ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង ៩ក្រុម ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៩ក្រុម និងក្រុមលេខាធិការចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ជាច្រើននាក់ទៀត។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ០៨៣/២៣សសរ.ខពស ស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ សេចក្តីសម្រេចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូច ដែលលួចឆ្លៀតឱកាស ស្របពេលដែលការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ខិតជិតមកដល់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានដាក់បទបញ្ជាយ៉ាងដាច់ខាត ក្នុងការចៀរសាច់ស្អុយ ចំពោះមន្ត្រីណាក៏ដោយ ដែលឃុបឃិតជាមួយជនល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិ ពិសេសបទល្មើសព្រៃឈើ ក្នុងដែលសមត្ថកិច្ចរបស់ខ្លូនកំពុងគ្រប់គ្រង។ ឯកឧត្តមបានបន្តថា ពិតណាស់ប្រកត់ជាមានមន្ត្រីគ្រាប់ល្ពៅ និងក្រុមជនល្មើស ដែលកំពុងឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ។ ប្រសិនបើមន្រ្តីទាំងអស់ បើកភ្លើងខៀវឲ្យជនខិលខូចកាប់ និងទន្ទ្រានដីព្រៃយ៉ាងរលូន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លូនហើយនោះ ឯកឧត្តមនិងសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រមទី៥ គឺការវះកាត់ផ្ទាល់តែម្តង។

ឯកឧត្តមសូមស្នើដល់អនុគណ:កម្មការទាំង០៩ក្រុម ត្រូវត្រួតពិនិត្យទីតាំងចាស់ ដែលបានដកហូត និងឃ្លុំទុកកន្លងមក ព្រមទាំងឡើងផែនទី និងធ្វើរបាយការណ៍ជាក់លាក់ ក្នុងការពិនិត្យករណីកាប់រុករានថ្មី ដោយកំណត់មុខសញ្ញា និងស្រាវជ្រាវចាប់ខ្លួនជនប្រព្រឹត្តបទល្មើសឱ្យបានដាច់ខាត ដើម្បីយកមកចាត់ការតាមនីតិវិធី។ បន្ថែមពីនោះត្រូវត្រៀមទីតាំងឈរជើង និងត្រៀមដាំកូនឈើឡើងវិញ ដែលទាំងនេះ ជាកិច្ចការរបស់រដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.