកម្ពស់​គំនិត​ឆ្នៃប្រឌិត និង​ន​វា​នុវត្ត រួមចំណែក​ក្នុង​ការកសាង​ភាព​ធន​របស់​សង្គម​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.