ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី ចូលរួម​សហការ​ជាមួយ​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក ដើម្បី​ទទួលបាន​ជោគជ័យ​

អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី ចូលរួម​សហការ​ជាមួយ​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក ដើម្បី​ទទួលបាន​ជោគជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា គម្រោង​ទាំងអស់​របស់​អង្គការ​ទស្សនៈ​ពិភពលោក ជា​គម្រោង​ស្ថិតក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ទាមទា​ឱ្យ​អាជ្ញាធរ​ដែនដី​នៅតាម​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​អង្គភាព​ជំនាញ ជុំវិញ​ខេត្ត​ព្រះវិហារ ត្រូវ​ចូលរួម​សហការ​គាំទ្រ ដើម្បីឱ្យ​ការអនុវត្តន៍​គម្រោងរ​បស់​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ខេត្ត​ព្រះវិហារ​ទទួលបាន​ជោគជ័យ​។​

​ការ​ថ្លែង​របស់លោក គីម រិទ្ធី បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ទទួល​ជួប​សំដែង​ការគួរសម​ជាមួយ​ប្រធាន និង​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ខេត្ត​ព្រះវិហារ នៅ​អគារ​សាលប្រជុំ​សាលាខេត្ត​ជាន់​ទី​៣ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​ជា អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​នៅក្នុង​ឱកាស​នោះ ប្រធាន​ព្រមទាំង​បុគ្គលិក នៃ​អង្គការ​ទស្សនៈ​ពិភពលោក បាន​ជម្រាបជូន​លោក​អភិបាលខេត្ត អំពី​របាយការណ៍​លទ្ធ​ផល​ការងារ​ប្រចាំឆ្នាំ​២០២៣ ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​សំណូមពរ និង​ទិសដៅ​បន្ត​ទៅ​តាម​គម្រោង​ជា​ច្រើន​ដែល​ជា​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ខេត្ត​ព្រះវិហារ​។​

​ក្នុងនោះ​រួមមាន​ដូចជា គម្រោង​ក្នុង​កម្មវិធី​កិច្ចការពារ​កុមារ និង​ការចូលរួម​របស់​យុវជន កម្មវិធី​សុខភាព​អាហារ​រូបត្ថ​ម្ភ អនាម័យ​ទឹកស្អាត និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ជីវភាព កម្មវិធី​អប់រំ​និង​បំណិន​ជីវិត កម្មវិធី​កុមារ​ទំនុក​បម្រុង និង​ការចូលរួម​របស់​សហ​គ​មន៍ និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត ជាមួយគ្នានេះដែរ ប្រធាន​អង្គការ​ក៏​បាន​សំណូមពរ​សុំឱ្យ​មាន​ការចូលរួម​សហកា​រ នូវ​គម្រោង​របស់​អង្គការ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួលបាន​ជោគជ័យ​។​

​លោក គីម រិទ្ធី បាន​ថ្លែងអំណរគុណ​ប្រធាន និង​បុគ្គលិក​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ខេត្ត​ព្រះវិហារ ដែល​បាន​ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​របាយការណ៍​សង្ខេប លទ្ធផល​ការងារ​ដែល​សម្រេចបាន​របស់​អង្គការ​ក្នុង​ឆ្នាំ ២០២៣ ក៏ដូចជា​បញ្ហា​ប្រឈម សំណូមពរ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ នាពេលនេះ​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ទៀតថា «​គម្រោង​ទាំងអស់​របស់​អង្គការ​ទស្សនៈ​ពិភពលោក ដែល​បាន​លើកឡើង​នាពេលនេះ គឺជា​គម្រោង​ដែល​ស្ថិតនៅក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​»​ក្នុង​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន​នៅតាម​មូលដ្ឋាន ក៏ដូចជា​សហគមន៍ ដើម្បី​រក្សាបាន​នូវ​សុខមាលភាព បង្កើន​នូវ​ប្រាក់​ចំណូល​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​»​។​

​ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏​បាន​ថ្លែង​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ព្រះវិហារ ត្រូវ​ចូលរួម​សហការ​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ល្អ ក្នុង​ការអនុវត្ត​គម្រោង ឱ្យ​ទទួលបាន​ជោគជ័យ ក៏ដូចជា​សម្រេចបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕ ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.