ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់ កម្ពុជា​វិញ ហើយ ដោយ​នាំមក​នូវ​លទ្ធផល​ជា​ប្រយោជន៍​ច្រើន​សម្រាប់​ជាតិ និង​ប្រជាជន

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់ កម្ពុជា​វិញ ហើយ ដោយ​នាំមក​នូវ​លទ្ធផល​ជា​ប្រយោជន៍​ច្រើន​សម្រាប់​ជាតិ និង​ប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ម៉ោង​១១៖៣០​នាទី​រាត្រី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ហើយ បន្ទាប់ពី​ធ្វើ​ដំណើរ​លើ​យន្តហោះ​រយៈពេល​ប្រមាណ​ជា​១០​ម៉ោង ពី​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​ស្មារតី និង​ក្តី​ត្រេកត្រអា​លចង់​នាំ​សមិទ្ធផល​សម្រាប់​ជាតិ និង​ប្រជាជន បាន​ជំរុញ​ឱ្យ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ប្រឹងប្រែង​មិន​សំចៃ​កម្លាំង មិន​គិត​ពី​ពេល​វេលា​ថ្ងៃ ឬ​យប់​នោះ​ឡើយ​។ កិច្ច​ខិតខំ​ទាំង​ស្តែង​ឃើញច្បាស់​តាមរយៈ​កម្មវិធី​ការងារ​ប្រចាំថ្ងៃ​របស់​សម្តេច​ធិបតី មិន​ថា​ពេល​នៅ​ក្នុង ឬ​នៅ​ក្រៅប្រទេស​នោះឡើយ​។​

​ជាក់ស្តែង​ក្នុង​ដំណើរ​បំពេញ​ការងារ​នៅ​ប្រទេស​អូស្ត្រាលី​នាពេលនេះ កម្មវិធី​ផ្លូវការ គឺ​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន និង​អូស្ត្រាលី ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​ទំនាក់ទំនង​ដៃគូ​សន្ទនា​រយៈពេល​៥០​ឆ្នាំ ដែល​មាន​រយៈពេល​ប្រមាណ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។ តែ​ដោយ​មិន​ចង់ឱ្យ​ខាត​ជើង​នៃ​ការធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ និង​ដើម្បី​ចាប់​យក​ឱកាស​ពង្រីក​ការទូត​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ផង​នោះ សម្តេច​ធិបតី បាន​រៀបចំ​កម្មវិធីរ​ហូត​ដល់​ទៅ​៦​ថ្ងៃ ជាមួយ​កម្ម​វិធី​ដ៏​ច្រើន​មិន​សល់​ពេលទំនេរ​នោះឡើយ​។​

​ក្នុង​នោះ​សូម្បី​ពេលវេលា​ធ្វើ​ដំណើ​រទាំង​ពេល​ទៅ និង​ពេល​ត្រឡប់មកវិញ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត យកចិត្ត​ជ្រើសរើស​យក​ការធ្វើដំណើរ​វេលាយប់ ពោល​រើស​ពេលវេលា​យ៉ាង​ណា​ឱ្យ​ហោះ​ដល់​ប្រទេស​អូស្ត្រាលី ចំ​ពេល​ភ្លឺ ហើយ​អាច​ធ្វើការ​បាន​តែ​ម្តង​។ ដោយឡែក​ពេល​ហោះ​មកវិញ​ក៏​ដូចគ្នា គឺ​បាន​កំណត់​កម្មវិធី​ការងារ​រហូតដល់​វេលា​យប់​នៅ​អូស្ត្រាលី​តែម្តង ទើប​ឡើង​យន្តហោះ​ធ្វើដំណើរ​មក​កម្ពុជា​តែម្តង​។​

​តាមរយៈ​កម្មវិធី​ការងារ ក៏ដូចជា​ពេល​វេលា​ធ្វើ​ដំណើរ​នេះ គឺ​បាន​ស្តែង​ឱ្យឃើញ​ឆន្ទៈ​ដ៏​មោះមុត​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​កិច្ចការ​ដឹកនាំ​ជាតិ​។​

​ក្នុង​កម្មវិធី​នៅ​ប្រទេស​អូស្ត្រាលី​នាពេលនេះ ក្រៅ​តែ​ពី​ការចូលរួម​កម្មវិធី​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន និង​អូស្ត្រាលី​ហើយ​នោះ សម្តេច​ធិបតី បាន​ជួប​មេដឹកនាំ​ប្រទេស​ជា​មិត្ត ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ធំៗ​របស់​អូស្ត្រាលី ដែល​កម្មវិធី​ទាំងអស់​សរុប​ជាង​២០​កម្មវិធី​។​

