ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក​បណ្ឌិត ចាយ បូរិន តំណាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​កាត់​ឬ​ស​សីមា និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​អូរ​ដូន​ពៅ តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ នៅ​ស្រុក​បរវេល ខេត្ត​បាត់ដំបង​

លោក​បណ្ឌិត ចាយ បូរិន តំណាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​កាត់​ឬ​ស​សីមា និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​អូរ​ដូន​ពៅ តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ នៅ​ស្រុក​បរវេល ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ពិធី កាត់​ឬ​ស​សីមា និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ឥន្ទ​មុនី​រុក្ខា​រាម (​ហៅ​វត្ត​អូរ​ដូន​ពៅ​) ស្ថិតនៅ​ភូមិ​អូរ​ជូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៤​។​

​ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អ៊ុយ រី ប្រធាន​ក្រុមបឹក្សា​ខេត្ត លោក សុខ លូ អភិបាលខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ថ្នាក់ដឹកនាំ​តាម​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ សប្បុរសជន ព្រមទាំង​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។​

​លោក សុខ លូ បាន​ស្វាគមន៍ និង​បាន​លើកឡើង​ថា ព្រះវិហារ និង​សមិទ្ធផល​នានា​ជាច្រើន ដែល​ត្រូវ​សម្ពោធ​ឆ្លង ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​វត្ត​ឥន្ទ​មុនី​រុក្ខា​រាម (​ហៅ​វត្ត​អូរ​ជូន​ពៅ​) នាពេល​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប អស់​៤៥៦.៥៩០​ដុល្លារ​។​

​ថវិកា​សាងសង់​ទាំងអស់នេះ ប្រសូត​ចេញពី​សទ្ធា​ជ្រះថ្លា​ដ៏​បវរ​ថ្លៃថ្លា​ក្រោម​ការដឹកនាំ​របស់​ព្រះគ្រូ​ឥន្ទ​មុនី​សីល​ញាណ​ព្រេជ ភិរុណ​ព្រះចៅអធិការ​វត្ត​អូរ​ដូន​ពៅ រួមជាមួយ​នឹង​សប្បុរសជន ព្រមទាំង​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ទាំងអស់​។​

​លោក​បណ្ឌិត ចាយ បូរិន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹកដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រគេន​ព្រះសង្ឃ​គ្រប់​ឋានានុក្រម ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ព្រមទាំង​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ដល់​បងប្អូន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​បាន​ខិតខំ និង​ចូលរួម​កសាង​សមិទ្ធផល​ទាំងនេះ​ឡើង ហើយ​ត្រូវបាន​ដាក់​សម្ពោធ​ឆ្លង​ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នាពេលនេះ គឺជា​សក្ខីកម្ម​នៃ​ការរីកចម្រើន​នៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ សិទ្ធិ​សេរីភាព​ខាង​ជំនឿ​សាសនា ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៧ ដែល​បាន​ដឹកនាំ​បន្ត​ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​លើកឡើង​ថា គ្រប់​វត្ត​នៅ​ក្នុង​ស្រុក​ប​វេល ក៏ដូចជា​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស គឺ​ជា​មជ្ឈមណ្ឌល​អប់រំ ដែល​បាន​រួមចំណែក កសាង​សង្គម​លើ​ការអប់រំ​សីលធម៌ គុណធម៌ ចរិយា​ធម៌ ជា​កន្លែង​រក្សាទុក​នូវ​មរតក​វប្បធម៌ ប្រពៃណី ទំ​នៀម ទម្លាប់ ផ្តល់​នូវ​ការថែទាំង​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត ដូច្នេះ​គ្រប់​វត្ត​អារាម​ត្រូវខិតខំ​បង្កើតឱ្យមាន​ពុទ្ធិកសិក្សា តាម​លទ្ធភាព​ជាក់ស្តែង វត្ត​ដែល​មិន​មាន​លទ្ធភាព​បង្កើត​ពុទ្ធិកសិក្សា ត្រូវ​ចូលរួម​គាំទ្រ​ដល់​វត្ត​ដែល​មាន ពុទ្ធិកសិក្សា ទាំង​ស្មារតី​និង​សម្ភារៈ ព្រមទាំង​អប់រំ​ណែនាំ​ភិក្ខុ សាមណេរ​ក្មេងៗ ទាំងអស់​ឱ្យបាន​ចូលរៀន គ្រប់ៗ​ព្រះអង្គ ដើម្បី​យើង​រួមគ្នា​លើកកម្ពស់​មូលធន​មនុស្ស​ខាង​ព្រះពុទ្ធសាសនា​។​

