ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ អំពាវនាវ​កងទ័ព​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត តាមរយៈ​បណ្តាញ​សង្គម ខណៈ​ក្រុមប្រឆាំង​ប្រើប្រាស់​ដើម្បី​បំផ្លាញ​សន្តិសុខ​កម្ពុជា

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ អំពាវនាវ​កងទ័ព​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត តាមរយៈ​បណ្តាញ​សង្គម ខណៈ​ក្រុមប្រឆាំង​ប្រើប្រាស់​ដើម្បី​បំផ្លាញ​សន្តិសុខ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ បាន​អំពាវនាវ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​នាយកដ្ឋាន​អប់រំ អគ្គនាយកដ្ឋាន​យោធ​សេវា ត្រូវ​ក្តាប់ និង​ទប់ស្កាត់​នូវ​ព័ត៌មាន​មិន​ពិត​នានា តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិច ខណៈ​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​វាយប្រហារ និង​មូល​បង្កាច់​រាជរដ្ឋាភិបាល រួម​ទាំង​កងទ័ព​តាមរយៈ​ព័ត៌មាន​មិន​ពិត​។​

​ការណែនាំ​បែប​នេះ​របស់​នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​ការងារ​អប់រំ​ចិត្តសាស្ត្រ​ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៤​នេះ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ​។​

​នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​នាយទាហាន​នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវ​ធ្វើ​ការទប់ស្កាត់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ផ្សេងៗ​ដូចជា​៖ តាម​យូ​ធូប ហ្វេ​ស​បុក​ជាដើម ព្រោះ​ថា​ពួក​ប្រឆាំង​តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​មូល​បង្កាច់​មកលើ​រាជរដ្ឋាភិបាល និង​កងទ័ព​ជាទូទៅ​ពួក​នេះ​ភាគច្រើន​នៅ​បរទេស​»​។​

​នាយ​ឧត្តមសេនីយ៍ ជៀង អំ ក៏​បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​យោធ​សេវា គប្បី​អនុវត្តតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន​បាវចនា​ចំនួន​៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» ដោយ​ក្នុង​នោះ​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​ផ្តោត​សំខាន់​ទៅលើ​ការថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ហើយ​គ្រប់​បណ្តា​អង្គភាព​ត្រូវ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ​អំពី​សភាពការណ៍ និង​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ ជាពិសេស​ភារកិច្ច​ការ​ពារ​បូរណភាព​ទឹកដី និង​ភារកិច្ច​ការពារ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ដែល​សំដៅ​ដល់​ការធ្វើ​បដិវត្តន៍​ពណ៌​ជាដើម​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ បាន​ណែនាំ​ឱ្យ​បន្ត​ចូលរួម​អនុវត្ត​ផែនការ​កំណែទម្រង់​របស់​កង​យោធពលខេមរភូមិន្ទ ៥​ឆ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទទួលបាន​លទ្ធផល​ល្អ ដោយ​ក្នុង​នោះ​ផែនការ​អប់រំ ហ្វឹកហ្វឺន​ក៏​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ដែល​បាន​ចូល​រួមចំណែក​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​ទូ​ទាំង​កង យោធពលខេមរភូមិន្ទ ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​សម្រេច​ជោគជ័យ​ល្អប្រសើរ​។​

​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​ក្រើនរំលឹក​ឱ្យ​បន្ត​យកចិត្ត ទុកដាក់​អប់រំ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋ និង​បទ​វិន័យ​ទូទៅ​សម្រាប់​យោធិន​នៃ​កងយោធពល ខេមរភូមិន្ទ ដោយ​យកចិត្តទុកដាក់​អប់រំ​បន្ថែម​ទៅលើ​ច្បាប់​ផ្សេងៗ ជាពិសេស​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ ហឹង្សា ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការប្រឆាំង​គ្រឿងញៀន​ជា​ដើម​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ចាន់ សារឿ​ន នាយក នាយកដ្ឋាន​អប់រំ នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា បាន​លើកឡើង​ថា ដោយ​អនុវត្ត​តាម​ផែនការ​ណែនាំ​ស្ដីពី​ការចាត់តាំង​អនុវត្ត​ការងារ​អប់រំ​ចិត្តសាស្ត្រ ឆ្នាំ​២០២៤ ក៏ដូចជា​សេចក្តីសម្រេច​របស់​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នាយកដ្ឋាន​អប់រំ នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា បាន​ចាត់តាំង​អនុវត្ត​ការងារ​អប់រំ​ចិត្តសាស្ត្រ ឆ្នាំ​២០២៤ និង​សភាពការណ៍​វិវឌ្ឈន៍​ថ្មីៗ ទស្សនវិស័យ អប់រំ​ចិត្តសាស្ត្រ និង​ភារកិច្ច​ចំពោះ​មុខ​របស់​កង​យោធពល​ខេមរភូមិន្ទ​។​

​លោក​ឧត្តមសេនីយ៍ទោ ចាន់ សារឿ​ន បាន​បន្តថា អគ្គនាយកដ្ឋាន​យោធ​សេវា ក៏​ដូចជា​ជំនាញ​នាយក​រដ្ឋា​ន​អប់រំ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​ផែនការ​ណែនាំ​របស់​ក្រសួង​ការពារជាតិ ក្នុងន័យ​នេះ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ការកសាង​កងទ័ព​អំពី​ទស្សនៈ សតិអារម្មណ៍​នយោបាយ​ចិត្តសាស្ត្រ ជា​ពិសេស​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព គឺជា​បញ្ហា​គន្លឹះ​ក្នុង​ការកសាង ពង្រឹងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​បាន​រឹងមាំ តាមរយៈ​ការ បណ្តុះបណ្តាល អប់រំ​រៀនសូត្រ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ ស្មោះត្រង់ គោរព​វិន័យ បទបញ្ជា​របស់​កងទ័ព អត្ត​ចរិក សីលធម៌ ថ្លៃថ្នូរ​ស្អាតស្អំ ប្រយុទ្ធ​ប្តូរផ្តាច់ និង​ហ៊ាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាដើម​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.