​មេដឹកនាំ​ប្រទេស​ជា​មិត្ត​ចំនួន​៦​រូប ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ឆ្លៀត​ជួប​ទ្វេភាគី​ជា​បន្តបន្ទាប់ ដើម្បី​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ឡាយ​ឱ្យ​កាន់តែ​ល្អប្រសើរ សម្តៅ​ឆ្ពោះទៅ​ពង្រីក​ការធ្វើ​ធុរកិច្ច​នាំ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ជាតិ និង​ប្រជាជន​។ មេដឹកនាំ​ប្រទេស​ជា​មិត្ត​ដែល​សម្តេច​ធិបតី បាន​ជួប​រួមមាន​៖ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន​, លោក ចូកូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​, លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​, លោក អេ​ន​ថូនី អាល់​បា​នី​ស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​, លោក Christopher Luxon នាយករដ្ឋមន្ត្រី​ណូវែល​ហ្សេ​ឡង់ និង​លោក ផាម មិ​ញជិញ នាយក​រដ្ឋមន្ត្រី​របស់​វៀតណាម​។​

​ដោយឡែក​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឯកជន​ធំៗ ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នោះ​រួមមាន​៖
១៖ លោក Mario Vecchio នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន FreshStart Energy​។ ក្រុមហ៊ុន FreshStart Energy គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Fresh Start Australia ដែល​ធ្វើ​អាជីវកម្ម​លើ​ថាមពល​កកើត​ឡើងវិញ ដោយ​បាន​ចូលរួមចំណែក​គិតគូ​រលើ ការរក្សា​និរន្តរភាព និង​បរិ​យា​បន្ន​សម្រាប់​ពេល​អនាគត​។​
២៖ លោកស្រី Tennealle O’Shannessy នាយក​ប្រតិបត្តិ ស្ថាប័ន IDP Education​។ IDP Education គឺជា​អង្គភាព​ឈាន​មុខ​គេ​លើ​ពិភពលោក ក្នុង​ការផ្តល់​សេវាកម្ម​អប់រំ​លក្ខណៈ​អន្តរជាតិ​។ នៅក្នុង​បទ​ពិសោធន៍​ជិត​៥០​ឆ្នាំ ក្នុង​ឧស្សាហកម្ម​នេះ IDP Education បាន​ជួយ​សិស្ស​ជិត ៥០០,០០០​នាក់ ឱ្យ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី កាណាដា នូវែ​លសេ​ឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។​
IDP Education (Cambodia) បាន​ដំណើរការ​មជ្ឈមណ្ឌល​ធ្វើតេស្ត​ផ្លូវការ ដែល​ដំណើរការ​យូរ​ជាង​គេ​បំផុត​របស់​កម្ពុជា សម្រាប់​ការធ្វើ​តេស្ត IELTS ដែល​ជា​ការប្រឡង​តេស្ត​សមត្ថភាព​ភាសា​អង់គ្លេស​កម្រិត​ខ្ពស់ ដ៏​ពេញនិយម​បំផុត​សម្រាប់​ការសិក្សា ការងារ និង​ការធ្វើ​ចំណាកស្រុក​។​
IELTS ត្រូវបាន​គ្រប់គ្រង​រួមគ្នា​ដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់​រយៈពេល​ជាង ៣០​ឆ្នាំ ដែល​មាន​អ្នក​ធ្វើ​តេស្ត​ចំនួន ៤​លាន​នាក់ ជា​រៀងរាល់ឆ្នាំ​។​
៣៖ លោក Peter Fox ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន Linfox​។ ក្រុមហ៊ុន Linfox ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥៦ ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​ដឹកជញ្ជូន​រយៈពេល​ប្រមាណ ៦​ទសវត្សរ៍​មក​ហើយ​។​
Linfox គឺជា​ក្រុមហ៊ុន​ឈានមុខ​ផ្នែក​ឡូ​ជី​ស្ទីក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​មាន​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចំនួន ១២ ជាមួយនឹង បុគ្គលិក​ច្រើនជាង ២៤,០០០​នាក់ នៅ​អូស្ត្រាលី នូវ៉ែល​សេ​ឡង់ និង​អាស៊ី​អាគ្នេយ៍​។​
៤៖ លោក Tanachat Pochana ប្រធាន​ក្រុមហ៊ុន Enserv Holding Australia​។ ក្រុមហ៊ុន Enserv Holding Australia គឺជា​ក្រុមហ៊ុន​ឈានមុខ ក្នុង​ការបង្កើត​ថាមពល​ស្អាត ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន និង​បម្រែបម្រួល​អាកាសធាតុ​។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ផ្តល់​ដំណោះស្រាយ​ថាមពល​សម្រេច តាមរយៈ​ការច្នៃប្រឌិត ថាមពល​ស្អាត និង​ការបង្កើត​ថាមពល​ស្អាត​។​
