ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសព័ត៌មានច្រានចោលការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំកំពង់លួង

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសព័ត៌មានច្រានចោលការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំកំពង់លួង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំកំពង់លួង។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុកផេក ឈ្មោះ KHMER ដែលមានខ្លឹមសារថា៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ។
ពាក់ព័ន្ធករណ៏នេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖
១. ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែលមានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិន ថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជា ទម្លាប់របស់ពួកគាត់។
២. នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ….។
៣. នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែល មើលទៅឃើញរូបភាពច្រើនកុះករ។
៤. ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បាន ផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។
៥. ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកផេកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ អាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់

លើការការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.