ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពី​ធី​សែន​ក្រុង​ពាលី​និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ដែល​សាងសង់​ពី​បេតុង ប្រក់​ក្បឿង​១​ខ្នង កម្ពស់​៥​ជាន់ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ​

ពី​ធី​សែន​ក្រុង​ពាលី​និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ដែល​សាងសង់​ពី​បេតុង ប្រក់​ក្បឿង​១​ខ្នង កម្ពស់​៥​ជាន់ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: នៅ​ថ្ងៃ​ទី​០១​ខែ​មីនា​ឆ្នាំ​២០២៤ នៅ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ប្រារព្ធ​ពី​ធី​សែន​ក្រុង​ពាលី​និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ដែល​សាងសង់​ពី​បេតុង ប្រក់​ក្បឿង​១​ខ្នង កម្ពស់​៥​ជាន់ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣-៤-៥ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកនាយ​

​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​អញ្ជើញ​ចូលរួម​ដោយ​លោក​អ៊ុំ រាត្រី​.​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​ប្លែក​.​វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​កែ​សួន សុភាព​.​អភិបាលរង​ខេត្ត លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការ​ស្រុក​ក្រុង មេបញ្ជាការ​កងវរសេនាតូច​ការពារ​ព្រំដែន លោក​មេ​បញ្ញា​ការ / មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ទទួល​ទិស​ខេត្ត​បន្ទាយមានជ័យ កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​. ប្រធាន អនុប្រធាន​មន្ទីរ​អាជីវករ ពាណិជ្ជករ​ជាតិ​និង​បរទេស ដែល​ជា​សប្បុរសជន​ជាច្រើនរូប ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: អគារ​ដែល​ត្រូវបាន​បុកគ្រឹះ​សាងសង់​ថ្ងៃនេះ មាន​១​ខ្នង កម្ពស់​៥​ជាន់ ទំហំ​១៨mx៣៦m មាន​ចំនួន​១២​បន្ទប់ និង​ជាន់​ខាងលើ​ជា​សាលប្រជុំ ។​ដោយ​មាន​ពិធី​ខាង​ជំនឿ​សាសនា និង​គណ​:​អធិបតី​បាន​បង្កក់​ប្រសិទ្ធី ជូនពរជ័យ​ដោយ​សូមអោយ​ដំណើរការ​សាងសង់​បាន​រលូន​ទៅមុខ មាន​សម្ភារ​: ថវិកា​គ្រប់គ្រាន់​។​

​ក្រុម​ជាង​បាន​សុខ​សប្បាយ មាន​កម្លាំង ប្រាជ្ញា​ស្មារតី​ល្អ រឹងមាំ ។​សូម​អោយ​ឥស្សរជន មន្ត្រី សប្បុរសជន​សុខ​សប្បាយ ប្រកប​របរ​កាកកប​បាន​ផល​និង​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង​នេះ​អោយ​សម្រេច​ជោគជ័យ​ដូច​គ្រោងទុក​សូមបញ្ជាក់ថា ទីតាំង​កសាង​អគារ​នេះ ស្ថិតនៅ​ខាងក្រោយ​អគារ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៥​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ បច្ចុប្បន្ន ស្នងការដ្ឋាន​ទាំង​ខាងមុខ ខាង​ក្នុង​បរិវេណ បន្ទប់​និង​អគារ​ត្រូវបាន​អភិវឌ្ឍន៍ កែលម្អ និង​រៀបចំ​អោយ​សក្តិសម​ជា​កន្លែង​ធ្វើកា​រ​ការងាររដ្ឋបាល​និង​ជំនាញ​នានា​របស់​នគរបាល ឯ​បរិវេណ​ក៏មាន​សោភ័ណភាព​ល្អ​សមរម្យ ប្រៀប​ដូច​ជា​ឧទ្យាន​បៃតង​មួយ​ដ៏​ស្រស់បំព្រង ៕a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.