ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កងពល​តូច​ថ្មើរជើង​លេខ​៥១ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២៤

កងពល​តូច​ថ្មើរជើង​លេខ​៥១ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នា​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ យោធា​សន្តិសុខ​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២៤ របស់​កងពល​តូច​ថ្មើរជើង​លេខ​៥១​។​

​ក្នុងឱកាស​បូក​សរុប​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​កោតសរសើរ​កម្លាំង​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​កន្លងមក​បាន​ប្រឹងប្រែង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ដាក់ជូន ជាពិសេស​គឺ​ការទប់ស្កាត់ ពលករ​ដែល​ឆ្លង​ដែន​ខុសច្បាប់ តាម​បណ្ដា​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ មិនតែប៉ុណ្ណោះ​កងពល​បាន​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ រហូត​មាន​ការសរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ​។​

​លោក​ថា អង្គភាព​នៅតែ​បន្ត​អនុវត្ត​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ហើយ​ប្រមូល​ផល​បន្លែ​គ្រប់​ប្រភេទ​និង​សាច់ ដើម្បី​ផ្គត់ផ្គង់​ឲ្យដល់​កម្លាំង​អន្តរាគមន៍​ជួរមុខ ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ សុខមាលភាព​កងទ័ព ក្នុង​បេសកកម្ម​ល្បាត​ទាំងយប់ ទាំង​ថ្ងៃ តាម​ផែនការ និង​បទបញ្ជា​របស់​ថ្នាក់លើ​។​

​ឧត្តមសេនីយ៍ទោ សេង ធា​រិន ក៏​បាន​ផ្តាំផ្ញើ​កងទ័ព​ក្នុង​កងពល​តូច​ថ្មើរជើង​លេខ​៥១ ឱ្យ​បង្កើន​ការផ្សព្វផ្សាយ និង​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សូម​ឱ្យ​គ្រប់​អង្គភាព​គ្រប់គ្រង​កម្លាំង​ឱ្យបាន​ល្អ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​យថាហេតុ​ណាមួយ​កើតឡើង​។​

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​អញ្ជើញ​ជូន​ប័ណ្ណសរសើរ លិខិត​សរសើរ រង្វាន់​ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​១​ឆ្នាំ​កន្លង​ទៅ និង​ប្រគល់​អំណោយ​របស់​ក្រសួង​ការពារជាតិ ជូន​ដល់​បណ្តា​កងឯកភាព និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.