៥៖ លោក Paul Serra នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SunRice Group​។ ក្រុមហ៊ុន SunRice Group ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​ការនាំចេញ​អាហារ​របស់​ប្រទេស​អូស្ត្រាលី ដែល​មាន​ទីផ្សារ​សំខាន់ៗ​នៅ​សហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និង​មជ្ឈិមបូព៌ា ក៏​ដូចជា​ការពង្រីក​ទីផ្សារ​នៅ​ទូ​ទាំង​អឺរ៉ុប និង​អាស៊ី​។​
​ក្រុមហ៊ុន ក៏​មាន​ប្រតិបត្តិការ និង​ទីផ្សារ​ជុំវិញ​ពិភពលោក ពិសេស​លើ​ការផ្គត់ផ្គង់​ផលិតផល​អាហារូបត្ថម្ភ ជិត ៥០​ប្រទេស​ផង​ដែរ ។ SunRice Group មាន​ចំណាប់អារម្មណ៍​លើ​ផលិតផល​អង្ករ​ផ្កាម្លិះ​កម្ពុជា ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ស្រាប់​នៅលើ​ទីផ្សារ​អន្តរជាតិ​។​
៦៖ លោក Daniel Phillips ប្រធាន​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics​។ ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Fresh Start Australia​។ ក្រុមហ៊ុន Aegros ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​សុខាភិបាល ដែល​ផ្ដោត​លើ​ការផលិត​ឱសថ​ប្លា​ស្មា​។ ចំណែក​ក្រុមហ៊ុន Fresh Start Logistics ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​ភស្ដុភា​រកម្ម​។ ក្រុមហ៊ុន​បាន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ដឹកជញ្ជូន ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​រស់​រវើក​។​
៧៖ លោក Bran Black នាយក​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី (Business Council of Australia)​។ ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី តំណាង​ឱ្យ​វិស័យ​ឯកជន​ដែល​មាន​ក្រុមហ៊ុន​ឯកជន​ធំៗ របស់​អូស្ត្រាលី​ជាង ១២០​ក្រុមហ៊ុន ហើយ​ផ្ដល់​ឱកាស​ការងារ​ជាង​១​លាន​កន្លែង​។​
៨៖ លោក Neil Brimacombe ប្រធាន​ក្រុមហ៊ុន SPC Group​។ ក្រុមហ៊ុន SPC Group គឺជា​ក្រុមហ៊ុន​ដ៏​ចំណាស់​ជាងគេ និង​ល្បីល្បាញ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​នៅក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​។ ផលិតផល ដែល​ផលិត​ដោយ​ក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់ថា​មាន​គុណភាព​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​។​
៩៖ លោក Enrique Razon ប្រធាន​ក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI)​។ ICTSI គឺជា​ក្រុមហ៊ុន​ពហុ​ជាតិ និង​អន្តរជាតិ​ដ៏​ធំ​បំផុត​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៧ ដោយ​ប្រកប​អាជីវកម្ម​លើ​វិស័យ​គ្រប់គ្រង​កំពង់ផែ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិម​បូព៌ា និង​អាហ្វ្រិក ហើយ​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ស្ថានីយ​កុងតឺន័រ​ធំជាងគេ​ទី​៨​។​
​ក្រុមហ៊ុន ក៏មាន​ប្រតិបត្តិការ​អាជីវកម្ម​អភិវឌ្ឍ គ្រប់គ្រង និង​ប្រតិបត្តិការ​កំពង់ផែ និង​សេវា​គ្រប់គ្រង​ថែទាំ និង​ដឹកជញ្ជូន​ទំនិញ​។ ក្រុមហ៊ុន ICTSI ក៏​បាន​និង​កំពុង​ពង្រីក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​លើ​វិស័យ​កំពុងផែ​។​
​ការស្វែងរក​ការវិនិយោគ និង​បើក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា គឺជា​កិច្ច​ដ៏​សំខាន់​ក្នុង​បេសកកម្ម​ដឹកនាំ​ប្រទេស​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ រាល់​ដំណើរ​បំពេញ​បេសកកម្ម​ការងា​រ​ក្រៅ​ប្រទេស​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា មែន​ដែល​រំលង​ឡើយ​វេទិកា​ធុរកិច្ច ដែល​ជា​វេទិកា​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ និង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​
