ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

គណៈប្រតិភូ គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់

គណៈប្រតិភូ គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ គណៈប្រតិភូ គណៈកម្មការ​ទី​៦ (​នីតិកម្ម និង​យុត្តិធម៌​) នៃ​រដ្ឋសភា ដឹកនាំ​ដោយ​ឯកឧត្តម អង្គ វង្ស​វឌ្ឍនា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត រួម​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​សាលប្រជុំ​សាលាខេត្ត​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ជម្រាបជូន​ប្រតិភូ​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា អំពី​ភូមិសាស្ត្រ និង​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​នោះ​ថា ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​មួយ​ក្នុងចំណោម​២៥​រាជធានី​ខេត្ត មាន​៧​រដ្ឋបាល​ស្រុក ក្រុង ៤៩​ឃុំ សង្កាត់ និង​៥២៦​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​ជាង​៥២០​ពាន់​នាក់ និង​ជាង​១៣២​ពាន់​គ្រួសារ​។​

​ចំពោះ​វិស័យ​ជំនាញ​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា គឺ​ឯកឧត្តម​ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត មន្ទីរ​មុខងារសាធារណៈ​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​រៀបចំ​ដែនដី​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​អធិការកិច្ច​ខេត្ត និង​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​។

​ជាមួយគ្នា​នោះ​ឯកឧត្តម​បាន​ជម្រាប​ជូន​ផង​ដែរ អំពី​កិច្ចការរដ្ឋបាល និង​យុត្តិធម៌​រដ្ឋបាល ដែល​ទាក់ទង​នឹង​វិស័យ​ទទួលខុសត្រូវ របស់​គណៈកម្មការ ដូច​ជា​យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ ដែល​មិន​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ ជាពិសេស​ទំនាស់​ដីធ្លី រវាង​បុគ្គល ឬ​ក្នុង​ក្រុមគ្រួសារ ដែល​រដ្ឋបាល​ខេត្ត និង​តុលាការ​បាន​សម្របសម្រួល​និង​ដោះស្រាយ និង​ចុះ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​ជាក់ស្តែង​។ ការដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ បាន​អនុវត្ត​កន្លង​មក​រដ្ឋបាលខេត្ត ទទួលបាន​លទ្ធផល​ល្អ ដែល​ភាគី​ទំនាស់​ទទួលយក​ដោយ​ពេញចិត្ត រក្សាបាន​នូវ​សាមគ្គី និង​យោគយល់​គ្នា​។​

​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ស្ថាប័ន​រដ្ឋសភា​ជាតិ តែងតែ​បាន​ផ្តល់​នូវ​គោលការណ៍​ណែនាំ តម្រង់ទិស និង​ផ្តល់​អនុសាសន៍​ល្អៗ​ដល់​រដ្ឋបាល​ខេត្ត ដោយ​សង្ឃឹមថា​ប្រតិភូ​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្ត​ពោធិ៍សាត់ ពិតជា​ស្វែងយល់​អំពី​ប្រសិទ្ធិភាព នៃ​ការអនុវត្ត​ច្បាប់​នានា ក៏​ដូច​ស្ថានភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ពោធិ៍សាត់​។​

​ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍ របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នោះ​រួចមក ឯកឧត្តម អង្គ វង្ស​វឌ្ឍនា បាន​សម្តែង​នូវ​ការគោរព​សរសើរ និង​គាំទ្រ ចំពោះ​យន្តការ​ដោះស្រាយ​ទំនាស់​របស់​រដ្ឋបាល​ខេត្ត ដោយ​យល់ឃើញថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​កត្តា​សំខាន់​មួយ​ដែល​អាជ្ញាធរខេត្ត មិន​គួរ​មើលរំលង​បានទេ​។ យន្តការ​ដោះស្រាយ​នេះ​នឹង​ជួយ​សម្រាល​ដល់​ស្ថាប័ន​តុលាការ និង​មិន​ធ្វើឲ្យមាន​ការកកស្ទះ នូវ​ឯកសារ និង​សំណុំរឿង ដែល​នាំឲ្យ​មាន​ការចោទប្រកាន់​ពី​ប្រជា​ពលរដ្ឋ​។​

​ឯកឧត្តម​សូម​ឲ្យ​រដ្ឋបាល​ខេត្ត​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ឲ្យបាន​ហ្មត់ចត់​ដើម្បី​ស្វែងរក​យុត្តិធម៌ និង​តម្លាភាព ជូន​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ព្រមទាំង​រក្សាបាន​នូវ​គោលការណ៍​នីតិរដ្ឋ​។ នូវ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ ដែល​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ ប្រតិភូ​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា នឹង​ពាំនាំ​យកទៅ​ជម្រាបជូន សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា ដើម្បី​ជ្រាប និង​ជូន​ព័ត៌មាន​ទៅ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ និង​ដោះស្រាយ​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នោះ គណៈប្រតិភូ គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​ឯកឧត្តម អង្គ វង្ស​វឌ្ឍនា ក៏​បាន​បន្ត​ចុះ​ស្វែងយល់​អំពី​ការអនុវត្ត​ច្បាប់ នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.