ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ សាលា​អនុវិទ្យាល័យ​ភ្នំ​យ៉ាត ទទួលបាន​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ប្រទេស​

ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ សាលា​អនុវិទ្យាល័យ​ភ្នំ​យ៉ាត ទទួលបាន​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ សាលា​អនុវិទ្យាល័យ​ភ្នំ​យ៉ាត បាន​ទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ​ប្រចាំឆ្នាំ​២០២៣ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ខេត្ត ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ការវាយតម្លៃ និង​ការទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល គឺ​ក្នុង​គោលបំណង​បំផុស​ចលនា​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ តាមរយៈ​ផ្តល់​ការលើកទឹកចិត្ត ដែល​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា ហើយ​ការកសាង និង​ពង្រីក​ភាព​ជា​គំរូ​នេះ ចាប់ផ្តើម​ពី​វិស័យ​អាទិភាព​គន្លឹះ​ចំនួន​ពីរ គឺ​អប់រំ និង​សុខាភិបាល ដែល​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​នា​ឆ្នាំ​២០១៨ ដោយ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ហើយ​ត្រូវ​បាន​បន្ត​ផ្តល់​ការយកចិត្តទុកដាក់ និង​ជំរុញ​បន្ថែម​កាន់តែខ្លាំង​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បច្ចុប្បន្ននេះ​។​

​លោកជំទាវ​បណ្ឌិត អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ បានកំណត់​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ផ្តោត​លើ​ការកែលម្អ​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប តាមរយៈ​ការដាក់ចេញ​នូវ​កិច្ចការ​អាទិភាព​មួយចំនួន រួមមាន ការពង្រឹង និង​ការកែទម្រង់​ស្ថាប័ន​ដោយ​ខិតខំ​កសាង​រដ្ឋបាល​សាធារណៈ ឱ្យមាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​ការលើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស និង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ ដោយ​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ជំនាញ ឆន្ទៈ​ម្ចាស់ការ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ស្រប​តាម​តួនាទី និង​ការទទួលខុសត្រូវ ។

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​កោត​ស​សើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​លោកគ្រូ អ្នកគ្រូ នៅ​សាលា​អនុវិទ្យាល័យ​ភ្នំ​យ៉ាត​ទាំងអស់ ដែល​បាន​ខិតខំ​យក​កិត្តិយស​ដ៏​ឧត្តុងឧត្តម​ជូន​ខេត្ត និង​លើក​កំពស់​កិ​ត្យា​នុព​ល​វិស័យ​អប់រំ យុវជន និង​កីឡា​ក្នុង​ខេត្ត ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ទាមទារ​ឲ្យ​វិស័យ​ផ្សេងៗ​ទៀត បង្កើន​ការយកចិត្តទុកដាក់​បន្ត​ទៅមុខ​ទៀត ពីព្រោះថា ការប្រលងប្រណាំង​នេះ គឺ​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព និង​គុណភាព នៃ​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា​៖ សាលា​អនុវិទ្យាល័យ​ភ្នំ​យ៉ាត មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន គឺជា​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ កម្រិត​សាលា​អនុវិទ្យាល័យ ចំនួន​១០ សម្រាប់​ឆ្នាំ​២០២៣ ហើយ​ក្រៅពី​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ គំរូ ក្នុង​វិស័យ​អប់រំ កម្រិត​សាលា អនុវិទ្យាល័យ ក៏​មាន​ការប្រកាស​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ កម្រិត​សាលាបឋមសិក្សា ព្រមទាំង​វិស័យ​សុខាភិបាល កម្រិត​មណ្ឌល​សុខភាព ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.