ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម​៖ ប្រជាពលរដ្ឋ​៩០% នៅ​តំបន់​ឃុំ​ផាត់​សណ្ដា​យ ខេត្ដ​កំពង់ធំ ជា​អ្នករ​ករបរ​នេសាទ​, មួយ​គ្រួសារ ពឹងផ្អែក​លើ​មួយ​ឧបករណ៍

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម​៖ ប្រជាពលរដ្ឋ​៩០% នៅ​តំបន់​ឃុំ​ផាត់​សណ្ដា​យ ខេត្ដ​កំពង់ធំ ជា​អ្នករ​ករបរ​នេសាទ​, មួយ​គ្រួសារ ពឹងផ្អែក​លើ​មួយ​ឧបករណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ឲ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៩០% នៅក្នុង​តំបន់ ឃុំ​ផាត់​សណ្ដា​យ ខេត្ដ​កំពង់ធំ ជា​អ្នករ​ករបរ​នេសាទ ដោយ​មួយ​គ្រួសារ ពឹងផ្អែក​លើ​មួយ​ឧបករណ៍​។​

​ការបញ្ជាក់​ឲ្យដឹង​បែប​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី ស្ថានភាព​នេសាទ នៅ​តំបន់​ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ ដែល​រៀបចំ​ដោយ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​នេះ ក្នុង​គោលបំណង​ដើម្បី​ពន្យល់​បន្ថែម ជុំវិញ​ការដាក់រ​បាំងសាច់​អួន និង​លប​នៅក្នុង​បឹង​ទន្លេសាប នៅ​តំបន់​ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ បន្ទាប់ពី​មាន​ការ​បង្ហោះ​រូបភាព នៃ​ការដាក់រ​បាំងសាច់​អួន និង​លប​ដ៏​ញឹក ហើយ​រង​នូវ​ការរិះគន់​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook​។​

​លោក ឃឹម ហ្វីណង់ បានបញ្ជាក់​ថា «​សំនួរ​យើង​សួរថា តើ​អ្នកណា​ជា​អ្នក​ដាក់​ឧបករណ៍ នៅក្នុង​តំបន់​នេះ​? តំបន់​នេះ ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្ដាយ ហើយ​ឃុំ​នេះ គឺ​ឃុំ​នេសាទ​តែម្តង ដែល​មាន​ប្រជាពលរដ្ឋ ចំនួន​ប្រហែល​៦​ពាន់​នាក់ ដែល​៩០​ភាគរយ នៃ​ប្រជាពលរដ្ឋ​នៅទីនេះ គឺជា​អ្នករ​ករបរ​នេសាទ​»​។​

​បន្ថែម​ពី​នោះ​ទៀត លោក​បាន​បញ្ជាក់ថា ក្រសួង​បាន​ព្យាយាម​គ្រប់គ្រង​ទិន្នន័យ នៃ​ឧបករណ៍​ដែល​ប្រើប្រាស់​នៅក្នុង​តំបន់​នេះ ដោយ​ឃើញ​ថា ចំនួន​របាំង​មាន​ការប្រែប្រួល រវាង​ខែវស្សា និង​ខែប្រាំង តែ​ជា​រួម​មួយ​គ្រួសារ ឬក៏​ម្នាក់ មាន​ប្រហែលជា​មួយ​ឧបករណ៍​តែប៉ុណ្ណោះ​។​

​លោក ឃឹម ហ្វីណង់ បាន​លើកឡើង​ថា «​បើសិនជា​បងប្អូន​ឃើញ​ឧបករណ៍​ច្រើន គឺ​គ្រួសារ​មួយ​គ្រួសារ គឺ​ពឹងផ្អែក​ឧបករណ៍​មួយ​នោះឯង​»​។ បើ​តាម​ទិន្នន័យ​ដែល​ក្រុមការងារ បាន​ព្យាយាម​ប្រមូល​មក គឺ​ក្នុង​មួយថ្ងៃ គ្រួសារ​ដែល​មាន​ឧបករណ៍​នេះ អាច​រកបាន​ចំណូល​ត្រឹមតែ​៧​ទៅ​៨​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ​តែប៉ុណ្ណោះ​។​

​លោក​បាន​អះអាង​ថា នៅក្នុង​តំបន់​នេះ គឺ​មិន​មាន​ការដាក់​ឧបករណ៍​ខុសច្បាប់ ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ទេ តែ​អ្វី​ដែល​មាន គឺជា​ការប្រើប្រាស់​ឧបករណ៍​ស្របច្បាប់​ក្នុង​ទំហំ​តូច ត្រឹម​មួយ​គ្រួសារ​មួយ​ឧបករណ៍ ដើម្បី​គ្រាន់តែ​បាន​ត្រី​បរិភោគ ដើម្បី​បាន​ត្រី​យកទៅលក់ ដើម្បី​បាន​ជា​ប្រាក់ចំណូល​មក​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​បាន​ប្រាក់ចំណូល និង​ដើម្បី​បញ្ជូន​កូន​ទៅ​សាលារៀន តែប៉ុណ្ណោះ​។​

​ទន្ទឹមគ្នានេះ លោក ឃឹម ហ្វីណង់ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ផាត់​សណ្ដាយ​នេះ មិន​មាន​ដី​ធ្វើស្រែ​ចម្ការ ធ្វើ​កសិកម្ម​ទេ ដូច្នេះ​បើ​សិន​ជា​មិន​ឲ្យ​គាត់​ពឹងផ្អែក លើ​តំបន់​នេះ​ទេ គឺ​គាត់​មិន​មាន​ប្រាក់​ចំណូល​ទាល់តែសោះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.