ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ ចូល​ល​រួម​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​ប្រទេស​ឡាវ​

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ ចូល​ល​រួម​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​ប្រទេស​ឡាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ហ្លួង​ព្រះ​បាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ដំណើរ​ទស្សនកិច្ច​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧត្តមសេនីយ៍ ចាន់​សាម៉ន ចាន់​យ៉ាឡា (ChansamoneChanyalath) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឡាវ និង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន (ADMM) និង​កិច្ចប្រជុំ ពាក់ព័ន្ធ​ឆ្នាំ​២០២៤ ។​

​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្នាំ​២០២៤ ក្រោម​មូលបទ «​អាស៊ាន​៖ រួមគ្នា​ដើម្បី​សន្តិភាព សន្តិសុខ និង​ភាព​ធន់​» នឹង​ផ្តោត​កិច្ចពិភាក្សា​លើ​ការ​ពង្រឹក​តួនាទី ADMM ក្រោយ​ឆ្នាំ​២០២៥ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សន្តិសុខ​ថ្មីៗ ទាំង​ក្នុង​បច្ចុប្បន្ន និង​អនាគត ដែល​ក្នុងនោះ​រួមមាន ការផ្លាស់ប្តូ​ទស្សន​ស្តីពី​ទំនាក់ទំនង​ខាង​ក្រៅរ​បស់​អាស៊ាន​ជាមួយ​ដៃគូ ខាងក្រៅ​ការគិតគូ​លើ​ការពង្រឹង​ឯកភាព និង​ម​ជ្ឈភាព​អាស៊ាន និង​ការធ្វើឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​នូវ​កិច្ចសហប្រតិបត្តិការ ជាក់ស្តែង​ក្រោម​យន្តការ ADMM និង ADMM-​បូក ដែល​មាន​ស្រាប់​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ក៏​នឹង​ផ្លាស់ប្ដូរ ទស្សនៈ​ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ផលប្រយោជន៍​និង​ក្ដីបារម្ភ​រួម​ផងដែរ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នឹង​អនុម័ត «​សេចក្ដីថ្លែងការណ៍​រួម ស្ដី​ពី​សមិទ្ធិផល​នៃ​ការអនុវត្ត​ផែនការមេ​សហគមន៍ នយោបាយ​-​សន្តិសុខ​អាស៊ាន ២០២៥ របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​» (Joint Statement by the ASEAN Defence Ministers on ADMM’s Accomplishments of the Implementation of ASEAN Political-Security Community Blueprint 2025)​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ចង្អៀត​នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា គ្រោង​នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​សម​ភាគី​អាស៊ាន​មួយចំនួន ដើម្បី​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រពា​រ​ជាតិ​ដែល​ផ្តល់​ផលប្រយោជន៍​រួម ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.