ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម បើក​ការដ្ឋាន​សាងសង់​ពង្រីក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​បន្ថែម នៅ​ស្រុក​កំពង់ស្វាយ ដើម្បី​បង្កើន​ទីផ្សារ​នាំចេញ​ទៅ​ក្រៅប្រទេស

​មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម បើក​ការដ្ឋាន​សាងសង់​ពង្រីក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​បន្ថែម នៅ​ស្រុក​កំពង់ស្វាយ ដើម្បី​បង្កើន​ទីផ្សារ​នាំចេញ​ទៅ​ក្រៅប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ពង្រីក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​បន្ថែម ដើម្បី​បង្កើន​ទីផ្សារ​នាំចេញ​ទៅ​កាន់​ក្រៅប្រទេស នៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​ខេត្ត​ផលិត​គ្រាប់ស្វាយចន្ទី​ឈាន​មុខ​គេ​ក្នុងប្រទេស​កម្ពុជា​។ លើសពីនេះ គ្រាប់​ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា មាន​ទំហំ​ធំ និង​មាន​រសជាតិ ឈ្ងុយឆ្ងាញ់ ហើយក៏​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ប្រទេស​នានា រួម​ទាំង​ប្រទេស​ជប៉ុន​ផងដែរ​។​

​លោក​ថា គ្រាប់ស្វាយចន្ទី ដែល​ផលិត​ក្នុងប្រទេស​កម្ពុជា ភាគច្រើន​ត្រូវបាន​នាំ​ចេញ​ទាំង​ដែល​មិន​ទាន់​កែច្នៃ​នេះ គឺ​ដោយសារតែ​ការ​កង្វះ​កន្លែង​សម្រាប់​សម្ងួ​ត ឃ្លាំង​ស្តុក​ទុក និង​កែច្នៃ ដែលជា​មូលហេតុ​បង្ខំ​ឲ្យមាន​ការលក់​គ្រាប់ ស្វាយចន្ទី ក្នុងតម្លៃ​ទាប​ភ្លាមៗ​បន្ទាប់​ពី​ប្រមូល​ផល​។​

​លោក​បន្ថែមថា ដោយ​ឃើញ​ពី​សក្តានុពល នៃ​ផលិតផល​ស្វាយចន្ទី សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ផ្តល់​ការណែនាំ​ដល់​គណៈកម្មាធិកា​រគោល​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) ឱ្យធ្វើ​ការដឹកនាំ​រៀបចំ និង​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុង​ការជំរុញ​ការកែច្នៃ​និង​ការនាំចេញ​ផលិតផល​ស្វាយចន្ទី ក្នុងនោះ រួមមាន​៖
*​ទី​១៖ ការពង្រឹង និង​ការពង្រីក​ការនាំចេញ​គ្រាប់ស្វាយចន្ទី ដោយ​ចាប់ផ្ដើម​ពី​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច​សិន ពោល​គឺ​ផ្តោតលើ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ស្ងួត ហើយ​ក្នុង​ជំហាន​បន្ទាប់​បន្ត​ពង្រឹង និង​ពង្រីក​ការកែច្នៃ​គ្រាប់ ស្វាយចន្ទី ក្នុង​បរិមាណ​ដែល​អាច​ផ្តល់ទុន​បាន​។​
*​ទី​២៖ ការបន្ត​ពង្រឹង​ការធ្វើ​ម៉ាក និង​ទីផ្សារ​ផលិតផល​គ្រាប់ស្វាយចន្ទី​កម្ពុជា (Branding and Marketing)
*​ទី​៣៖ ការជំរុញ​ការ​ចងក្រង និង​ការបង្កើត​សហគមន៍​កសិករ​ស្វាយចន្ទី​
*​ទី​៤៖ ការ​ពិនិត្យ​លទ្ធភាព ក្នុង​ការបង្កើន​ទុន​បង្វិល​សម្រាប់​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី ដើម្បី​កែច្នៃ និង​ការបង្កើន​ទុនវិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ស្តុក​និង​កែច្នៃ​គ្រាប់ស្វាយចន្ទី​។​

​ជាមួយគ្នានេះ ខេត្ត​កំពង់ធំ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម​ដូច​ជា​ដំណាំ​ចន្ទី​ដាំ​ដុះ​បាន ១៤៥.៣០០​ហិកតា ប្រមូល​ផល​សរុប​បាន ៨០.០០០​ហិច​តា និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​១,៥​តោន​/​ហិច​តា​ក្នុង​១​ឆ្នាំ​ហើយ ខេត្ត​មាន​សហគ្រាស​សិប្បកម្ម កែច្នៃ​ស្វាយចន្ទី​ចំនួន​៧​កន្លែង និង​ម៉ាស៊ីន​សម្ងួ​ត ២៣​កន្លែង​ផងដែរ​។​

​គួរបញ្ជាក់​ថា ការបើក​ការដ្ឋាន​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ប្រើប្រាស់​ទុន​ជាង ១​លាន​ដុល្លារ មាន​ទំហំ​៥៨ ម៉ែត្រ គុណ​២០ ម៉ែត្រ និង​អាច​ផលិត​បាន​១០​តោន ក្នុង​១​ថ្ងៃ ក្នុង​កម្រិត​កុងត្រា ១៥០០​តោន ក្នុង​១​ឆ្នាំ​សម្រាប់ ឆ្នាំ​ដំបូង និង​សម្រាប់​ឆ្នាំ​បន្ទាប់ ៣០០០​តោន ក្នុង​១​ឆ្នាំ សាងសង់​រយ​:​ពេល​៤​ខែ ចាប់ពី​ខែ​មីនា ដល់​ចុង​ខែ​មិថុនា ឆ្នាំ​២០២៤ ក្នុងនោះ​ក៏​មាន​ការចុះ​អនុស្សរណៈ​កិច្ចសន្យា​ជាមួយនឹង​សហគមន៍​ចំនួន ១០ ដែល​មាន​ខេត្តព្រះវិហារ​ចំនួន ៥ ខេត្តកំពង់ធំ​ចំនួន ៥ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.