ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អបអរសាទរ​ពិធីបុណ្យ​ឆ្លង​អង្គ​ផ្កាប្រាក់​សាមគ្គី​និង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ជោតិ​កា​រាម (​ហៅ​វត្ត​ចាស់​)

អបអរសាទរ​ពិធីបុណ្យ​ឆ្លង​អង្គ​ផ្កាប្រាក់​សាមគ្គី​និង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ជោតិ​កា​រាម  (​ហៅ​វត្ត​ចាស់​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង : កាលពី​ព្រឹក​ថ្ងៃអាទិត្យ ៨ រោច ខែ មាឃ ឆ្នាំ ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ ទី ០៣ ខែ មីនា​ឆ្នាំ ២០២៤ ព្រះគ្រូ​ចៅអធិការ​វត្ត ជោតិ​កា​រាម និង​លោក​គ្រូអាចារ្យ​គណៈកម្មការ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​រួម​ជាមួយ​ពុទ្ធបរស័ទ​ដែល​អញ្ជើញ​មក​ពី​គ្រប់​ទិស​ទី​ទិស​ទាំង​ប្រាំបី​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​បានរៀបចំ​ពិធីបុណ្យ​អង្គ​ផ្កា​ប្រាក់ សាមគ្គី និង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​នៅ​ទី វត្ត​ជោតិ​កា​រ៉ា​ម (​ហៅ​វត្ត​ចាស់​) ស្ថិតនៅ​ភូមិ​តា​ប៉ ឃុំ តា​សួស ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង​។​

​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​រួមមាន ៖ លោកស្រី​មេឃុំ តា​សួស .​ព្រះគ្រូ​ចៅអធិការ​វត្ត​ជោតិ កា​រាម​ព្រមទាំង​សប្បុរសជន​ដែល​អញ្ជើញ​មក​ពី​ភ្នំពេញ ស្វាយរៀង​រួមជាមួយ ព្រះសង្ឃ​លោក​គ្រូអាចារ្យ​គណៈកម្មការ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ទាំងអស់​ជាច្រើន កុះករ ។​

​បើតាម​ប្រសាសន៍​របស់​លោកស្រី​មេឃុំ​បាន​ថ្លែង​កោតសរសើរ​ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះសង្ឃ​គ្រប់​អង្គ​លោក​គ្រូអាចារ្យ​គណៈកម្មការ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ព្រមទាំង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទោះបី​តិចក្តី​ច្រើនក្តី​រហូត​ទទួលបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​នៅក្នុង​វត្ត​សម្រាប់​បំរើ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​បាន​ប្រារព្ធ​ធ្វើ​វិធី​បុណ្យ​សម្ពោធ​ឆ្លង​នាពេលនេះ​។​

​ជា​ចុងក្រោយ​លោកស្រី​មេឃុំ​អញ្ជើញ​ផ្ដល់​កិត្តិយស​ជូន​ប័ណ្ណសរសើរ​ដល់​សប្បុរស​ជន​និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​មាន​ចំនួន​ជាង ៣០០ នាក់​ហើយ​ក្នុង​ម្នាក់ៗ​ទទួលបាន : សារុង​មួយ​ថវិកា​ចំនួន ២០០០ រៀល​ផង​ដែរ​។​

​ក្នុងនាម​លោក​គ្រូអាចារ្យ​តំណាង​ឲ្យ​លោកគ្រូ​ចៅអធិការ​វត្ត​និង​ព្រះសង្ឃ​គ្រប់​អង្គ​ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែល​ជា​ម្ចាស់​ទាន​អ្នក​មាន​ចិត្ត​បុណ្យ​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន​រកស៊ី​ទទួល​ទាន​មាន​បាន​កើត​កាល​វា​លគ​ម​ត្រជាក់ត្រជុំ​ដូច​សេចក្តីប្រាថ្នា​៕

​សូម​អនុមោទនា បុណ្យ សា​ធុ សា​ធុ សា​ធុ​….

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.