​ត្រូវ​បន្ត​រៀបចំ​កម្មវិធី​នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង សង្គម បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី​ភារកិច្ច ក្រមសីលធម៌​អាចារ្យ​ខ្មែរ​នៅ​ទូទាំង​ប្រទេស និង​កម្មវិធី​ទស្សនាទាន​ព្រះពុទ្ធសាសនា​ជា​ដើម ដើម្បី​បញ្ជ្រាប​ការអប់រំ​អំពី​គុណធម៌ សីលធម៌ សុ​វ​ជីវ​ធម៌ ដល់​ប្រជាជន​ជា​ពិសេស​យុវជន ធ្វើយ៉ាងណា​ឱ្យ​ជៀសផុត​ពី​អបាយមុខ ការប្រើប្រាស់​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​កុមារ ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម ហើយ​ចូលរួម​ចំណែក​ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ រក្សា​ឱ្យបាន នូវ​សុខដុម​នីយកម្ម និង​សេរីភាព​ខាង​ជំនឿ​សាសនា​ទាំងអស់​។​

​លោក​បណ្ឌិត ចាយ បូរិន ក៏​បាន​សំណូមពរ​ដល់​ព្រះរាជ​គណៈ ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​បន្ត លើកកម្ពស់​ការប្រតិបត្តិ​ធម៌​វិន័យ​ឱ្យបាន​ត្រឹមត្រូវ​បន្ថែមទៀត និង​ត្រូវការពារ​អធិករណ៍​កុំឱ្យ​កើតមាន ក្នុង​វត្ត​អារាម បើ​កើតមាន​ហើយ ត្រូវខិតខំ​ដោះស្រាយ​តាម ធម៌​វិន័យ និង​ច្បាប់​ឱ្យបាន​ល្អ​ត្រូវ​ចុះបញ្ជី​ប្លង់ដី​វត្ត​ឱ្យ​បាន​រួចរាល់ ត្រូវធ្វើ​សួនច្បារ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ចូលរួម​រក្សា​បរិដ្ឋាន​ល្អ​កសាង​អារាម​បៃតង ដើម្បី​ប្រែក្លាយ​វត្ត​អារាម ជា​តំបន់ រមណីយដ្ឋាន ទេសចរណ៍​សាសនា ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​ទស្សនា​សិក្សា​ឈ្វេងយល់​ពី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ អត្តសញ្ញាណ​ជាតិ និង​ការរីកចម្រើន​ក្នុង​សង្គម​តាមរយៈ​ព្រះពុទ្ធ សាសនា​។​

​លោក​បណ្ឌិត ចាយ បូរិន ក៏​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយ​ស​ប្រគេន​ព្រះសង្ឃ​និង​ជូន​សប្បុរសជន​ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ឥន្ទ​មុនី​រុក្ខា​រាម (​ហៅ​វត្ត​អូរ​ដូន​ពៅ​) និង​ប្រគេន​បច្ច័យ​សម្រាប់​កសាង​ទី​អារាម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចំនួន​៤០​លាន​រៀល​ព្រមទាំង​បាន​ចែក​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​យាយជី តាជី​ចាស់ព្រឹទ្ធាចារ្យ ព្រម​អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​៕

​ដោយ រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.