ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

តើ​លោក សា​មណាល់ អភិបាល​នៃ​គណ​អភិបាលស្រុក​ស្នូល ខេត្ត​ក្រចេះ ក៏ដូចជា​លោក លុន​ប៊ុន​ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ស្នូល ក៏​ដូចជា​ជំនាញ​រដ្ធបាល​ព្រៃឈើ ហេតុអ្វី​បាន​ជា​បណ្ដែតបណ្ដោយ​ឲ្យ ឈ្មោះ​យាយ កៅ​សិប ដែល​ជា​ឈ្មួញ​ចាស់វស្សា​ដឹកឈើ​យ៉ាង​អណាធិបតេយ្យ​ឆ្លងកាត់​មុខ​សាលាស្រុក​តែ​អស់លោក​មិន​បង្ក្រាប​,?​ឬមួយ​ដូច​ពាក្យចាស់​លោក​ពោលថា ខ្មោច​ស្រុក​ឱ្យដៃ​ហើយ​ទើប​ខ្មោច​ព្រៃ​មិន​ញញើត​ម្ចាស់​ស្រុក​បែប​នេះ​?

តើ​លោក សា​មណាល់ អភិបាល​នៃ​គណ​អភិបាលស្រុក​ស្នូល ខេត្ត​ក្រចេះ ក៏ដូចជា​លោក លុន​ប៊ុន​ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ស្នូល  ក៏​ដូចជា​ជំនាញ​រដ្ធបាល​ព្រៃឈើ ហេតុអ្វី​បាន​ជា​បណ្ដែតបណ្ដោយ​ឲ្យ ឈ្មោះ​យាយ កៅ​សិប ដែល​ជា​ឈ្មួញ​ចាស់វស្សា​ដឹកឈើ​យ៉ាង​អណាធិបតេយ្យ​ឆ្លងកាត់​មុខ​សាលាស្រុក​តែ​អស់លោក​មិន​បង្ក្រាប​,?​ឬមួយ​ដូច​ពាក្យចាស់​លោក​ពោលថា ខ្មោច​ស្រុក​ឱ្យដៃ​ហើយ​ទើប​ខ្មោច​ព្រៃ​មិន​ញញើត​ម្ចាស់​ស្រុក​បែប​នេះ​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្រុក​ស្នួល​)÷ បើ​យោង​តាម​បងប្អូន​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព បាន​តាម​ផ្ដិត​យក​រូបភាព​នៃ​សកម្មភាព​ក្រុម​រថយន្ត​សាំ​យ៉ុង​ដឹក​បទល្មើស​ព្រៃឈើ​បន្តកន្ទុយ​គ្នា​យ៉ាង​រលូន​។ ការ​ពីរ​យប់​ថ្ងៃ ទី 05 ខែ មិនា ឆ្នាំ 2024 នៅវេលា ម៉ោង 01 និង 11 នាទី គេ​តែង​សង្កេតឃើញថា​មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ទាំងនេះ ប្រហែលជា​មាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់ មន្ត្រី​សមត្ថកិច្ច​ធំៗ​ក្នុងស្រុក​ស្នួល ហើយ​មើលទៅ​.? ទើប​ពុំ​មាន​ការទប់ស្កាត់​និង​បង្ក្រាប ជាហេតុ​នាំ​ឲ្យ​ឈ្មួញ​រកស៊ី​បទល្មើស​បានចិត្ត ហើយ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​បែបនេះ ?

​ជាក់ស្ដែង​: នៅ​យប់​ថ្ងៃទី 04 ឈានចូល​ថ្ងៃ​ទី 05 ខែ មិនា ឆ្នាំ ២០២៤ ក្រុម​បងប្អូន​អ្នក​សា​ព័ត៌មាន​ជាច្រើន​អង្គភាព បាន​ប្រទះឃើញ​ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ក្រុម​យាយ 90 (​យាយ​កៅសិប​)​បាន​ដឹក​ជញ្ជូន​បទល្មើស​ចេញពីរ​ចំណុច ស្ពានដែក ១១៥ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នូល ខេត្ដ​ក្រចេះ ភ្លាម​នោះ​បងប្អូន​សារព័ត៌មាន​យើង​បាន​តាម​ថត​ផ្ដិត​យក​រូបភាព​ស្រាប់តែ​ពេល​លិចចេញ​ទ្បាន​មួយគ្រឿង​មាន​ស្លាក​លេខ ភ្នំពេញ 2.S.98.77 ដែល​ជា​ទ្បាន​អ្នក​សា​ព័ត៌មាន ឈ្មោះ​សារិន ដែល​តែ​ចាំ​បិទគូទ​ក្បូន​ទ្បាន​យាយ 90 សិប មិនឲ្យ​បងប្អូន​ព័ត៌មាន​យើង​តាម​ផ្ដឹ​ត​យក​រូបភាព ដោយ​ឃើញ​សកម្មភាព​ក្រុម​ឈ្មួញ​កំពុងតែ​ធ្វើ​ចរាចរណ៍​ដោយ​មិន​កោ​ច​ញញើត​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ បងប្អូន​អ្នកសារព័ត៌មាន​ក៍​បាន​ខ​ល​ទៅ​លោក សីហា គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្នួល ជាច្រើន​ដង​តែ​គាត់​បាន​បិទ​ទូល​ទូរ​សព្ទ ជា​ចុងក្រោយ​ក្រុមការងារ​បងប្អូន​អ្នក​សា​ព័ត៌មាន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​សំណូមពរ ឯកឧត្តម វ៉ា​ថន អភិបាល​នៃ​គណ អភិបាល ខេត្ត​ក្រចេះ ជួយ​មាន​វិធានការ​ទៅដល់​មន្ត្រី​ក្រោម​ឱវាទ​ផង​ទាន​។​

