ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយក​អំណោយ​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ទៅ​ប្រគល់ជូន​ដល់​កុមារ​កំព្រា វី​សាខា​នៃ​ក្តី​សង្ឃឹម​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយក​អំណោយ​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ទៅ​ប្រគល់ជូន​ដល់​កុមារ​កំព្រា វី​សាខា​នៃ​ក្តី​សង្ឃឹម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​):​នៅ​ព្រឹក​ថ្ងៃទី ០២ ខែ មីនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ លោក អុ​ី ឈាន លោក លី ឡាយ រួម​ការងារ សស​យក ខេត្ត​និង ក្រុមការងារ​អភិវឌ្ឍ​ជនបទ​ស្រុក នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ប្រធានកិត្តិយស​ក្រុមការងារ​យេនឌ័រ​របស់​ក្រសួងមហាផ្ទៃ ទៅ​ប្រគល់ជូន​ដល់ កុមារកំព្រា សម្រាប់​ហូប ចំនួន ១៣២ នាក់ ដែល​កំពុង​ស្នាក់នៅ និង រៀន សូត្រ នៅ​មណ្ឌល​កុមារកំព្រា​វិសាខា នៃ​ក្តី​សង្ឃឹម វត្ត​ខ្ចាស់ ។​
​អំណោយ រួមមាន​៖
១-​ថវិកា ចំនួន ៥០០០​ដុល្លារ (​ប្រាំ​ពាន់​ដុល្លារ​)
២-​អង្ករ ចំនួន ២​តោន​
៣-​នំ​ហែម​បឺគឺ ១៥០​នំ​
៤-​ភ្លៅ​មាន់​ចំនួន ១៤០
៥-​គ្រឿង​ភេ​ស​ជ្ជះ​ចំនួន ១០​កេស​
៦-​ត្រីខ​ចំនួន ១០​កេស​
៧-​ទឹក​សុទ្ធ សឹង្ហ ចំនួន ៣០ យួរ​
៨-​មី ចំនួន ៦០​កេស​តូច​
៩-​ទឹកដោះ​គូ ជូ ចំនួន ១០​កេស​
១០-​នំ​សូកូឡា ចំនួន ១៧ ដុំ​
​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ពាំនាំ​ការ​សួ​សុខទុក្ខ​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ដល់​ក្មួយៗ​ជាទី​ស្រលាញ់​ទាំងអស់ រួម​លោកគ្រូ​អ្នកគ្រូ​អ្នក​ដែល​បាន​មើលថែរក្សា​កូនៗ​។​
​ក្នុងឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ផ្តាំផ្ញើរ​ឱ្យ​កូនៗ​
-​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ជំនាញ ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នា​ពេលអនាគត និង​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​
-​សូម​ក្មួយៗ រស់នៅ​ស្អាត អនាម័យ​ល្អ ហូប​ស្អាត ជានិច្ច​- ប្រុងប្រយ័ត្ន និង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ព្រោះ​ដល់​រដូវក្តៅ – ស្តាប់​តាម​ដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា ម៉ែ​ដោះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.