ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ទម្រង់ផែនការប្រត្តិបត្តិការថ្មីឆ្នាំ២០២៤ ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ទម្រង់ផែនការប្រត្តិបត្តិការថ្មីឆ្នាំ២០២៤ ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ទម្រង់ផែនការប្រត្តិបត្តិការថ្មី សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៤តទៅ ដែលទម្រង់ផែនការថ្មីនេះ គឺជាលទ្ធផលស្នាដៃ រៀបចំចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ តាមរយៈការច្របាច់បញ្ចូលគ្នា នូវចំណេះដឹង ដែលលោក បានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី បូករួមនឹងបទពិសោធន៍ជាក់ស្តែងដែលធ្លាប់ជួបកន្លងមក។

លោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញនូវផែនការប្រត្តិបត្តិការថ្មីឆ្នាំ២០២៤ ជូនដល់អង្គពិធីទាំងមូលបានយល់ដឹងជ្រួតជ្រាបគ្រប់ៗគ្នា តាមរយៈទ្រឹស្តីផ្សាភ្ជាប់ជាមួយលំហាត់អនុវត្តជាក់ស្តែង ដែលផែនការថ្មីនេះ នឹងជួយសម្រួលក្នុងកិច្ចការងារប្រតិបត្តិការ ចូលរួមការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ជាតិ អន្តរជាតិ សំខាន់ៗ អង្គប្រជុំផ្សេងៗ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ឲ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសយុទ្ធសាស្ត្រទប់ស្កាត់និងជួយសង្គ្រោះ ក្នុងហ្វូងមហាជន នៅពេលមានព្រឹត្តិការភ្ញាក់ផ្អើលផ្សេងៗកើតឡើង។

ក្រោយពេលលោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបើកកិច្ចពិភាក្សា និងឯកភាពតាមខ្លឹមសារនៃផែនការប្រត្តិបត្តិការស្តង់ដាថ្មីនេះទាំងស្រុង នឹងត្រៀមដាក់ឲ្យអនុវត្តគ្រប់កាលៈទេសៈទាំងអស់ ទៅតាមស្ថានភាពជាក់ស្តែងចាប់ពីពេលនេះតទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.