ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញទិសដៅ៨ចំណុច ក្នុងឱកាសបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ

រដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញទិសដៅ៨ចំណុច ក្នុងឱកាសបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ។ នាឱកាសនោះ លោកស្រី បានណែនាំ និងដាក់ចេញនូវកិច្ចការចំនួន៨ចំណុចដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធមួយចំនួន សម្រាប់យកទៅអនុវត្តនៅក្នុងឆ្នាំ សិក្សា២០២៣-២០២៤នេះ។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ និងលើកទិសដៅការងារឆ្នាំថ្មី ដែលយើងធ្វើនាថ្ងៃនេះ ដើម្បីពិភាក្សាស្វែងរកបទពិសោធន៍ការងារ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ដំណោះស្រាយនៅក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ជម្រុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបបរិយាប័ន្ន និងភាពធន។

លោកស្រីថ្លែងបន្តថា វិស័យអប់រំ យុវជន និងកីឡា ជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល នៃរដ្ឋសភាបានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ ពិសេសគឺការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលផ្តោតលើអាទិភាពចំនួន៥រួមមាន៖

*ទី១៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
*ទី៣៖ ការលើកកម្ពស់ខុសភាព និងសុខមាលភាពប្រជាជន
*ទី៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង
*ទី៥៖ ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ក្នុងនាមឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកស្រី ប៉ាង រ៉ាវី បានថ្លែងសំណូមពរ និងដាក់ចេញនូវកិច្ចការចំនួន៨ចំណុចដូចខាងក្រោម៖

*ត្រូវបង្កើនកិច្ចសហការដ៍ល្អប្រកបដោយការជឿទុកចិត្តជាមួយបណ្តា អង្គការ ដៃគូរអភិវឌ្ឍ សប្បុរសជន និងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ
*អំពាវនាវដល់បណ្តាអង្គការ ដៃគូរអភិវឌ្ឍទាំងអស់ ចូលរួមគាំទ្រ និងផ្តល់មូលនិធិគាំទ្រគម្រោងអប់រំ ឱ្យបានសមស្របតាមតម្រូវការចាំបាច់
*បន្តយកចិត្តទុកដាក់ជំរុញ និងបង្កើតប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងសាលារៀន ដើម្បីផ្តល់ព័ត៍មានទាន់ពេលវេលា សម្រាប់ការគ្រប់គ្រងសាលារៀន ប្រកបដោយប្រសិទ្ធិភាព
*នាយកសាលាគ្រប់ភូមិសិក្សា គប្បីបង្កើតឱកាសជួបជុំជាមួយមាតាបិតា អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចែករំលែកព័ត៍មានសិក្សា និងស្វែងរកការគាំទ្រនានា
*អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យតាមដាន ដោយផ្តោតការយកចិត្តទុកដាក់ លើដំណើរការបង្រៀន និងរៀន នៅគ្រប់ភូមិសិក្សាឱ្យបានត្រឹមត្រូវ និងទៀងទាត់
*រួមគ្នារិះរកដំណោះស្រាយ នូវបញ្ហាប្រឈម ដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ប្រសិទ្ធិភាព គុណភាព នៃសេវាអប់រំ
*ផ្តោតការយកចិត្តទុកដាក់ពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ ទាំងមតេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា
*បន្តយកចិត្តទុកដាក់អនុវត្តការងារពាក់ព័ន្ធនិងអង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាបន្តទៀត៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.