​ដោយ​មើលឃើញ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​តូច ដែល​មាន​តួនាទី​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ព្រៃឈើ​និង​បទល្មើស​ផ្សេងៗ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​! ហើយ​បែរជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​រកស៊ី​បទល្មើស​ព្រៃឈើ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​ចិត្ត​បែបនេះ​(​ជាពិសេស​) មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​ស្នាក់ការ​កងរាជអាវុធហត្ថ​តាម​បណ្ដោយ​ដងផ្លូវ​ជាតិ ទាំង​នោះ​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​ហើយ​មើលទៅ​? ទើប​បណ្ដោយ​ឱ្យ​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង សម្រុក​ដឹកឈើ ធ្វើ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 7.A .​ឆ្លងកាត់​ស្រុក​ស្នួល កាត់​ស្នាក់ការ​ទៅ​យ៉ាង​រលូន និង​ដាក់​បន្តទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ព្រៃវែង ជាដើម ។​ល​។​

​ចម្ងល់​ពលរដ្ឋ​ថា​តើ មន្ដ្រី​សមត្ថកិច្ច​ឈរជើង​ប្រចាំការ​តាម​សង្កាត់រដ្ឋបាល​ព្រៃឈើ និង​ស្នាក់ការ​កងរាជអាវុធហត្ថ ប្រហែលជា​បាន​ទទួល​បាន​លាភសក្ការៈ ពី​ក្រុម​ឈ្មួញ​ហើយ​មើលទៅ​.? បានជា​បញ្ហា​ទាំងនេះ​អស់លោក​ធ្វើ​មិនដឹងមិនឮ​បែប​នេះ​ទៅវិញ .? ហើយ​នា​ពេលកន្លងមក បើទោះបីជា គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​នីមួយៗ បាន​ធ្វើ​ការប្រជុំ​ម្ដងៗ ឯកឧត្តម គណៈបញ្ជាការ​ឯកភាព​ខេត្ត តែងតែ​ដាស់តឿន​ក្រើនរំលឹក ទៅដល់​មន្ត្រី ក្រោម​ឱវាទ​ឲ្យធ្វើ​ការបង្ក្រាប​រាល់​បទល្មើ​ស​ព្រៃឈើ តាម​គ្រប់ បណ្ដាល​ស្រុក ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រប់​រូបភាព​។ តែ​ផ្ទុយទៅវិញ មន្ត្រី​ទាំងអស់​នោះ​បាន​យក​បទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេ​ត្ត ទៅ​ជាន់ឈ្លី​ហើយ​ទ្រាប់​គូទ​អង្គុយ​ទៀតហើយ​មើល​ទេ​.?? ។​

​ជុំវិញ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ គេហទំព័រ​យើងខ្ញុំ​គ្រាន់តែ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែ​ប៉ុណ្ណោះ​ដោយ​ពុំមែន​ចេតនា​ណាមួយ​រិះគន់​ដើម្បី​ជាន់ពន្លិច​នោះទេ​។ គេហទំព័រ​យើងខ្ញុំ​រង់ចាំ​ទទួល​ស្វាគមន៍​ក្នុង​ការបកស្រាយ​ជូន បើសិនជា​មាន​សមី​ជន​ណា គិត​ថា​ការផ្សព្វផ្សាយ​ទាំងនេះ​គឺជា​ព័ត៌មាន​មិន​ពិត មិន​សុក្រឹត និង​យុត្តិធម៌ សម្រាប់​១​ខ្លួន​ទេ​នោះ​យើងខ្ញុំ​រង់ចាំ​ទទួល​ស្វាគមន៍​ក្នុងការ​បកស្រាយ​បំភ្លឺ​ជូន​រៀងរាល់​ម៉ោង​ធ្វើការ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.