ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រកាស​សមាសភាព ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ខេត្ត​បាត់ដំបង

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រកាស​សមាសភាព ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ក្នុង​ពិធី​ប្រកាស​សមាសភាព ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​បាណន់ នៃ​ខេត្ត​បាត់ដំបង​។​

​លោក កើត រិទ្ធ បាន​ផ្តាំផ្ញើ និង​ណែនាំ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ត្រូវ​រួម​គ្នា​បន្ត​ការពារ​ឱ្យបាន​ជា​ដាច់ខាត នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី រួម​ទាំង​ការចូលរួម​ទប់ស្កាត់ នូវ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ត្រូវ​ជួយ​តម្រង់ទិស គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាព អាជ្ញាធរ​នៅ​មូលដ្ឋាន ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​គោលនយោបាយ​នានា របស់​រាជរដ្ឋាភិបាល សំដៅ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាជន នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ត្រូវ​សហការ​គាំទ្រ​ដល់​មូលដ្ឋាន ដើម្បី​ធ្វើ​ការវាយតម្លៃ​អំពី​សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស សក្តានុពល​នៅ​មូលដ្ឋាន ដែល​បម្រើ​ឱ្យ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន សម្រាប់​ការរៀបចំ​ផែនការ​សកម្មភាព សំដៅ​ជំរុញ​ការអភិវឌ្ឍ​មូលដ្ឋាន ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ត្រូវ​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន ដើម្បី​បម្រើ​ប្រជាជន​នៅ​មូលដ្ឋាន​ឱ្យបាន​ល្អ​ប្រសើរ ទាំង​លើ​ការបម្រើ​សេវា​សាធារណៈ ទាំង​លើ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​លើ​គ្រប់​វិស័យ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​ត្រូវខិតខំ​កៀរគរ​ធនធាន មធ្យោបាយ និង​សម្ភារៈ​ពី​គ្រប់​ប្រភព ក៏ដូចជា​ការទាក់ទាញ​ការវិនិយោគ​នានា មកកាន់​មូលដ្ឋាន ដើម្បី​ចូលរួម​គាំទ្រ និង​ជួយ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​។​

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់​ត្រូវ​ចូលរួម​ផ្តល់​ការគាំទ្រ និង​ជួយ​ដល់​មូលដ្ឋាន​ក្នុង​ការពង្រឹង​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ជាពិសេស​ការទប់ស្កាត់ និង​បង្ក្រាប​ឱ្យទាន់​ពេលវេលា និង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​បទល្មើស​នានា សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការអនុវត្ត «​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»​។​

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្តល់​ការគាំទ្រ និង​បង្កលក្ខណៈ​ឱ្យ​កាន់តែ​ងាយស្រួល ដល់​ការធ្វើ​សកម្មភាព​សេដ្ឋកិច្ច ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម សេវាកម្ម​ទេសចរណ៍ និង​ការប្រកប​មុខរបរ​ខ្នាត​តូច របស់​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ស្រុក សំដៅ​បង្កើន​ការងារ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​។​

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការគ្រប់គ្រង ចាត់ចែង និង​ផ្តល់​សេវា​សាធារណៈ​នានា នៅតាម​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​រដ្ឋបាល កាន់តែ​ងាយស្រួល កាន់តែ​ឆាប់រហ័ស និង​មាន​តម្លាភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.