​ក្រៅ​ពី​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ធំៗ​របស់​អូស្ត្រាលី​ហើយ​នោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី ដែល​មាន​គោលដៅ​លើកកម្ពស់​ការធ្វើ​ធុរកិច្ច​រវាង​កម្ពុជា និង​អូស្ត្រាលី​។ ជាពិសេស​ទាក់ទាញ​អ្នកវិនិយោគ​អូស្ត្រាលី ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។​
​វេទិកា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុ​ជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មវិទ័រ​រៀ ដោយ​មាន​ការចូលរួម​ពី​វិនិយោគិន​ចំនួន ៣៥០​នាក់ និង​ក្រុមហ៊ុន​ចំនួន ៣៥០​ក្រុមហ៊ុន​។​
​ក្នុង​វេទិកា​នេះ សម្តេច​ធិបតី បាន​រំលឹក​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អូស្ត្រាលី ដែល​មាន​ប្រមាណ​៧​ទសវត្សរ៍​មក​នេះ​។ សម្តេច​ធិបតី បាន​រំលឹក​ពី​តួនាទី​របស់​អូស្ត្រាលី ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា និង​ការចូលរួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា​តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៅលើ​វិស័យ​សំខាន់​រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​វិស័យ​កសិកម្ម​ជាដើម​។​
​សម្តេច​ធិបតី ក៏​បាន​លើក​បង្ហាញ​ពី​សក្តានុពល និង​ឱកាស​នៃ​ការវិនិយោគ​នៅ​កម្ពុជា ដែល​នាំ​ឱ្យ​អ្នកវិនិយោគ​អាច​ទទួលបាន​ផល​ល្អប្រសើរ​ពី​ការវិនិយោគ​របស់​ពួកគេ តាមរយៈ​គោលនយោបាយ​លើកទឹកចិត្ត និង​គាំពារ​អ្នកវិនិយោគ​របស់​រាជ​រដ្ឋាភិបាល កត្តា​ភូមិសាស្ត្រ ព្រមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​នានា ដែល​ធ្វើឱ្យ​ទីផ្សារ​ផលិតផល​មាន​ទំហំ​ធំ​។​
​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ​អូស្ត្រាលី ចូល​មក​កាន់​កម្ពុជា​សិក្សា​ស្វែងយល់​ពី​ឱកាស​នៃ​ការវិនិយោគ​។ សម្តេច​ធិបតី ប្រកាស​រង់ចាំ​ស្វាគមន៍​អ្នកវិនិយោគ​របស់​អូស្ត្រាលី ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​។​
​ក្នុង​វេទិកា​ធុរកិច្ច​នេះ ក៏​មាន​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ដូចជា​៖
១៖ អនុស្សរណៈ​យោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មវិទ័រ​រៀ ក្នុង​ការចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អូស្ត្រាលី​។​
២៖ អនុស្សរណៈ​យោគយល់​គ្នា​រវាង​សមាគម​វិនិយោគិន នវានុវត្តន៍ និង​អភិវឌ្ឍន៍ ជាមួយ​ក្រុមហ៊ុន La Vie Hospitality Group ក្នុង​ចូលរួម​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​។​
​អូស្ត្រាលី​ជា​ប្រទេស​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន ភៀសខ្លួន​ទៅ​ជ្រកកោន​ពេល​កម្ពុជា​ជួប​វិបត្តិ​សង្គ្រាម ហើយ​បច្ចុប្បន្ន​ក៏​មាន​និស្សិត​ជាច្រើន​កំពុង​សិក្សា​រៀនសូត្រ​។ ដោយ​ការ​នឹករលឹក​ក្រោម​ស្មារតី​ផ្សារភ្ជាប់​សាច់ឈាម និង​ទំនាក់ទំនង​ខ្មែរ​គ្រប់​ទីកន្លែង​ឡើងវិញ ក្នុងសម័យ​ស្រុកទេស​មាន​សុខ​សន្តិភាព​នោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ជម្រាប​ពី​ស្ថានភាព​របស់​ប្រទេស​ជាតិ​ដល់​ពួកគេ​ផង​ដែរ​។ ជំនួប​នេះ​មាន​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​ចូលរួម​រហូត​ដល់​ទៅ​ជាង ១​ពាន់​នាក់​។​
​ក្នុង​ជំនួប​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀត​គូស​រំលេច​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ថ្មី ដែល​ជា​គោលនយោបាយ​ផ្តល់​ការគិតគូរ​ខ្ពស់​ទៅ​សុខមាលភាព និង​ជីវភាព​ប្រជាពលរដ្ឋ​ជា​ចម្បង​។​
​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល​នេះ បានបង្ហាញ​ការពេញចិត្ត​ជា​ខ្លាំង​ចំពោះ​ឆន្ទៈ​មនសិការ​ស្នេហា​ជាតិ និង​គិតគូរ​ប្រជាពលរដ្ឋ​ជា​ធំ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.